ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសក្រៅ​រក្សាប្រាក់បំណុល​អាមេរិក​ឈានដល់កម្រិតខ្ពស់បំផុត

12 ឆ្នាំ មុន

តម្រូវការបរទេសសម្រាប់បំណុលរតនាគារ​អាមេរិកបានកើនឡើងដល់កម្រិតមួយខ្ពស់បំផុត​ក្នុងខែកុម្ភៈ។ ប្រទេសចិន​ជាប្រទេសធំបំផុត​ដែលបាន​​ទិញចូលបំណុល​រតនា​គារអាមេរិក​នោះ បានបង្កើតការរក្សាបំណុលនោះពីរខែ​ជាប់​គ្នា ។

តម្រូវការបរទេសសម្រាប់បំណុលរតនាគារ​អាមេរិកបានកើនឡើងដល់កម្រិតមួយខ្ពស់បំផុត​ក្នុងខែកុម្ភៈ។ ប្រទេសចិន​ជាប្រទេសធំបំផុត​ដែលបាន​​ទិញចូលបំណុល​រតនា​គារអាមេរិក​នោះ បានបង្កើតការរក្សាបំណុលនោះពីរខែ​ជាប់​គ្នា ។

អត្រា​ប្រាក់បំណុលរតនាគារអាមេរិកកើន​ឡើង​០,៨ភាគ​រយ ឡើងដល់៥,១សែនកោដិ​ដុល្លារ ធ្វើឲ្យវា​​កើន​ឡើង៧ខែជាប់គ្នា នេះ​បើ​តាម​របាយ​ការណ៍​របស់​ក្រសួង​រតនាគារ ។ប្រទេសចិនពង្រីកអត្រាបំណុលអាមេរិក​​ថែម១,១ភាគរយ ឡើងដល់១,១៨សែន កោដិ​ដុល្លារ ដែលវាជាអត្រាកើនឡើងជាប់គ្នា ពីរខែ។ ​​ប្រទេសជប៉ុន​ជាប្រទេសធំលេខពីរដែល​បាន​ទិញ​បំណុលរូបិយវត្ថុអាមេរិក ក៏បានបង្កើន​បំណុល​ក្នុងដៃបន្ថែម១,២ភាគរយ ឡើងដល់​១,១​សែនកោដិដុល្លារ ។​ បំណុល​រដ្ឋាភិបាល​អាមេរិកត្រូវបានគេចាត់​ទុកថា ជាការវិនិយោគប្រកបដោយសុវត្ថិភាព។ តម្រូវការកាន់តែខ្ពស់ព្រោះអ្នកវិនិយោគកំពុង​សម្លឹងរកមើលការវិនិយោគសុវត្ថិភាពក្នុងពេល​មានវិបត្តិប្រាក់បំណុលអឺរ៉ុប ។

ឮប្រទេសប្រេស៊ីល​ឈរនៅលំដាប់​លេខ​៣​ ជា​អ្នកទិញបំណុលរតនាគារបានកាត់​បន្ថយ​បំណុល​របស់ខ្លួនមកត្រឹម២២៥,៥ពាន់លាន​ដុល្លារ។ ចំណែកចក្រភពអង់គ្លេស ក៏បានកាត់​បន្ថយ​ដូច​គ្នាមកនៅត្រឹម​១០៣ពាន់លាន​ដុល្លារ ។កាលពីមុន ចក្រភពអង់គ្លេសបានកាន់កាប់​ប្រាក់​បំណុលរតនាគារបរទេសច្រើនដោយ​សារ​ការ​ទិញដូច​ធ្វើឡើងក្នុងទីផ្សារទីក្រុងឡុង ប៉ុន្តែ តាមការពិតគ្រាន់តែជាអ្នកតំណាងឲ្យអ្នកវិនិ​យោគនៃប្រទេសផ្សេងប៉ុណ្ណោះ ។តម្រូវការការកាន់កាប់រូបិយវត្ថុបរទេសនៅ​តែមាន​កម្លាំងខ្លាំងបើទោះជាមានការធ្លាក់ចុះ​រូបិយវត្ថុរបស់រដ្ឋាភិបាលអាមេរិក​កាល​ពីខែ​សីហា ។ ក្រុមហ៊ុន Standard & Poors ទម្លាក់​អត្រា​​ប្រាក់ដុល្លារពី AAAទៅAA+

បន្ទាប់ពី​រដ្ឋាភិ​បាល អាមេរិកសម្រេចបង្កើន​កម្រិត​ប្រាក់​បំណុលជាតិ ។តម្រូវការប្រាក់កម្ចីអាមេរិកនឹងនៅតែ​ខ្ពស់​បន្ថែមទៀតដោយសារគម្រោងឱនភាព​អនា​
គត ៕