ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ វីធីជេ (VTJ)វិញ​ទឿង ភីអិលស៊ី បង្កើត​​​ឆ្នោត​សម្រាប់​អតិ​ថិ​ជន​

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ក្រុម​ហ៊ុន​​ វីធី​ជេ ភី​​​អិល​ស៊ី​​​ គឺជា​ក្រុម​ហ៊ុន​​​ឈា​នមុខ​គេ​​​​ផ្នែក​ផលិត​​​ និង​ចែក​ចាយ​​​ប្រព័ន្ធ​​​​គ្រោង​​​ពិ​តាន​​​ ប្រព័ន្ធ​គ្រោង​​​​​ជញ្ជាំង​ និង​​ប្រព័ន្ធ​​ដំបូល​​​ស័ង្ក​សី​​ដែលទទួល​បាន​​ ISO 9001-2008 ពី​ប្រទេស​​​​​​អាល្លឺ​ម៉ង់​​ ។ ក្រៅពី​នេះ ​​​ក្រុម​ហ៊ុន​​បាន​នាំ​ចូល​​​​ផ្តាច់​មុខ​​​​​នូវ​ផលិត​​​​ផល​ម៉ាក​​​ជីរ៉ក់ ពី​ប្រទេស​​ថៃ​​ ដូច​ជា​​​ សន្លឹក​​​​ម្នាង​​សិលា​ ម្សៅ​​បៀក​ ម្សៅ​​បិទ​ និង​ម្សៅ​​ចាក់​ជ្រី​​ដែលមាន​គុណ​ភាព​​លេខ​​១​​លើ​​ពិ​ភព​លោក​ ។

ចាប់​​ពី​ថ្ងៃ​​​ផ្សាយ​ដំណឹង​​​​នេះ​តទៅ​​រហូត​​​ដល់​ថ្ងៃទី​​៣១ ​ឧសភា ឆ្នាំ ​​២០១២ លោក​អ្នក​​​​ជាវ​​ផលិត​​​ផល​ពី​​ក្រុម​ហ៊ុន​​​វិធីជេ ​ដូច​ជា​ ​ស៊ីឡាយ​២​បាច់​ ឬ​​ស័ង្កសី​​​៦ម៉ែត្រ​​​​ការ៉េ​​​ ម៉ាក​វីធីជេ​ ទទួល​បាន​​ឆ្នោត​​​​កោស​១សន្លឹក​​​ ។ ​​សន្លឹក​ម្នាង​​សិលា​​​៦​សន្លឹក​​​ ឬ​ម្សៅ​​បៀក​ ម្សៅ​បិទ​ និង​ម្សៅ​​ចាក់​​ជ្រី​​២​បាវ​​ ម៉ាក​​ជីរ៉ក់​ ទទួ​ល​បាន​​ឆ្នោត​​​កោស​​១សន្លឹក​។ ​ សូម​អតិថិ​ជន​ទាំង​​អស់​​​កុំ​ភ្លេច​​​​​សួរ​​រក​សន្លឹក​ឆ្នោត​​​ លោក​អ្នក​​នឹង​មាន​សំណាង​​​​ឈ្នះ​​រង្វាន់​​ភ្លាម​ៗ ។

​ចំពោះ​​សន្លឹក​​ឆ្នោត​​​ដែល​មិន​​​មាន​សំណាង​​​​ត្រូវ​រង្វាន់​​​ សូម​បំពេញ​​ឈ្មោះ​ អាស​យ​ដ្ឋាន​​​ លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​ និង​​លេខ​​ទូ​រ​ស័ព្ទ​​​ ហើយ​ដាក់​​ចូល​ក្នុង​​​​ធុង​ឆ្នោត​​​នៅ​តាម​​​បណ្តាសាខា​​ចែក​ចាយ​​នានា​របស់​​​ក្រុម​ហ៊ុន​វីធីជេ ​​ដើម្បី​ចាប់​​​ឆ្នោត​​​​ផ្សង​សំណាង​​​​ម្តង​​ទៀត​នៅ​រៀង​រាល់​​​២ខែ​ម្តង​​ចំនួន​២លើក​​ ក្នុង​កម្ម​វិធី​ប្រដាល់​ថ្ងៃ​អាទិត្យ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ CTN ។នៅ​ថ្ងៃ​​​​២៥​ មេសា ​​​​ក្រុម​ហ៊ុន​​​មាន​​កិត្តិ​យស​​​ដើម្បី​អញ្ជើញ​​​អ្ន​ក​មាន​​​សំណាង​​​ឈ្នះ​រង្វាន់​​​ធំ​ទាំង​​​​អស់​​ឱ្យ​​មក​ទទួល​​​រង្វាន់​​​នៅ​ការិយា​ល័យ​​កណ្តាល​​​របស់​ក្រុម​ហ៊ុន​​​​​វីធីជេ ​វិញ​​ទឿង អីអិល​ស៊ី ដើម្បី​​​បញ្ជាក់​​​​ទៅដល់​​អតិ​ថិ​ជន​​ទាំង​​អស់​ថា ​ក្រុម​ហ៊ុន​​​​​​ពិត​​​ជា​ចែក​​​រង្វាន់​​​ពិត​​ប្រាកដ​​មែន​ និង​សូម​​​​ឱ្យ​អតិ​ថិ​ជន​​​ទាំង​អស់​​​នៅ​តែ​​​បន្ត​​គាំ​​ទ្រ​ផលិត​ផល​​​របស់​​​​ក្រុម​ហ៊ុន​​​ជា​ផលិតផល​​​​​ឈាន​​​មុខ​គេ​​ ។

រង្វាន់ធំ​​រួម​​មាន ​​រង្វាន់​ធំ​ទី​​១-ម៉ូតូ​​ Yamaha Fino 115 CC ចំនួន​​១គ្រឿង​, រង្វាន់ធំ​​ទី​២-​ទូរ​ស័ព្ទ​​​ដៃ Samsung Galaxy Tab ចំនួន​​២គ្រឿង,​ ​រង្វាន់​ធំ​ទី​៣-​​​ទូរទស្ស​ន៍​​ LCD 32’ ចំនួន​​​៣គ្រឿង​ និង​​រង្វាន់​ធំ​ទី​៤-​ប័ណ្ណ​​ទឹក​ប្រាក់​​ ២០០​ដុល្លារ​​ ចំនួន​​១៥រង្វាន់​ សរុប​​ទឹក​​ប្រាក់​​​៣០០​លាន​​រៀល​ ៕