រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា បន្ទាប់ពីកែទម្រង់វិស័យជលផលឡូត៍នេសាទត្រូវលុបទាំងអស់នោះ គឺគ្មានទៀតឡើយ ពាក្យម្ចាស់ឡូតិ៍នេសាទ ។ ដូច្នេះត្រូវរៀបចំបោះបង្គោលព្រំប្រទល់កន្លែងអភិរក្ស និងកន្លែងនេសាទគ្រួសារ ឱ្យបានច្បាស់លាស់ ដោយសហការជាមួយក្រសួង ស្ថាប័នរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពាក់ព័ន្ធព្រមទាំងត្រូវគ្រប់គ្រងកន្លែងអភិរក្សជលផលប្រកបដោយប្រសិទ្ធភាព ។
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់បែបនេះនាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១១-២០១២ និងទិសដៅការងារឆ្នាំ២០១២-២០១៣ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីមានប្រ សាសន៍សង្កត់ធ្ងន់ថា ត្រូវយកចិត្តទូកដាក់ជំរុញការអភិវឌ្ឍវារីវប្បកម្មគ្រប់ប្រភេទឱ្យបានខ្លាំងក្លា ។ នៅក្នុងនោះត្រូវមានការបង្កើតស្ថានីយផលិតកូនត្រី មេពូជឱ្យបានច្រើនកន្លែង ដើម្បីធានាតម្រូវការក្នុងស្រុក និងត្រូវជំរុញការរៀបចំសហគមស្រះ ជម្រកត្រីឱ្យបានច្រើនបន្ថែមទៀតនៅតាមឃុំទូទាំងប្រទេស រៀបចំពិធីលែងកូនត្រី នៅក្នុងកន្លែងនេសាទសហគម ដើម្បីបំផុសគំនិតប្រជាពលរដ្ឋ ឱ្យចូលរួមអភិរក្សធនធានជលផលប្រកបដោយចិរភាព ។
សម្តេចមានប្រសាសន៍បន្តថា ក្រសួងកសិ កម្ម រុក្ខាប្រមាញ់និងនេសាទ រដ្ឋបាលថ្នាក់ក្រោមជាតិ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវសហការគ្នាអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវបណ្តាវិធានការទាំងឡាយពាក់ព័ន្ធនឹងការកែទម្រង់ឡូតិ៍នេសាទក្នុងនោះត្រូវពង្រឹងសកម្មភាពត្រួតពិនិត្យបទល្មើសជលផលនូវទូទាំងប្រទេស ជាពិសេសសកម្មភាពបំផ្លាញកូនត្រី និងត្រីមេពូជ ទប់ស្កាត់ដាច់ខាតចំពោះការប្រើឧបករណ៍នេសាទខុសច្បាប់ ការចាប់ត្រីក្នុងរដូវហាមឃាត់ ការយកបឹង-ព្រែកប្រើប្រាស់ខុសទិសដៅនេសាទ ដោយការចាក់លុបដីបំផ្លាញបឹង ព្រែកទាំងនោះ សម្រាប់បង្វែរទៅធ្វើអាជីវកម្មផ្សេងទៀតដែលបំផ្លាញដល់ផលិតកម្មនេសាទ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានដាក់វិធានការត្រូវទប់ស្កាត់ឱ្យទាន់ពេលវេលានូវការកាប់បំផ្លាញព្រៃលិចទឹកនៅតំបន់ហាមឃាត់ដូចជា តំបន់៣ជុំវិញបឹងទន្លេសាប និងព្រៃកោងកាង ហើយក៏ត្រូវមានយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ឱ្យបានដាច់ខាតនូវការរំលោភយកដីព្រៃលិចទឹក និងព្រៃកោងកាងធ្វើជាកម្មសិទ្ធិ។ ត្រូវបន្តទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះការផ្តល់ដីអភិវឌ្ឍន៍ផ្សេងៗ ដែលប៉ះពាល់ដល់ព្រៃលិចទឹក ព្រៃកោងកាង ផ្កាថ្ម និងស្មោរសមុទ្រដែលជាប្រភពដ៏សំខាន់សម្រាប់មច្ឆាជាតិ ជាពិសេសនៅតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ឆ្នេរ។
