ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​​​​ភ្លើង​​ឆេះ​​ផ្ទះ​​ទទួល​អំណោយ​​សប្បុរ​ស​ជន​​តាម​រយៈ​​អាជ្ញាធរ​​​ស្រុក​​អន្លង់​​វែង​​

14 ឆ្នាំ មុន

ខេត្ត​ឧត្ត​រមាន​ជ័យ​​ ៖ ប្រជាពលរដ្ឋ​​នៅ​ក្នុង​​ស្រុក​​អន្លង់​វែង​​ ដែល​​​​រងគ្រោះ​​​ដោយអគ្គិភ័យ​​​ឆាប​ឆេះ​​លំនៅ​ឋាន​​​នាពេល​​ថ្មីៗ​កន្លងម​កនេះ ចំនួន​​​១០​គ្រួសារ ​​បាន​​ទទួល​អំណោយ​​​ពី
សប្បុ​​រស​​ជន​នៅ​​ក្នុង​ស្រុក ​​តាមរយៈ​​លោក​អភិ បាល​​ស្រុក​អន្លង់​វែង នាព្រឹក​​ថ្ងៃ​​ទី​​៩ មេសា ។

លោក ញ៉ែម អេន អភិបាល​​​រងស្រុក​អន្លង់​​វែង​​​ បាន​​ឱ្យ​​​​ដឹង​ថា ក្រោយ​​ពី​មាន​​អគ្គិភ័យ​​ឆាប​ឆេះលំនៅ​ឋាន​​​​ប្រជា​​ពលរ​ដ្ឋចំនួន​​១០ គ្រួសារនៅ​ស្រុក​​អន្លង​់​វែង​​ កាល​ពី​​ពេល​​ថ្មី​ៗ​​កន្លង​​ទៅនេះ ​​​​ក្នុងនាម​​​លោក​​ជា​​អាជ្ញាធរ​​​មូល​ដ្ឋាន ​​​បាន​ធ្វើ​ការ​អំពាវ​នាវ​​ដល់​សប្បុរស​​ជន​ក្នុង​ស្រុក​​​ដូច​ជា ក្រុម​អាជីវករ​​​​​​​ មន្ត្រី​​បម្រើ​ការ​​​ងារ ​​​កង​កម្លាំង​​ប្រដាប់​អាវុធ​​ឱ្យ​​ចូល​​រួម​ឧបត្ថ​ម្ភ​​ ជាការ​​អនុវត្ត​​ទៅ​​តាម​​​អនុសាសន៍​​​របស់​សម្តេច​​​អគ្គមហា​សេនា​​បតី​​តេជោ ហ៊ុុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះ​រាជាណាចក្រ​កម្ពុជា​​ គឺ​មិន​​ទុ​​ក​ឱ្យ​ប្រជាពលរដ្ឋ​​​ណាម្នាក់​​​​​ស្លាប់​​ដោយ​អត់​​អាហារ​ឡើយ ។ ​​លោក ញ៉ែម អេន បាន​បញ្ជាក់​ថា អំណោយ​​​​សប្បុរស​​ជន​ក្នុងស្រុក​​ទាំង​​នោះ​ គឺ​បាន​​មក​ពី​​លោក​​អនុ សេនីយ៍​ទោយ៉ុង គឹមលេង មន្ត្រី​​ប៉េអឹម​​​ខេត្ត​​ប្រចាំ​​ទិស​​ស្រុក​អន្លង់​វែង ព្រម​ទាំង​​​ភរិយា​ នូវ​​​អង្ករ​ចំនួន​​​​១០​​ការុង​​ស្មើ​​​​នឹង​​​​៥០០​​គីឡូក្រាម​ ​វិទ្យុ​​សម្រាប់​ទាក់​ទង​​ចំនួន​​១ អង់​តែនវិទ្យុ​​ចំនួន​​​១០ ស័ង្ក​សី​​​ចំនួន​​​១០សន្លឹក​​ និង​ថវិកាចំនួន​​​១០០​ដុល្លារ​ លោក​មុត មេន មេភូមិ​​ថ្នល់​​​កែង​ព្រម​​ទាំង​ភរិយា​​​ជួយឧត្ថម្ភ​​​សារុង​​ចំនួន​​១០ និង​លោក​ធី​ព្រម​​​​ទាំង​​ភរិយា​​​ជួយឧត្ថម្ភ​​​ថវិកា​​ចំនួន​១០០​​ដុល្លារ​​អាមេ
រិក​​ ។

លោក​អភិបាល​​រងស្រុក​​បាន​បញ្ជាក់​​​ថា អំណោយ​​ទាំង​អស់​នេះ​​ ក្នុងមួយគ្រួ​សារ​​​​ត្រូវ​ទទួល​​​បាន​អង្ករ​​ចំនួន​​​៥០​គីឡូក្រាម​​​ សារុង​​ចំនួន​​១ និង​​ថវិកា​​មួួ​យ​ចំនួន​​​សម្រាប់​​​ឱកាស​​បុណ្យ​​ចូល​ឆ្នាំ​​​ ។ ប្រជាពលរដ្ឋ​​​ទាំង​​​១០គ្រួសារ ​​បាន​ថ្លែង​​អំណរគុណ​​ដល់​សប្បុរជន​​​​ទាំង​អស់​​ដែលបាន​​ជួយ​ឧបត្ត​​​ម្ភ​​ដល់ក្រុ​ម​គ្រួសារ​​​របស់​ពួក​​គាត់​​​​ដែល​​​​រងគ្រោះ​​​​​ដោយ​​អគ្គិ​​ភ័យ​​​ឆាប​ឆេះ​​​​លំនៅឋាន​​ សូម​​ឱ្យ​​ម្ចាស់​​ទាន​​ជួប​ប្រទះ​​​តែ​សេចក្តី​​​សុខ​​ និង​​សេច​ក្តី​​ចម្រើន​​ ៕