ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​សា​ផ្លែ​​ប៊័រ​អាច​​ជួយ​​ឱ្យ​​អ្នក​​រក្សា​​ភាព​​វ័យ​​ក្មេង​​បាន​​យូរ​

14 ឆ្នាំ មុន

អ្នក​វិទ្យា​សាស្ត្រ​បាន​និយាយ​ថា ផ្លែ​ប៊័រ​(Avocado)អាច​ជា​អា​វុធ​មួយ​ប្រ​យុទ្ធ​ប្រ​ឆាំង​ភាព​ចាស់​ទៅ​តាម​អា​យុ​និង​ជំ​ងឺ​ ។​​ ប្រេង​ដែល​គេ​ចម្រាញ់​ពី​ផ្លែ​ឈើ​ប្រ​ភេទ​នេះ​ត្រូវ​​បាន​បង្ហាញ​នៅ​ក្នុង​ការ​ពិ​សោធថា វា​មាន​ប្រ​សិទ្ធភាព​ប្រ​ឆាំង​នឹង​រ៉ា​ឌី​កាល់សេរី​(​ជា​ប្រ​ភេទ​ម៉ូ​លេគុល​​គ្រោះ​ថ្នាក់​ម្យ៉ាង​នៅ​ក្នុង​ខ្លួ​ន​មនុស្ស​)​។ ទាំ​ង​នេះ​ជា​រឿង​សាមញ្ញ​នៅ​ក្នុង​កន្លែង​ផ្ទុក​កោ​សិកា​មាន​ភ្នាស​បិទ​ជិត​ mitochondria(គឺ​ជា​កន្លែង​ស្តុក​ដ៏​តូច​មួយ​នៅ​ក្នុង​កោ​សិកា​របស់​យើង​ដែល​បំ​លែង​អា​ហារ​ទទួ​ល​ទាន​ឱ្យ​ទៅ​ជា​ថាម​ពល​) ។

មាន​សកា​ស​ធាតុ​គី​មី​ប្រ​ឆាំង​អុក​​ស៊ីដ​កម្ម​ជា​ច្រើន​របស់​បន្លែ​និង​ផ្លែ​ឈើ​ដូច​ជា​កា​រ៉ុ​ត​និង​ប៉េង​ប៉ោះ​ដែល​សុទ្ធ​តែ​អាច​កំ​ទេចចោល​នូវ​​រ៉ា​ឌី​កាល់​សេរី​  ប៉ុន្តែ​ពួក​វា​ទាំង​នេះ​មិន​អាច​ធ្វើ​ដំណើរ​ចូល​ក្នុង​កន្លែង​ផ្ទុក​កោ​សិកា​ mitochondriaបាន​ទេ​។ មាន​តែ​សកា​ស​ធាតុ​គី​មី​ប្រ​ឆាំង​អុក​​ស៊ីដ​កម្ម​ក្នុង​ផ្លែ​ប៊័រ​ប៉ុណ្ណោះ​ដែល​អាច​ចូល​ទៅ​បាន​ ។​លោក Christian Cortes-Rojoអ្នក​ស្រាវ​ជ្រាវ​បាន​ថ្លែង​ថា ៖«បញ្ហា​គឺ​ថា សភា​ស​ធាតុ​គី​មី​ប្រ​ឆាំង​អុក​​ស៊ីដ​កម្ម​នៅ​ក្នុង​ផ្លែ​ឈើ​ផ្សេង​មិន​អាច​ចូល​ក្នុង​ mitochondriaបាន ។​ ដូច្នេះ​រ៉ា​ឌី​កាល់​សេរី​បាន​បន្ត​បំ​ផ្លាញ​ mitochondriaធ្វើ​ឱ្យ​ការ​ផលិត​ថាម​ពល​ត្រូវ​បញ្ឈប់​ ហើយ​កោ​សិកា​ទាំង​ឡាយ​ក៏​ងាប់​»។

