ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​NOKIA​​ប្រកាស​ចេញ​​លក់​ទូរស័ព្ទ​​​ស៊េរី​ថ្មី​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ នៅសណ្ឋាគារ​ឡឺរ៉ូយ៉ាល់​​​កាលពី​​​យប់​ថ្ងៃទី​​២៣ មេសា ក្រុម​ហ៊ុន​Nokia បាន​​​រៀបចំ​ពិធី​ប្រកាស​ចេញ​លក់​ទូរស័ព្ទ​​​​Nokia  ស៊េរីថ្មី​ ដែល​មាន​អេក្រង់​​​Touch ផង និង​​​ប៊ូតុង​​​ចុចផង​ គឺទូរស័ព្ទ​Nokia Asha202 ។​

​ដោយ​មាន​អេក្រង់​​​Touch​ទំហំ​​២,៤អ៊ីញ​​​ ទូរស័ព្ទ​​  Nokia Asha202 ​​បង្ក​ភាព​​​ងាយ​​​ស្រួល​​​​​ជូន​​អ្នក​​ប្រើ​ប្រាស់​​​ក្នុង​ការ​​បើក​​អុីនធើរ​ណេត​ និង​បើក​​កម្ម​វិធី​​ផ្សេងៗ។ ​ទន្ទឹម​​​នឹង​ភាព​​ងាយ​ស្រួល​​ ក្នុង​​​​ការ​ប្តូរ​​ស៊ីម​ដោយ​មិន​បាច់​​បិទ​ទូរស័ព្ទ​ Nokia  Asha202 ​មាន​មុខងារ​ SIM  Manager ដែល​​​​អាចឱ្យ​​អ្នក​ប្រើ​ប្រាស់​​កំណត់​​លក្ខខណ្ឌ​​​​ទៅ​លើ​​ស៊ីម​​​កាត​បាន​​​ច្រើន​​​រហូត​ដល់​​​ទៅ​៥ស៊ីមកាត ។ ​ក្រៅពីនេះ​ វា​មាន​ម៉ាស៊ីន​​ថត​ទំហំ​​​២​មេហ្កា​ភិច​សែល​ ​មុខងារសម្រាប់​​​ចាក់​​ចម្រៀង និង​បើក ​វិទ្យុ​​​អេហ្វ​អឹម​ Bluetooth​និង​​​អាច​​បញ្ចូល​​​អង្គ​​​ចងចាំ បន្ថែម​​បាន​​រហូត​ដល់​ទៅ​ 32GB​ទៀត​ ផង​​ ។ ទូ​រស័ព្ទ​​​ស៊ីម​ពីរ  Nokia  Asha202  ​នឹង​មាន​​​​ដាក់​លក់​​​នៅ​កម្ពុជា​​ចាប់ពី​​ថ្ងៃ​នេះ​​តទៅ​​ ហើយ​​ក្នុង​តម្លៃ​លក់​រាយ​​​ប្រហាក់​ប្រហែល​៨៤ ដុល្លារ ។​

​នៅ​​ក្នុង​Nokia Asha 202 ​មាន​Nokia Browser ​វាជា​បច្ចេក​​វិទ្យា​​​បង្រួម​ទិន្ន​ន័យ​​​ថ្មី​របស់​​ Nokia ​ដែលផ្តល់​​ជូន​អ្នក​ប្រើ​ប្រាស់​​​នូវបទ​ពិសោធន​​៍ភ្ជាប់​អុីន​ធើរ​ណេត​​ដ៏​ល្អ​ប្រពៃ។ បច្ចេក​វិទ្យា​​​​នេះ​​ជួយ​ចូលរួម​ចំណែក​​​សន្សំ​​សំចៃ​​ទាំងពេល​វេលា​​ និង​ចំណាយ​​ក្នុង​ការទាញយក​​​ទិន្នន័យ​​​​​ ហេតុ​ដូច្នេះ​ហើយ​ទើប​វា​ត្រូវ​​​បាន​អតិថិជន​​​​នៅ​ជុំ​វិញ​​ពិភព​លោក​​យក​វា​ទៅ​ប្រើ​​​ប្រាស់​រៀង​រាល់​វិនាទី  ។​​នៅក្នុង​ឱកាស​​ប្រកាស​ចេញ​លក់ Nokia Asha 202 លោក​​ Jerry Manus  អគ្គ​​នាយក​នៃ​​ប្រតិបត្តិ​​​ការ​ក្រុម​​ហ៊ុន​Nokia​ប្រចាំ​នៅ​កម្ពុជា-​ឡាវ  បាន​លើក​​បញ្ជាក់​ថា​ ​«អ្វីដែល​​កាន់​តែ​ពិសេស​មិន​ធ្លាប់​មានពីមុន​​គឺNokia Asha 202 ​មាន​​ផ្តល់​ជូន​នូវ​ហ្គេម​​EA ដ៏ពេញ​​និយម​​​ចំនួន​​​៤០​​ ហ្គេម​ ដោយ​​ឥត​គិត​ថ្លៃ​ទៀត​ផង​  ដោយ​រាប់​​បញ្ចូល​​​ទាំង Tetris, Need for Speed, The Run ​និង​ Bejeweled ផង ។  ហ្គេម​​​​ទាំង​នេះ​បើ​គិត​​ជាទឹក​ប្រាក់​គឺមាន​តម្លៃ​ប្រហាក់​ប្រហែល​​​១០០​ដុល្លារ​  ប៉ុន្តែ​​ត្រូវបាន​យកមក​​ផ្តល់​ជូន​ដោយ​​​​ឥត​គិត​ថ្លៃ ក្នុង​រយៈពេល​៦០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​​​ដែល​​​អ្នក​ប្រើ​ប្រាស់​ចូល​ទៅទាញ​យកពី​​Nokia Store»។​

​លោក​​Jerry ​បាន​​បន្ថែម​ទៀត​ថា Kokia  Asha 202 ​ផ្តល់​ជូន​អ្នក​ប្រើ​ប្រាស់​​​នូវ​​មធ្យោ​បាយ​​ទំនាក់ទំនង​គ្នា​យ៉ាង​​ទាន់​សម័យ​​ដូចជា​អ៊ីមែល​  Messenger និង​ការ​បញ្ជូន​​​រូប​ភាព​​ ឬ​​វីដេអូ ចែក​គ្នា​មើល​​​តាម​រយៈ​​បណ្តាញ​សង្គម​ជា​ដើម ។​

​Kokia Asha 202 ​បំពាក់​ដោយ​​​ថ្ម​​​មាត្រ​ដ្ឋាន​  Li-lon 1020mAh (BL-5C) ធានា​​បាន​នូវ​រយៈ​ពេល​​បើក​ចោល​​រហូត​ដល់​​៤០០​​​ម៉ោង និយាយ​​​ជាប់​រហូត​​បាន​​៥​ម៉ោង  និង​ចាក់​​​ចម្រៀង​​​ជាប់​រហូត​​បាន​២៥​ម៉ោង ។ អតិថិជន​​អាច​ជ្រើសរើស​​ពណ៌​​ដ៏ស្រស់​​ស្អាតគួរ​​ឱ្យ​​​​ទាក់​ទាញ​មាន​​ច្រើន​​ពណ៌​​​គឺពណ៌​ខ្មៅ​សបែបទឹក​ប្រាក់​ ក្រហម​ចាស់ ប្រផេះ​ និង​សបែប​ទឹក​មាស​ ៕​