ពាក់ព័ន្ធឡូត៍នេសាទដែលបានកើតឡើងអស់រយៈពេល១០៤ឆ្នាំ កន្លងមកហើយ ហើយត្រូវបានបញ្ចប់នៅឆ្នាំ២០១២ នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២ ចាប់ពីថ្ងៃទី១១ មេសា ឆ្នាំ២០១២នេះ ទៅពាក្យជាម្ចាស់ឡូត៍នេសាទ គឺអស់ហើយ។ ឆ្នាំមុនប្រជាពលរដ្ឋមានការលំបាកដោយសារតែមានពាក់ព័ន្ធជាមួយម្ចាស់ឡូត៍ ឥឡូវអ្វីៗទាំងអស់ត្រូវធ្លាក់ ទៅជាភារកិច្ចរបស់ប្រជាពលរដ្ឋតែម្តង ។ ដូច្នេះរាជរដ្ឋាភិបាលបានរក្សាទុកក្នុងបឹងទន្លេសាប និងក្រៅបឹងទន្លេសាបមានចំនួនត្រឹមតែ៥០កន្លែង និងតំបន់អភិរក្សតែប៉ុណ្ណោះ នៃតំបន់អភិរក្ស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គ្មានអ្វីដែលជាការលំបាកនោះទេ បញ្ហាធំជាងគេ សូមប្រជាពលរដ្ឋកុំនេសាទសុខច្បាប់ កុំប្រើឧបករណ៍ខុសច្បាប់ កុំនេសាទនៅក្នុងតំបន់ដែលត្រូវអភិរក្សមាន៥០កន្លែងទាំងក្នុងបឹងទន្លេសាប នឹងបណ្តាខេត្តដទៃទៀត គឺជាកន្លែងចិញ្ចឹមត្រី ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់ថា សូមប្រជាពលរដ្ឋនៅតាមខេត្តកុំពឹងពាក់ជ្រុលហួសទៅលើក្រសួងកសិកម្ម ឬក៏រដ្ឋបាលជលផល ព្រោះតួនាទីនេះវាធ្លាក់ទៅជាតួនាទីរបស់ថ្នាក់ក្រោមជាតិទាំងខេត្តទាំងស្រុក និងសហគមន៍នេសាទ ។ កន្លងទៅមានកើតបាតុភាពមួយយ៉ាងខ្លាំង ប៉ុន្តែដោយមានអន្តរាគមន៍ នឹងប្រុងប្រយ័ត្នសភាពការណ៍បានស្ងប់ ។
ទន្ទឹមនឹងនេះ មានខេត្តកំពង់ធំមួយ ដែលមិនចូលរួមសហការ ស្ពឹកស្រពន់ ជាងខេត្តដទៃទៀត សូម្បីតែមកប្រជុំនៅចំការដូងក៏អវត្តមានកំពង់ធំទៀត ។
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្តីបន្ទោសដល់មន្ត្រីកសិកម្មខេត្តកំពង់ធំយ៉ាងខ្លាំងដោយខុសពីបណ្តាខេត្តដទៃទៀត ។
សម្តេចសង្កត់ធ្ងន់ថា បណ្តាខេត្តទាំងអស់ត្រូវពិនិត្យ ត្រូវមានការទទួលខុសត្រូវ លើបញ្ហានេះ កុំចាំក្រសួងចុះ ព្រោះផ្ទេរអំណាចទៅឱ្យមូលដ្ឋានរួចហើយ ត្រូវពង្រឹងឱ្យបានល្អ ។
បើនាំគ្នាបំផ្លាញធនធានតាមរយៈការនេសាទខុសច្បាប់ ប្រើឧបករណ៍នេសាទខុសច្បាស់ ជាពិសេសការឆក់ វិស្បមុង… ។ តាមការស៊ើបដឹងគឺមានមេខ្យល់បំផុសរឿងនេះ…។ ទោះបីជាយ៉ាងនេះក្តី គឺអត់ទេ គឺត្រូវប្រឈមមុខជាមួយច្បាប់តែម្តង…។
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី អំពាវនាវថា ពលរដ្ឋទាំងអស់ចូលរួម ការពារទាំងអស់គ្នាត្រូវចូលរួមអភិរក្សទាំងអស់គ្នា។
ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ជាច្រើនមកហើយកាលពីឆ្នាំទៅ ឆ្នាំទៅមួយ អំពីការអភិរក្ស អភិវឌ្ឍន៍និងការបង្ក្រាបព្រៃឈើនេះ ។ សម្តេចមានប្រសាសន៍ថា ចំពោះល្បិចនេះអ្នកខូច គឺគេដាក់ឈើគ្រញូង កណ្តាលរួចគេចាក់បេតុងព័ទ្ធជុំវិញ បើមើលទៅហាក់ដូចជាគេដឹកសសរស៊ីម៉ង់ត៍យកទៅសាងសង់ តែផ្ទុយទៅវិញ ឈើគ្រញូងស្នូលសោះ ។ គ្រញូងនេះគឺគ្រញូងទៅលួចកាប់ពីប្រទេសថៃ ។ គ្រញូងខ្មែរគ្រញូងថៃគឺគ្រញូងថៃគឺចំណាំបោះដែកគោលសម្រាប់ទាញទម្លាក់មក ។
បញ្ហាឈើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់បន្តដែលការងារត្រូវបានដាក់ជាប្រចាំហើយ ។ សម្តេចបានស្នើឱ្យក្រសួងកសិកម្មនិងក្រសួងបរិស្ថានយកចិត្តទុកដាក់មួយទៀត ទាក់ទងទៅនឹងដីសម្បទានសេដ្ឋកិច្ច ។ ដីសម្បទានសេដ្ឋកិច្ចត្រូវតែកំណត់ឱ្យបាន ព្រោះថានៅតំបន់មិនមានដីណាចំនួន៥ពាន់ហិកតាសុទ្ធតែវាលនោះទេ វាត្រូវមានព្រៃ ព្រៃត្រូវរក្សាទុកវាល ។
បើសិនជាមានក្រុមហ៊ុនណាតម្រង់ឆ្ពោះទៅដីដែលមានព្រៃនោះគឺត្រូវពិនិត្យមើលឱ្យប្រាកដក្រុមហ៊ុននោះឱ្យមែនទែន ។ ត្រូវមានបែបបទឱ្យច្បាស់អំពីបញ្ហានេះ បើមិនដូច្នេះទេ សុំព្រៃសម្បទាន ប៉ុន្តែកិច្ចការដែលក្រុមហ៊ុនធ្វើគឺទៅកាយយកឈើនោះតែម្តង ។ ដូច្នេះត្រូវកំណត់ឱ្យច្បាស់តំបន់ណាមិនត្រូវឱ្យប៉ះពាល់ ។
សុំឱ្យអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តុលាការ និងស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលព្រៃឈើបន្តយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសឱ្យមានប្រសិទញធភាពនិងឱ្យបានជាប់ជាប្រចាំ ។ បន្តយុទ្ធនាការការពារទាំងអស់គ្នាត្រូវចូលរួមអភិរក្សទាំងអស់គ្នា។
ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ជាច្រើនមកហើយកាលពីឆ្នាំទៅ ឆ្នាំទៅមួយ អំពីការអភិរក្ស អភិវឌ្ឍន៍និងការបង្ក្រាបព្រៃឈើនេះ ។ សម្តេចមានប្រសាសន៍ថា ចំពោះល្បិចនេះអ្នកខូច គឺគេដាក់ឈើគ្រញូង កណ្តាលរួចគេចាក់បេតុងព័ទ្ធជុំវិញ បើមើលទៅហាក់ដូចជាគេដឹកសសរស៊ីម៉ង់ត៍យកទៅសាងសង់ តែផ្ទុយទៅវិញ ឈើគ្រញូងស្នូលសោះ ។ គ្រញូងនេះគឺគ្រញូងទៅលួចកាប់ពីប្រទេសថៃ ។ គ្រញូងខ្មែរគ្រញូងថៃគឺគ្រញូងថៃគឺចំណាំបោះដែកគោលសម្រាប់ទាញទម្លាក់មក ។
បញ្ហាឈើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ត្រូវយកចិត្តទុកដាក់បន្តដែលការងារត្រូវបានដាក់ជាប្រចាំហើយ ។ សម្តេចបានស្នើឱ្យក្រសួងកសិកម្មនិងក្រសួងបរិស្ថានយកចិត្តទុកដាក់មួយទៀត ទាក់ទងទៅនឹងដីសម្បទានសេដ្ឋកិច្ច ។ ដីសម្បទានសេដ្ឋកិច្ចត្រូវតែកំណត់ឱ្យបាន ព្រោះថានៅតំបន់មិនមានដីណាចំនួន៥ពាន់ហិកតាសុទ្ធតែវាលនោះទេ វាត្រូវមានព្រៃ ព្រៃត្រូវរក្សាទុកវាល ។
