ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​សិស្ស​​ និសិ្សត​​ បញ្ញវន្ត​​ក្មេង​វត្ត​​ នាំ​​យក​​អំណោយ​​សម្តេច​​តេជោ​​ ផ្តល់​​ជូន​​​​និស្សិត​​​ក្រីក្រ​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​​ព្រឹក​​ថ្ងៃទី​​​​១១ មេសា លោក​​ ហ៊ុន​ ម៉ានិត​ នាយក​​រង​​​​ខុ​​ទ្ទ​កាល័យ​​ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ រួម​នឹ​​ង​​​ថ្នាក់​ដឹក​នាំ​​​​សមាគម​​សិស្ស​​ និស្សិត​ បញ្ញ​​វន្ត​​ក្មេង​វត្ត​ ដែល​​​អម​ដំណើរ​​ដោយ​លោក ឈឹម សៅគី ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​តេជោ​​ បាន​នាំ​​យក

រាជ​ធានី​ភ្នំពេញ​​ ៖ កាល​ពី​​ព្រឹក​​ថ្ងៃទី​​​​១១ មេសា លោក​​ ហ៊ុន​ ម៉ានិត​ នាយក​​រង​​​​ខុ​​ទ្ទ​កាល័យ​​ សម្តេច​អគ្គ​មហា​សេនា​​បតី​តេជោ​​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​​​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​ រួម​នឹ​​ង​​​ថ្នាក់​ដឹក​នាំ​​​​សមាគម​​សិស្ស​​ និស្សិត​ បញ្ញ​​វន្ត​​ក្មេង​វត្ត​ ដែល​​​អម​ដំណើរ​​ដោយ​លោក ឈឹម សៅគី ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​តេជោ​​ បាន​នាំ​​យក​​អំ ណោយ​​​សម្តេច​​ និង​លោក​ជំទាវកិត្តិ​ព្រឹទ្ធ​បណ្ឌិត​​​​ទៅ​ផ្តល់​​​ជូន​​​និស្សិត​ក្រីក្រ ស្នាក់​នៅ​​រៀន​​សូត្រ​ក្នុង​វត្ត​​ទឹក​​ថ្លា និង​​​៩វត្ត​​ទៀត​នៅខណ្ឌ​​​សែន​សុខសរុប​​​ប្រ​​មាណ​​​៣០០នាក់ រួម​ជាមួយ​​ព្រះ​សង្ឃ​​​ជាច្រើន​អង្គ និង​តាជី​យាយ​ជី​មួយ​ចំនួន​​ទៀត​ ។

អំណោយ​​ដែល​​នាំ​យក​​ទៅ​​នោះ​ សម្រាប់​​ព្រះ​សង្ឃ​​គង់​នៅ​​វត្ត​ទឹក​ថ្លា​​ ប្រគេន​​អង្ក​​​រ​​ចំនួន​​១តោន​​​ស្នា​​​ដក​​៥​​​​​​ និង​​ថវិកា​​​​១លានរៀល ។ ជូន​ដល់​និស្សិត​​​ក្រីក្រ​​​ប្រមាណ​​​៣០០នាក់ ក្នុង​​នោះ​​​​មក​ពីវត្ត​​​​​​​មង្គល​វ័ន៦០នាក់ វត្ត​​អង្គ​តាមិញ​​​​៥០នាក់ វត្ត​​ពោធិ​​យារាម​​​៣៥នាក់ វត្ត​ទឹក​ថ្លា​​៥០នាក់​ វត្ត​​​ឧតា​រាវតី​​​២៤​នាក់ វត្ត​ត្រពាំង​​ឈូក​​​១៣នាក់ វត្ត​ព្រះ​បារមី​​​វង្គត់​​បុរី​​​បិល​​ភស្ត​​១៣នាក់ វត្ត​​ពោធិចិន​​តុង​​​៣៩នាក់​ និង​វត្ត​​​ញាណ​រង្សី​​​​១៤នាក់ ​​​​ម្នាក់​​​​ៗទទួល​​បាន​អាវ​​ដៃ​វែង​​សម្រាប់​សិស្ស​​​ និស្សិត​​១ ក្រមា១ ថវិកា​​​២ម៉ឺន​រៀល ។ ចំណែក​​និស្សិត​​ក្រី​ក្រ​​ជាង​គេ​​​៧០នាក់​​ ដែល​ខ្វះ​​​មធ្យោ​​បាយ​​​​ធ្វើ​ដំណើរ​​ទៅ សាលា​​ជូន​កង់​​ម្នាក់​១គ្រឿង​​ ដើម្បី​បាន​ជិះ​​ទៅ រៀន​ បន្ថែម​​​ពីលើ​អាវ​​​១ និងប្រាក់​​​២ម៉ឺន​រៀល នោះ ។ ជូន​ដូន​ជី​​​​តាជី​​៥១នាក់ ម្នាក់​​​ៗទទួល​បាន​​​ក្រណាត់​ស១ដុំ​ និង​ថវិកា២​​​​​ម៉ឹន​រៀល​ ។

