ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិត ទូច ម៉ារីម អភិបាលខេត្ត កាលពីព្រឹកថ្ងៃទី២៣ មេសា បាននាំយកនូវអំណោយរបស់សាខាកាកបាទក្រហមខេត្ត យកទៅចែកជូនប្រជាពលរដ្ឋ៤៩គ្រួសារដែលរងគ្រោះដោយសារខ្យល់ព្យុះរលំផ្ទះ និងរបើកដំបូល ជញ្ជាំង កាលពីថ្ងៃទី២១ មេសា កន្លងទៅនៅស្រុកបរិបូរណ៍ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះថ្ងៃនោះមាន ជនរងគ្រោះរលំបាក់ផ្ទះទាំងស្រុង១៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ,តង់១, កន្ទេលជ័រ១, មុង១, ក្រមា១, សារុង១, ឆ្នាំង២, ចានបាយ៥ និងចានសម្ល១ ។ សម្រាប់ជនរងគ្រោះមធ្យម គឺទទួលបាន អង្ករ២៥គីឡូក្រាម, មុង១, សារុង១ និងក្រមា១ ។ លោកបណ្ឌិត ទូច ម៉ារីម អភិបាលខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលរងគ្រោះត្រូវមានការប្រុងប្រយ័ត្នលើបាតុភូតធម្មជាតិ និងត្រូវមានអនាម័យចំពោះចំណីអាហារ ហូបស្អាតចៀសវាងជំងឺតម្កាត់ផ្សេងៗ ។
ដោយឡែកនៅព្រឹកថ្ងៃទី២៤ មេសា លោកជំទាវអភិបាលរងខេត្ត បាននាំយកនូវអំណោយរបស់កាកបាទក្រហម និងថវិកាទៅផ្តល់ជូនស្រ្តីមេម៉ាយមួយគ្រួសារឈ្មោះ ជួប សាវ៉ាត អាយុ៥៣ឆ្នាំ ដែលរងគ្រោះដោយខ្យល់ព្យុះរលំដើមឈើសង្កត់ផ្ទះនៅភូមិសន្ទួច ឃុំស្រែថ្មី ស្រុករលាប្អៀរ ។ ចូលរួមប្រគល់អំណោយទាំងនេះមានលោកស្រី ប៉ាល់ យឿន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកមេឃុំ និងប៉ូលិសប៉ុស្តិ៍ផងដែរ ដែលអំណោយទាំាងនោះមាន អង្ករ២៥គីឡូក្រាម, មុង១, សារុង១,ក្រមា១, ឆ្នាំង២, ចានបាយ៥, ចានសម្ល១,កន្ទេលជ័រ១ និងថវិកា១០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