បើសិនជាមានក្រុមហ៊ុនណាតម្រង់ឆ្ពោះទៅដីដែលមានព្រៃនោះគឺត្រូវពិនិត្យមើលឱ្យប្រាកដក្រុមហ៊ុននោះឱ្យមែនទែន ។ ត្រូវមានបែបបទឱ្យច្បាស់អំពីបញ្ហានេះ បើមិនដូច្នេះទេ សុំព្រៃសម្បទាន ប៉ុន្តែកិច្ចការដែលក្រុមហ៊ុនធ្វើគឺទៅកាយយកឈើនោះតែម្តង ។ ដូច្នេះត្រូវកំណត់ឱ្យច្បាស់តំបន់ណាមិនត្រូវឱ្យប៉ះពាល់ ។
សុំឱ្យអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ តុលាការ និងស្ថាប័នពាក់ព័ន្ធ សហការជាមួយរដ្ឋបាលព្រៃឈើបន្តយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេសឱ្យមានប្រសិទញធភាពនិងឱ្យបានជាប់ជាប្រចាំ ។ បន្តយុទ្ធនាការការងារទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតដីយកធ្វើកម្មសិទ្ធិ និងតាំងទីលំនៅពីជនចំណាកស្រុកក្នុងដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ ។ បន្ត និងជំរុញបង្កើនល្បឿនបោះបង្គោលព្រំប្រទល់ដែនព្រៃបម្រុងទុកអចិន្ត្រៃយ៍ បង្កើនសមត្ថភាពជំនាញ និងសិក្សាស្រាវជ្រាវទាក់ទងនឹងវិស័យព្រៃឈើ សត្វព្រៃ និងកំណត់តំបន់រក្សាការពារព្រៃបម្រុងទុកអចិន្ត្រៃយ៍ ដោយស្វះស្វែងរកប្រភពថវិកាពីដៃគូអភិវឌ្ឍន៍ក្នុងន័យធានាសុវត្ថិភាព ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ព្រមទាំងរួមចំណែកការកាត់បន្ថយការប្រែប្រួលអាកាសធាតុជាសកល និងបន្តជំរុញ និងអនុវត្តគម្រោងឥណទានព្រៃឈើក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព ។
លោកបណ្ឌិតច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្លែងថា តាមលទ្ធផលនៃការវាយតម្លៃបានបង្ហាញថា នៅឆ្នាំ២០១១ វិស័យកសិកម្មបានរួមចំណែកប្រមាណ២៨,៤% ក្នុងផលិតផលក្នុងស្រុកសរុប និងកំណើនវិស័យកសិកម្មមានប្រមាណ៣,៣% ដែលក្នុងនោះ គឺមានការចូលរួមពីផ្នែកដំណាំកសិកម្មមានប្រមាណ៥៤% ផលិតកម្មនេសាទ ២៥% ផលិតកម្មសត្វ ១៥% និងអាជីវកម្មព្រៃឈើមានប្រមាណ ៦% ។
លោករដ្ឋមន្ត្រីបន្តថា អ្វីៗដូចបានរៀបរាប់ខាងលើនេះ គឺជាសមិទ្ធផលដ៏ប្រសើរដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំ តែទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំទទួលស្គាល់ថា នៅ មានចំណុចខ្វះខាត បញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ត្រៀមទប់ទល់ និងដោះស្រាយបន្តដោយប្រសិទ្ធភាពដែលអង្គសន្និបាតក្នុងរយៈពេល២ថ្ងៃបានពិភាក្សា និងដាក់ចេញនូវវិធានការ ក៏ដូចជាទិសដៅសម្រាប់អនុវត្តនៅឆ្នាំ២០១២-២០១៣ ខាងមុខនេះ ៕
ចែករំលែកព័តមាននេះ