ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

2​នាក់​បង​ប្អូន​ព្រួត​វាយ​និង​គប់​ដោយ​ដុំ​ថ្ម​របួស​បែក​ក្បាល

14 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ បុរស​ម្នាក់​​បាន​ត្រូវ​ជន​​២​នាក់​បង​ប្អូន​ព្រួត​គ្នា​វា​យ​និង​​គប់​​ដុំ​ថ្ម​ ​បណ្តាល​​ឱ្យ​​របួស​​បែក​​ក្បាល​​ពី​រ​កន្លែង​​​ដេរ​​៨​ថ្នេរ កាល​ពី​​វេលា​​ម៉ោង​​៥​និង​៣០​នាទី​​ល្ងាច ថ្ងៃ​ទី​២៧ មីនា​​ នៅ​ក្នុង​​ភូមិ​​ក្បាល​កន្លង់ ឃុំ​​ពាម​​ឆ្កោក ស្រុក​​ជល​គិរី​ ខណៈ​មាន​​ទំនាស់​​គ្នា​រឿង​​លេង​​បាល់​​ភ្នាល់​​ដាក់​លុយ ។​

បុរស​រង​គ្រោះឈ្មោះ ហ៊ីម អ៊ឹត អាយុ៣៦​ឆ្នាំ មានទីលំនៅក្នុង​ភូមិ ឃុំ ខាងលើ​ បាន​រៀប​រាប់​​ថា ​មុនពេលកើតហេតុ​ គាត់​បានទៅមើល​គេ​​លេង​បាល់​​ទះ ហើយ​ក៏​​ចាប់​លុយ​ភ្នាល់​គ្នា​​ជា​មួយ​ឈ្មោះ នូ នឿន ដោយ​ចាក់​មួយសិត១ម៉ឺនរៀល​។ ពេលនោះគាត់​ឈ្នះ​បាន​ពីរ​សិត ហើយ​​ក៏សុំ​ឈប់​លេង​ ប៉ុន្តែ​ឈ្មោះ នូ នឿន មិន​ព្រម​ឱ្យ​ឈប់​ទេ​ហើយ​ថែម​ទាំង​មិន​ឱ្យ​លុយ​ឈ្នះទៀត ទើប​​គាត់​សុំ​យក​តែ​លុយ​ដើម​​របស់គាត់​វិញ ។

ក្រោយពីបានលុយហើយ គាត់​ក៏​ចុះកំពង់​ជិះទូក​ ស្រាប់​តែ​ឈ្មោះ​ នូ​ នឿន ​និងឈ្មោះ នូ ណេង ជាបងប្អូន​គប់​ដុំ​ថ្ម​សំដៅគាត់ ប៉ុន្តែ​មិន​ត្រូវ​គាត់ទេ គឺត្រូវ​ទូក ទើប​​គាត់​ឡើង​មកវិញ​​ ដើម្បី​សួរ​នាំ​ ស្រាប់តែ​ឈ្មោះ​ នូ នឿន គប់​គាត់​១ដុំ​ថ្ម​ត្រូវ​​ថ្ងាសរយះ​ដេរ​៤ថ្នេរ ​ចំណែក​ឈ្មោះ​នូ ណេង យក​ដំបង​វាយ​ក្បាល​គាត់​រយះ​ដេរ៤ថ្នេរទៀត ​លុះប្រពន្ធ​​គាត់​ចូល​​ឃាត់​ក៏ត្រូវ​ពីរនាក់​បងប្អូន​​នោះវាយដែរ ។ ក្រោយ​​មក ​ប្រពន្ធ​​គាត់ក៏បាន​​នាំ​គាត់​មក​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​​ ៕