ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចូល​ប្លន់​​រឹត.ក​សម្លាប់​ថៅកែ​ស្រី​លក់​​ទឹក​ យក​គ្រឿង​ប្លាទីន​ជាង​៧​តម្លឹង និង​ម៉ូតូ C125 ស៊េរី​២០០៨ មួយ​​គ្រឿង​

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ថៅកែស្រី​លក់​ទឹក​ម្នាក់​ត្រូវ​​បាន​ក្រុម​ចោរមួយក្រុមមានគ្នាមិនតិចជាង​២​នាក់​នោះ​ទេ បានវាយដំ​ធើ្វបាបលើរាង​កាយ​ហើយ​រឹត.ក​​សម្លាប់​​​ញាត់ចូល​ក្នុងរោង​ម៉ាស៊ីន​បូម​ទឹក​នៅខាងក្រោយផ្ទះ ​​ប្រមូល​យកគ្រឿង​អលង្ការ​​អស់​ជាង​៧​តម្លឹង លុយមួយចំនួនធំ ម៉ូតូ C125 ស៊េរី​២០០៨ មួយគ្រឿង រួច​គេច​ខ្លួន​បាត់។

ហេតុការណ៍​នៃអំពើប្លន់នេះ​បានកើត​ឡើង​កាល​ពីវេលា​ប្រហែលចន្លោះ​ម៉ោង៣-៤​ទៀប​ភ្លឺ​ថ្ងៃទី​១ មេសា ២០១២ ស្ថិតនៅភូមិត្រើង ឃុំ​មៀន ស្រុកព្រៃឈរ។ ចំណែក​កូនតូចៗ២​នាក់​របស់ថៅកែស្រីនេះ មិន​ត្រូវ​បាន​ចោរវាយ​សម្លាប់​​បំបិទ​មាត់ទាំងពូជនោះទេ។ លោក​យឹម សុខុន នាយ​ប៉ុស្តិ៍រដ្ឋបាលឃុំមៀន ប្រាប់ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៨និង៣០នាទីព្រឹក​ថ្ងៃទី​១ មេសា ជាង​សំណង់ឈ្មោះ​ហាន ចំរើន ភេទប្រុស បាន​ដើរ​​ទៅ​​ខាងក្រោយផ្ទះឈើចាស់ ដើម្បី​បញ្ឆេះ​​ម៉ាស៊ីន​បូមទឹក​ពេល​បើកទ្វារ​ដែក​ក៏​ប្រទះ​ឃើញសពស្ត្រីម្ចាស់ផ្ទះឈ្មោះ​សុខ ម៉េង នៅ​ក្នុង​រោងម៉ាស៊ីនបូមទឹក ​ដៃ​ជាប់​​ចំណង​ និង​ស្នាម​រឹត.ក​​ក្នុង​សម្លៀក​បំពាក់​រាត្រី ក៏បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើលឆោឡោឡើងតែម្តង។ លោក​នាយ​ប៉ុស្តិ៍​​រដ្ឋបាលឃុំមៀន បាន​ប្រាប់បន្តថា ពេល​ដែល​​ប្រទះ​ឃើញ​សព​ជាងសំណង់​ដែលមក​ស៊ី​ឈ្មួល​ធ្វើ​ផ្ទះថ្មឲ្យ​ថៅកែ​ខាងលើ ប្រញាប់រាយ​ការណ៍​ប្រាប់សមត្ថ​កិច្ច​។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​លោក​វរសេនីយ៍​ត្រី នួន សាម៉ន អធិ​ការ​នគរ​បាល​ស្រុកព្រៃឈរ​បញ្ជា​ឱ្យ​​ដឹក​នាំកម្លាំង​ជំនាញ​យុត្តិធម៌ស្រុក​សហ​ការ​ជា​មួយ​នគរបាល​បច្ចេកទេស​ខេត្ត​ត្រួត​​​ទៅ​​ពិនិត្យ​សព។

ក្រោយ​ពេល​ពិនិត្យ​សព​ឃើញ​​មានស្លាក​ស្នាម​​បែក​ចិញ្ចើម​រយះហូរឈាម ដៃទាំង២​​​ត្រូវ​ជន​​ល្មើស​ចង ដោយ​ចំណង​ខ្សែភ្លើងរឹតយ៉ាងតឹង​ ឯ​.ក​រឹត​នឹង​ខ្សែ​លួស​ដោយ​ឡែក​នៅលើភ្លៅខាង​ឆ្វេង​មានស្នាមដានស្បែកជើងឃ្លុប។ លោក​ឃឹម សុខុន ​ឱ្យ​ដឹង​ថា ក្នុង​អំពើ​ប្លន់​នេះ​​សមត្ថ​កិច្ច​ពុំ​ទាន់​​មាន​តម្រុយ​នៅ​ឡើយ​ទេ  ៕