ចំណែក​ការ​សិក្សា​​មួយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភ​ៈ​កន្លង​មក​បាន​រក​ឃើញ​ពី​អត្ថ​ប្រ​យោជន៍​ផ្លែ​ប៊័រ​ផង​ដែរ​។ ពួក​គេ​ថា ផ្លែ​ប៊័រ​ជា​ពិសេស​ផ្លែ​ប៊័រ​ដាំ​នៅ​ប្រ​ទេស​ស៊ី​លី​មាន​សមាស​ធាតុ​ពី​ធម្មជាតិ​មួយ​ប្រ​ភេទ​ដែល​អាច​ប្រ​ឆាំ​ង​ទៅ​នឹង​ជំ​ងឺ​ស៊ាំ​នឹង​ថ្នាំ​Antibiotics(antibiotic-resistant infections)បាន​។ សមាស​ធាតុ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៊័​រ​នេះ​អាច​ទប់​ស្កាត់​ប្រ​ភេទ​​បា​ក់​តេរី​ staphylococciមាន​ពណ៌​លឿង​មិន​ឱ្យ​ទៅ​រំលាយ​ប្រ​សិទ្ធភាព​ថ្នាំ​Antibioticsបាន​។ បាក់​តេរី​ទាំង​នេះ​ហើយ​ដែល​ជា​អ្នក​បង្ក​ឱ្យ​មាន​រោគ​ឆ្លង​នៅ​ក្នុង​ដំ​បៅ​ដែល​កើត​ពី​ការ​វះ​កាត់​។ វា​បាន​បង្កើត​ជា​ភាព​ស៊ាំ​នៅ​ក្នុង​ខ្លួន​មនុស្ស​យ៉ាង​ឆាប់​រហ័ស​ ។​

លោក​ Jes Gitz Hollerនិស្សិត​វេជ្ជ​បណ្ឌិត​មក​ពី​សាកល​វិទ្យា​ល័យ​ University of Copenhagenរបស់​ដា​ណឺ​ម៉ាក​បាន​ធ្វើ​ការ​ងារ​ពិ​សោធន៍​ស្រាវ​ជ្រាវ​នេះ​ជា​មួយ​មនុស្ស​មួយ​ចំនួន​នៅ​ប្រ​ទេស​ស៊ី​លី។ គាត់​បាន​និយាយ​ថា​៖«ខ្ញុំ​បាន​រក​ឃើញ​សារ​ធាតុ​ពី​ធម្ម​ជាតិ​មួយ​នៅ​ក្នុង​ផ្លែ​ប៊័រ​នៅ​ស៊ី​លី​ដែល​មាន​សកម្ម​ភាព​សម្រាប់​ការ​ព្យាបាល​។ សមាស​ធាតុ​ពី​ធម្ម​ជាតិ​នេះ មាន​សក្តា​នុ​ពល​យ៉ាង​អស្ចារ្យ​បំ​ផុត ​ហើយ​ប្រ​ហែល​ជា​ក្នុង​រយៈ​ពេល​មួយ​វែង​ជាង​នេះ​យើង​នឹង​អាច​បង្កើត​បាន​ជា​ឱ​សថ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​មួយ​ប្រភេទ​ដើម្បី​ប្រ​ឆាំង​នឹង​បាក់​តេរី​ staphylococci។ តែ​​ក្នុង​ពេល​នេះ​ពុំ​ទាន់​មាន​ផលិត​ផល​បែបនេះ​នៅ​លើ​ទី​ផ្សារ​នៅ​ឡើយ​ទេ​»។

បា​ក់​តេរី staphylococciឬ Staphy​lococcus​​ដែល​មាន​ពណ៌លឿង​គឺ​ជា​មូល​ហេតុ​បង្ក​ដ៏​សាមញ្ញ​​បំ​ផុត​នៃ​ការ​ឆ្លង​មេរោគ​ចំពោះ​ដំបៅ​ដែល​កើត​ក្រោយ​ពី​ការ​វះ​កាត់​រួច​។ បាក់​តេរី​នេះ​ក៏​អាច​ជា​មូល​ហេតុ​បង្ក​ឱ្យ​ទៅ​ជា​​ជំ​ងឺ​​​ច្រើន​ប្រ​ភេទ​ដែល​កើត​ព​ី​របួស​និង​ការ​ពុល​អា​ហារ​ផង​ដែរ​ដែល​ជំ​ងឺ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើឱ្យ​ស្លាប់​បាន​ តួ​យ៉ាង​ដូចជា ជំ​ងឺ​រលាក​ភ្នាសខាង​ក្នុង​របស់​បេះ​ដូង​(Endocarditis)និង​ជំ​ងឺ​មេរោគ​ឆ្លង​រាល​ដាល​ក្នុង​ឈាម​(Septicemia)ជា​ដើម​ ៕