ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​​​​កូន​អ្នក​មាន​​ម្នាក់​ក្នុង​ចំណោម​បក្សពួក២នាក់​​ពីបទ​ជួញ​ដូរគ្រឿងញៀន

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​សាលាដំបូង​​រាជធានី​ភ្នំពេញ ​​​​​បានសម្រេច​​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​​​​ទៅ​លើ​​យុវជនកូន​អ្នក​មា​ន​​ម្នាក់​​ដាក់​ពន្ធ​នាគារ​ព្រៃ​ស​កាល​ពី​រសៀល​ថ្ងៃទី២៨ មីនា ​រង់​ចាំ​ការ​​​​សម្រេច​អង្គ​​សេចក្តី ​​ដើម្បី​ផ្តន្ទា​ទោស​​​​​តាម​ផ្លូវ​ច្បាប់​​​ស្តីពី​ការ​​​បង្ក្រាប​​​បទ​ល្មើស ​​គ្រឿង​ញៀន ។ ​​

សំណុំ​រឿង​ខាង​លើ មានជន​​​​​សង្ស័យ​​២​នាក់ ​​ម្នាក់​ឈ្មោះ​​ផូ ផានិត ​​ អាយុ​២៤​ឆ្នាំ ​​និងម្នាក់​ទៀត​ឈ្មោះម៉ី ចាន់ស័ក្តិ​ដា ​​អាយុ​​​​២៥​ឆ្នាំ ​​។ ជន​​សង្ស័យ​ទាំង​ពីរ​នាក់​​​ជា​សិស្ស​ដូចគ្នា។​ តុលា​ការ​​បាន​សម្រេច​ឃុំ​​ខ្លួន​បណ្តោះអាសន្ន​​​​​ទៅ​លើ​ជន​សង្ស័យ​ម្នាក់​ឈ្មោះ​ផូ ផានិត​ តែឈ្មោះ​​ម៉ី ចាន់​ស័ក្តិដា ពុំ​បាន​ឃុំ​ខ្លួន​​ទេ ។

​​​លោកវរ​សេនីយ៍​ទោ​​​​ជួន ណារិន្ទ ​​ប្រធាន​ការិយាល័យ​​​នគរបាល​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​រាជ​ធានីភ្នំពេញឱ្យ​ដឹងថា​​​​កាលពីវេលាម៉ោង​​៤​ទៀបភ្លឺ ​ថ្ងៃទី២៥ មីនា ​​កម្លាំង​ល្បាត​តាមដង​ផ្លូវ​​​សាធារ​ណៈ​​​​នៃការិយាល័យ​​នគរបាល​ព្រហ្ម​ទណ្ឌ​​​​បាន​ជួប​ជន​សង្ស័យ​​២​នាក់ នៅ​ចំណុច​​គល់ស្ពាន​​​​លូទឹក​ស្អុយ ​​​បឹងសាឡាង ​​​ដែលពួក​គេ​​កំពុង​ជិះម៉ូតូ​​១គ្រឿង ម៉ាក​​ SL ​ពណ៌​ទឹកប្រាក់​​​ ។ លោកជួន ណារិន្ទ ​​បន្តថា ដោយ​មាន​ការ​សង្ស័យកម្លាំង​ជំនាញ​​​ព្រហ្ម​ទណ្ឌ​​​​របស់​លោក​បាន​សុំការ​​អនុ​ញ្ញាត​​ឃាត់​ខ្លួន​​ ដើម្បី​ឆែកឆេរ ដោយ​​សង្ស័យ​​​ជា​មុខ​សញ្ញា​​​ប្លន់ប្រដាប់​អាវុធ ។  ​ពេលឃាត់ខ្លួន​​​ឆែក​ឆេរ​ ក៏រកឃើញ​ថ្នាំញៀនប្រភេទ​ម៉ា​ទឹក​កក​ចំនួន​៦​កញ្ចប់​តូច ដែល​ពួកគេ​​លាក់​ក្រោម​កែប​ម៉ូតូ​​​​​​បំណង​យកទៅ​លក់​ឱ្យ​ក្រុម​ក្មេងស្ទាវ​​នៅ​ម្តុំ​​​ផ្ទះ​សំណាក់​​ផ្កាឈូកទិព្វ​ ត្រង់​ម្តុំ​ភ្លើងស្តុប​អាង​ទឹក​អូឡាំពិក​ ។​

ក្រោយ​ពីកម្លាំង​​​ជំនាញ​​បានស្រាវជ្រាវ​​​ឃើញ​ថា ​ជនសង្ស័យ​​ផូ ផានិត ​​ជាប់ពាក់ព័ន្ធ​​​ករណី​ជួញដូរ​​គ្រឿងញៀន ​ដែ​ល​ត្រូវ​​ឃុំ​ខ្លួន​​​​បណ្តោះ​អាសន្ន​​​ តែឈ្មោះម៉ី ចាន់​សក្តិ​ដា ​​ជាប់​ពាក់ព័ន្ធ​​ករណី​​​រំលោភ​លើសេចក្តីទុកចិត្ត​ ដោយ​​យក​ម៉ូតូ​​​របស់គេ​ម៉ាក​ស្គូពី​​​​​គ្រឿងញៀន​​​ បែរ​ជា​​មិន​ត្រូវ​បាន​​ឃុំ​ខ្លួន​ទៅ​វិញ៕