ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បាន​​​​គីមូន​ទទួល​ងារ​ជាមហា​​មេដឹកនាំពិភព​​​លោក​

11 ឆ្នាំ មុន

អគ្គ​លេខាធិការ​អ.ស.ប​​លោក​បាន​គីមូន​កាលពី​ថ្ងៃទី​​​​២៣មេសាត្រូវបាន​ទទួល​ងារជា​​មេ​ដឹកនាំ​ឆ្នើម​​របស់​​ពិភព​លោក​​​នៅឯ​ATLANTIC CONNCILS 2012 AWARD ។​
​យោងតាម​​​សេចក្តី​​ប្រកាស​សារព័ត៌​មាន​​​​មួយ​ចេញ​ផ្សាយ​ដោយTHINK TANK AMERICAIN ATLANTIC CONCILថា​​ លោក​អគ្គ​​លេខាធិការ​អ.ស.ប នឹងទទួល​​ពាន​រង្វាន់​​

អគ្គ​លេខាធិការ​អ.ស.ប​​លោក​បាន​គីមូន​កាលពី​ថ្ងៃទី​​​​២៣មេសាត្រូវបាន​ទទួល​ងារជា​​មេ​ដឹកនាំ​ឆ្នើម​​របស់​​ពិភព​លោក​​​នៅឯ​ATLANTIC CONNCILS 2012  AWARD ។​
​យោងតាម​​​សេចក្តី​​ប្រកាស​សារព័ត៌​មាន​​​​មួយ​ចេញ​ផ្សាយ​ដោយTHINK TANK AMERICAIN ATLANTIC CONCILថា​​ លោក​អគ្គ​​លេខាធិការ​អ.ស.ប នឹងទទួល​​ពាន​រង្វាន់​​ DISTINGUISHED HUMANT-ARIAN LEADERSHIP  ​ដោយ​សារ​តែលោក​​​ចេះប្រមូល​​ផ្តុំ​​ប្រកប​ដោយ​​ជោគជ័យ​​បណ្តា​មេដឹកនាំពិភពលោក​ប្រឈមមុខ​​​នឹង​ការ​ប្រឈមថ្មីៗ​ដូចជា​ការ​ផ្លាស់​ប្តូរ​បរិយាកាស​​ ការ​​ធ្លាក់​ចុះ​​នៃ​សេដ្ឋកិច្ច​ពិភព​លោក ការខ្វះ​ខាត​ស្បៀង​​ ទឹក ​និង​ថាមពល​ជាដើម ។​

ATLANTIC COUNCILគឺជា​អង្គការ​​​ឯក​រាជ្យ​មួយ​​នៅ​​សហរដ្ឋអាមេរិក​​ ដែល​ជំរុញ​​កិច្ច​សហប្រតិបត្តិការ​​​ឆ្លង​កាត់​​អត្លង់ទិក និង​​សន្តិ​សុខអន្តរជាតិ ។ ​ពាន​រង្វាន់​​នេះ​ផ្តល់​​ជា​​រៀងរាល់​​ឆ្នាំ ដល់​បណ្តា​​​មេដឹកនាំ​ឆ្នើម​ទាំង​ឡាយ​​​នៃពិភព​លោក​ដែល​មាន​៥​​ផ្នែក​គឺៈ​ បណ្តា​​​ឯកអគ្គ​រដ្ឋទូត​ទាហាន​ សហគ្រិន​ មនុស្ស​ឆ្នើម​ខាងមនុស្ស​ធម៌ និង​សិល្បករ។
ព្រះ​អង្គ​ម្ចាស់​ហារី​ រាជ​ទាយាទ​​លំដាប់ទី​​៣​​សម្រាប់​ស្នង​រាជ្យបល្ល​ង្ក​អង់​គ្លេស នាង​​ ANNE SOPHIE MUTTER អ្នក​​​កូតវីយូ​ឡុង​​ អាល្លឺ​ម៉ង់ ទាហាន​(បុរស-​នារី​) ​របស់​កងទ័ព​​អាមេរិក​​និង​​លោក​​PAUL POLMAN ​ប្រធាន​​​អគ្គ​​នាយក​របស់​ក្រុមហ៊ុន​​UNILEVER នឹងទទួល​​ពាន​​រង្វាន់​នោះដែរ ៕