ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​​ Panasonic បើក​​មជ្ឈ​មណ្ឌល​​បម្រើ​​​​អតិ​ថិ​ជន​​​ទី​មួយ​​​របស់​ខ្លួន​​នៅ​កម្ពុជា​

14 ឆ្នាំ មុន

រាជ​ធា​នី​ភ្នំ​ពេញថ្ងៃ​ទី​២៤ ​មេសា ឆ្នាំ​​២០១២​ ៖ ​ថ្ងៃ​នេះ​​ក្រុម​ហ៊ុន​​ Panasonic បាន​ប្រកាស​បើក​​​សម្ពោធ​​​​មជ្ឈ​មណ្ឌ​ល​​បម្រើ​​​​អតិ​ថិ​ជន​​​របស់​ខ្លួន​​​នៅ​ប្រទេស​​​កម្ពុជា​ នៅ​តំ​បន់​​​​ពាណិជ្ជ​កម្ម​​​​កណ្តាល​​​រាជ​ធានី​​ភ្នំ​ពេញ​ ។ មជ្ឈ​មណ្ឌល​​នេះ​ ត្រូវ​​​បាន​គ្រប់​គ្រង​​ដោយ​អគ្គ​នាយ​ក​​លោក Hidehiko Kondo រួម​​​ជា​មួយ​ក្រុម​​​ការ​ងារ​​​​គាំ​ទ្រ​​​​ដែល​មា​ន​​និយោ​ជិត​​​ក្នុង​ស្រុក​ចំនួន​​​៧នាក់​ ។

លោក​ Kondo អគ្គ​នាយក​​មជ្ឈ​មណ្ឌល​​បម្រើ​អតិ​ថិ​ជន​​​ Panasonic ក្នុង​ប្រទេស​កម្ពុជា​​​ បា​ន​មាន​​​ប្រសាសន៍​ថា ​​«ការ​បើក​​​មជ្ឈ​​មណ្ឌល​​បម្រើ​​អតិ​ថិ​ជន​​​នេះ បង្ហាញ​​នូវ​ការ​ប្តេជ្ញា​ចិត្ត​​​របស់​ក្រុម​ហ៊ុន​​​ Panasonic ក្នុង​ការ​​​ផ្តល់​​​ការ​គាំ​ទ្រ​​​ក្រោយ​ពេល​​​លក់ដ៏​ល្អបំ​ផុត​​ ដល់អតិ​ថិ​ជន​​​របស់​យើង​​​នៅ​ប្រទេស​​កម្ពុជា​ ។ ​មជ្ឈ​មណ្ឌ​ល​នេះ​ នឹង​ពង្រឹង​​ការ​​​​ជឿ​​ទុក​ចិត្ត​​​​​របស់​អតិ​​ថិ​ជន​​ ​ក្នុ​ង​ការ​ប្រើ​ប្រាស់​​​​ផលិត​ផល​​​ឈាន​មុខ​​​ថ្មី​ៗ​​របស់ Panasonic » ។

​ផលិត​​ផល​​ Panasonic ​ទទួល​បាន​​​ការ​ពេញ​ចិត្ត​​​​ និង​​ឱ្យ​តម្លៃ​​​ខ្ពស់​​​នៅ​ប្រទេស​កម្ពុជា​​ ដោយ​សារ​​​ដំណើរ​​ការ​ដ៏​​ល្អ​ប្រសើរ​​​ ការ​​រច​នា​​​ដ៏​ស្អាត​​​ ភាព​ងា​យ​ស្រួល​​​​ប្រើ​សម្រាប់​​​​អ្នក​ប្រើ​ប្រាស់​​ ភាព​អាច​​​ទុក​ចិត្ត​​បាន​​ និង​គុណ​ភាព​​ខ្ពស់ ។​ ការ​បម្រើ​​អតិ​ថិ​ជន​​​​ដែល​រួម​បញ្ចូល​នូវ​សេវា​កម្ម​ក្រោយ​​​ពេល​លក់​ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​​យុទ្ធ​សាស្រ្ត​​​ផលិត​​ផល​របស់​ Panasonic ​។ ការ​​បង្កើត​​មជ្ឈ​មណ្ឌល​​​បម្រើ​អតិ​ថិ​​ជន​​ នឹង​ធានាបាន​នូវ​​​ការ​ពេញ​ចិត្ត​​​របស់​​អតិ​​ថិ​ជន​​​កាន់​តែ​ច្រើន​ ព្រម​ទាំង​​ពង្រឹង​​​​ភាព​អា​ច​​​ទុក​ចិត្ត​​​បាន​របស់ Panasonic​ ក្នុង​នាម​​​ជាម៉ាក​​គ្រឿង​​អេឡិច​ត្រូនិក​​​សម្រាប់​​​អ្នក​ប្រើ​ប្រាស់​​នៅប្រ​ទេស​កម្ពុជា ។

