ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហ៊ុន​អាស៊ី និង​ប្រាក់​វ៉ុន​ធ្លាក់​ចុះ​​ដោយ​សារ​ស្រមោល​​ខ្មៅ​នៃ​ប្រាក់​ចំណូល​អឺរ៉ុប​ តែ​ប្រាក់​​​​យ៉េនឡើង​ថ្លៃ

12 ឆ្នាំ មុន

​ផ្សារ​ហ៊ុន​អាស៊ី​ធ្លាក់​​ចុះ​ចូល​​ដល់​ថ្ងៃ​ទី​៤ ហើយ​តម្លៃ​ប្រាក់​វ៉ុន​កូរ៉េ​ខាង​ត្បូង​​ក៏​បាន​ធ្លាក់​ចុះ​ដែរ ដោយ​សារ​ស្រមោល​ខ្មៅ​នៃ​វិបត្តិ​ប្រាក់​ចំណូល​ទ្វីប​អឺរ៉ុប។ ចំណែក​ប្រាក់​យ៉េន​ជប៉ុន​​​បែរ​ជា​ឡើង​ថ្លៃ​ជា​ថ្មី​ធៀប​ជា​មួយ​រូបិយ​វត្ថុ​ធំ​ៗ​១៦​ផ្សេង​ទៀត។

​ផ្សារ​ហ៊ុន​អាស៊ី​ធ្លាក់​​ចុះ​ចូល​​ដល់​ថ្ងៃ​ទី​៤ ហើយ​តម្លៃ​ប្រាក់​វ៉ុន​កូរ៉េ​ខាង​ត្បូង​​ក៏​បាន​ធ្លាក់​ចុះ​ដែរ ដោយ​សារ​ស្រមោល​ខ្មៅ​នៃ​វិបត្តិ​ប្រាក់​ចំណូល​ទ្វីប​អឺរ៉ុប។ ចំណែក​ប្រាក់​យ៉េន​ជប៉ុន​​​បែរ​ជា​ឡើង​ថ្លៃ​ជា​ថ្មី​ធៀប​ជា​មួយ​រូបិយ​វត្ថុ​ធំ​ៗ​១៦​ផ្សេង​ទៀត។

ផ្សារ​ហ៊ុន​អាស៊ី​ប៉ាស៊ី​ហ្វិក MSCI ធ្លាក់​ចុះ​០,៤​ភាគ​រយ​នៅ​ម៉ោង​៩​និង​១៦​នាទី​​ព្រឹក​ក្នុង​ទីក្រុង​តូក្យូ ចំណែក​ផ្សារ​ហ៊ុន Nikkei 225 ខាត​បង់​០,៩​ភាគ​រយ។ ផ្សារ​ហ៊ុន​អាមេ​រិក​ Standard & Poor 500 ក៏​មាន​ការ​ប្រែ​ប្រួល​បន្តិច​ដែរ បន្ទាប់​ពី​ធ្លាក់​ចុះ​ជិត​មួយ​សប្តាហ៍​មក។ ដោយ​ឡែក​ប្រាក់​យ៉េន​​បាន​ឡើង​​​ថ្លៃ​ចូល​ដល់​ថ្ងៃ​ទី​៣ ធៀប​ជា​មួយ​ប្រាក់​ដុល្លារ គឺ​កើន​ឡើង​១,១​ភាគ​រយ។ តម្លៃ​ប្រាក់​វ៉ុន​កូរ៉េ​ខាង​ត្បូង​ធ្លាក់​ចុះ​០,២​ធៀប​ជា​មួយ​ប្រាក់​ដុល្លារ​អាមេ​រិក ។

លោក​នាយក​រដ្ឋ​មន្ត្រី​ហូឡង់ Mark Rutt បញ្ជា​ឱ្យ​មន្ត្រី​គណៈ​រដ្ឋ​មន្ត្រី​របស់​លោក​លាលែង​ពី​តំណែង ដើម្បី​​ប្រឆាំង​​​ការ​បះ​បោរ​ការ​កាត់​បន្ថយ​​ចំណាយ។ ការ​ខក​ខាន​ក្នុង​ការ​សង​ប្រាក់​បំណុល​ឥណ​ទាន​របស់​រដ្ឋា​ភិបាល​ បាន​ធ្វើ​ឱ្យ​បំណុល​ជាតិ​កើន​ឡើង​កាល​ពី​​ថ្ងៃ​ចន្ទ ​ទី​១៦ មេសា ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​​ពេល​៥​ខែ​​កន្លង​មក​នេះ ។
លោក Quintin Price ប្រធាន​វិនិ​យោគ​បរ​ទេស​ពិភព​លោក​របស់​ក្រុម​ហ៊ុន Black Rock បាន​និយាយ​ថា វា​ជា​ពេល​​រំខាន​ដល់​បរិ​យា​កាស​ក្នុង​ទ្វីប​អឺរ៉ុប។ ក្រុម​ហ៊ុន Black Rock មាន​ដើម​ទុន​នៅ​ទូទាំង​ពិភព​លោក​ចំនួន​៣,៦៨​សែន​កោដិ​ដុល្លារ ។ក្រុម​ហ៊ុន Newcrest Mining Ltd ធ្លាក់​ភាគ​ហ៊ុន​អស់​៤,១​ភាគ​រយ។ ក្រុម​ហ៊ុន​រុក​រក​រ៉ែ​មាស​ធំ​បំផុត​ក្នុង​ប្រទេស​អូស្ត្រាលី​បាន​កាត់​បន្ថយ​គោល​ដៅ​ប្រចាំ​ឆ្នាំ​នៃ​ផលិត​ផល​មាស​របស់​ខ្លួន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កន្លែង​រុក​រក​រ៉ែ​ក្នុង​ត្រី​មាស​ទី៣ ។

ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន Alibaba.com Ltd ដែល​ជា​ក្រុម​ហ៊ុន​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ធំ​បំផុត​ក្នុង​ប្រទេស​ចិន​ ប្រហែល​មាន​សកម្ម​ភាព​ឡើង​វិញ​បន្ទាប់​ពី​ចេញ​របាយ​ការណ៍​ប្រាក់​ចំណូល​ដ៏​តិច​តួច​របស់​ខ្លួន​ក្នុង​រយៈ​ពេល​​២​ឆ្នាំ។ ក្រុម​ហ៊ុន​ Wuhan Iron & Steel Co.  ប្រហែល​​មាន​សកម្ម​ភាព​​រស់​រវើក​ឡើង​វិញ​បន្ទាប់​ពី​ប្រាក់​ចំណូល​ក្នុង​ត្រី​មាស​ទី១ ធ្លាក់​ចុះ​៩៣​ភាគ​រយ​ដោយ​​សារ​តម្រូវ​ការ​ធ្លាក់​ចុះ​ពី​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​ និង​ក្រុម​ហ៊ុន​សំណង់ ៕