ក្នុងឱកាស​​នោះ​​​លោក​ ហ៊ុន ម៉ានិត​ បាន​សំណេះ​សំណាល​​​ជាមួយ​​ក្រុម​និស្សិត​​ និង​ដូន​ជី​តា​​​ជី ដោយពាំ​​​នាំនូវ​​​​កា​រផ្តាំ​ផ្ញើ​សាក​​សួរ​សុខ​ទុក្ខ​​ពីសំណាក់​​ម្ចាស់​អំណោយ​ គឺ​មាតាបិតា​​របស់​លោក​​​​ដែល​ជាថ្នាក់​ដឹក​នាំ​​​ប្រទេស ​​ប្រកប​ទៅ​​ដោយព្រហ្ម​​វិហារ​ធម៌​​​ចំពោះ​សិស្ស​​ និស្សិត​ និ​ង​ជន​រួម​​ជាតិ​​ទាំង​អស់​ ពិសេស​​គឺ​ជន​ក្រីក្រ ។ ​​ក្នុង​នាម​​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​​និង​លោក​ជំទាវ​​​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត​មិន​ដែល​​​មើល​​​រំលង​​​​​ជន​ក្រី​ក្រ​​​​​​ឡើយ ហើយ​​​រិត​តែ​​មិន​អាច​​​ឱប​ដៃ​​​មើល​​​​ទុក្ខ​​វេទនា​​របស់​ប្រជាពលរដ្ឋ​​ និង​​សិស្ស និស្សិត​​​​ដែល​​ព្យាយាម​​​ខិត​ខំ​​ប្រឹង​ប្រែង​រៀន​សូត្រ​យក​ចំណេះ​​​ដឹង​ ដើម្បី​​ឱ្យ​មាន​​ធនធាន​​​មនុស្ស​​​សម្រាប់​​​ជា​​​​
ទំ​ពាំង​​​ស្នង​ប្ញស្សី​​ដល់​ប្រទេស​ជាតិ ។
​​លោក​ហ៊ុន ម៉ានិត​​ បាន​​កោត​​សរសើរ​ប្អូន​​ៗ​​និស្សិត​ទាំង​អស់​​ដែល​​​​ទោះ​បី​​ស្ថានភាព​គ្រួ​​សារ​​ក្រី​ក្រ​​មាន​ជីវភាព​​ខ្វះ​ខាត​​​យ៉ាង​ណាក៏​ដោយ​​ ក៏​​​ខិត​ខំ​​តស៊ូ​​យក​ទីអារាម​​​ស្នាក់​​នៅ​ ដើម្បី​​បន្ត​ការ​​សិក្សា​រៀន​សូត្រ​​​​ដែល​​​អនាគត​​ប្អូន​​​ៗទាំង​អស់​​​គ្ន​ា​​មើល​មិន​ឃើញ​​​នោះឡើយ ។ លោក​ ហ៊ុន​ ម៉ានិត​ បាន​​​លើក​​​ឧទាហរណ៍​​ជាក់​ស្តែ​ង​​ទៅ​​​បិតាលោក​​​​​​​​​ដែល​​ជា​​​កូន​អ្នក​ស្រែ​​​​ចម្ការ​​​សុទ្ធ​សាធ​​​ ប៉ុន្តែ​​​ការ​ព្យា យាម​​ខិត​ខំ​ប្រឹង​ប្រែង​​​រៀន​សូត្រ​​លោក​​​ទទួល​​បាន​ចំណេះ​​ដឹង​ខ្ពស់​​និង​បាន​​​ឡើង​ធ្វើ​ជា​នាយករដ្ឋ​មន្ត្រី​ តាំង​ពី​វ័យ​ក្មេង ។ កាល​​​​ជំនាន់​​មុន​​​​ ​​លោក​ក៏​ជា​​សិស្ស​​ ​​ធ្លាប់​​បាន​មក​ស្នាក់​នៅ​រៀន​សូត្រ​​ជា មួយ​​ព្រះ​សង្ឃ​​​ក្នុង​វត្ត​​​នាគ​វ័ន រាជ​ធានី​​ភ្នំពេញ​​នេះដែរ ៕​​​ ​​​