លោក​ Yorihisa Shiokawa នាយក​​​​ចាត់​ការ​ទូ​ទៅ​​​នៃក្រុម​ហ៊ុន​​ Panasonic Asia Pacific  Pte Ltd ​បាន​មាន​​ប្រសាសន៍​​ថា ​«ទី​តាំង​ភូមិ​សាស្រ្ត​​​ជា​យុទ្ធ​សាស្ត្រ​​​គោល​នយោ​បាយ​​​អនុ​គ្រោះ​​របស់​រដ្ឋា​​ភិបាល​​ ព្រម​ទាំង​​​កម្លាំង​ពល​កម្ម​​ក្នុង​ស្រុក​​​វ័យ​ក្មេង​​ និង​​ស្វា​ហាប់​​ ធ្វើឱ្យ​​ប្រទេស​​កម្ពុជា​​​​​​ក្លាយ​ជា​​​ទី​ផ្សារ​​ដ៏​មាន​សក្តា​នុុ​ពល​​​​ និង​ភាព​​​​ទាក់​ទាញ​​​ខ្ពស់​សម្រាប់​​​ការ​វិនិ​យោគ​​បរ​ទេស ។ ​កំណើន​​សេដ្ឋ​កិច្ច​​​ជា​លំ​ដាប់​​​ កំពុង​​​​មាន​ឥ​ទ្ធិ​ពល​ជាវិជ្ជ​​មាន​​​​ទៅ​លើ​អំណាច​​​ទិញ​របស់​​អ្នក​ប្រើ​ប្រាស់​​​កម្ពុជា​ ​ហើយ​​​ពួកគេ​​​ប្រា​ថ្នា​ចង់​បាន​នូវ​គុណ​ភាព​​ជីវិត​ដ៏​ប្រសើរ ។ មជ្ឈ​មណ្ឌល​​បម្រើ​​អតិ​ថិ​ជន​​​ថ្មី​នឹង​ផ្តល់​​ការ​គាំ​ទ្រ​​​​​ដល់​អតិ​ថិ​ជន​​របស់​ Panasonic សម្រាប់​​​​ប្រភេទ​​​ផលិត​​​ផល​​ដ៏​​ទូលំ​ទូ​លាយ​​​របស់​ខ្លួន​​​ដូច​ជា ម៉ា​ស៊ីន​​ត្រជាក់​ សម្ភារ​​​ប្រើ​ប្រាស់​​ក្នុ​ង​​ផ្ទះ​​​​ ផលិត​ផល​​សោ​ត​ទស្សន៍​​ និង​ផលិត​ផល​​​ថែ​រក្សា​​​សម្ផស្ស»​ ។

​​ក្រុម​ហ៊ុន Panasonic Asia Pacific មាន​​​ទី​តាំង​​​ផលិត​​​ចំនួន​​​៤៨​កន្លែង​នៅ​ក្នុង​ប្រាំ​ពីរ​​ប្រទេស​​ក្នុង​តំ​បន់​ ​ដែលជា​មជ្ឈ​មណ្ឌល​​​សំខាន់​​​សម្រាប់​សកម្ម​ភាព​​​​ផលិត​កម្ម​ជា​​សកល​​របស់​ក្រុម​​ហ៊ុន​​​ Panasonic ។ ដោយ​​​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​​សិង្ហ​បុ​រី ​ទី​ស្នាក់​កា​រ​​កណ្តាល​​របស់​ក្រុម​ហ៊ុន​​​ Panasonic ​ប្រចាំ​​តំបន់​អាស៊ីប៉ា​ស៊ីហ្វិក​ ក៏លើក​​​​កម្ពស់​ដល់​ការ​​ផ្តួច​ផ្តើម​​​​គំ​និត​​​​​អភិ​រក្ស​​​បរិ​ស្ថាន​​ និង​​លើ​ក​ទឹក​ចិត្ត​​​​ដល់​ការ​​​ប្រើ​ប្រាស់​​​ផលិត​​​ផល​ដែល​​​មិនប៉ះ​ពាល់​​ដល់​បរិ​ស្ថា​ន​ តាម​រយៈ​យុទ្ធ​នា​ការ​​​ផ្សព្វ​ផ្សាយ​​​ការ​យល់ដឹង​​​ជា​សា​ធារ​ណៈ​​អំពី​បរិស្ថាន​​ ​ដែ​ល​ត្រូវ​​​បាន​បង្កើត​​​ឡើង​​សម្រាប់​​​ប្រទេស​​​នី​មួយ​ៗ​​​នៅ​ក្នុង​តំ​បន់​​​ ។ ក្នុង​​​​កម្រិត​​​ទូលំ​​ទូលាយ​​​ជាង​នេះ​ ក្រុម​​ហ៊ុ​ន Panasonic Asia Pacific មាន​គោល​ដៅ​ជាក់​​លាក់​​ក្នុង​ការ​​កាត់​បន្ថយ​​​ការ​បញ្ចេញ​​ឧ​ស្ម័ន​កា​បូនិក​​ក្នុង​​តំ​បន់​​​របស់​ខ្លួន​​ ដើម្បី​​គាំ​ទ្រ​​​ដល់​ការ​​​ផ្តួច​ផ្តើម​​​គំ​និត​​ផ្នែក​បរិ​ស្ថាន​​សកល​​របស់​ក្រម​ហ៊ុន Panasonic ៕