ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ខ្លួន​ជន​2​នាក់​វាយស្ទាក់​​ស្ត្រី​ម្នាក់​ប្លន់​ម៉ូតូ​ស្គូពី​នៅ​សង្កាត់​ស្វាយ​ប៉ាក​

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ជន​សង្ស័យ​២​នាក់​ ត្រូវ​ប៉ូលិសសង្កាត់​ស្វាយ​ប៉ាក​​ រួម​ទាំង​ប្រជាពល​រដ្ឋ​នាំ​គ្នា​ដេញ​​​​ចាប​់បាន​បន្ទាប់​ពី​ស្ទាក់​ផ្លូវ​​​ប្លន់​ម៉ូតូម៉ាក​​​​​ស្គូពី​ ​​​​ពី​ស្ត្រី​ម្នាក់​ តែ​មិន​បាន​សម្រេច​ ។ អំពើ​ប្លន់​​​​នេះ​​​​​​​​កើត​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៨​ មីនា​ នៅ​ចំណុច​ផ្លូវ​ចូល​ទី​ក្រុង​រណប​ហ្គ្រេន​ភ្នំពេញ​ ស្ថិត​នៅ​ក្រុម​ទី​១៦​ ភូមិ​ស្វាយ​ប៉ាក​ សង្កាត់​ស្វាយ​ប៉ាក​ ខណ្ឌ​ឫស្សី​កែវ​ ។ ជន​សង្ស័យ​​​ ១-​ឈ្មោះ យ៉េន​ ពិសី​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ ជាសិស្ស​ ស្នាក់នៅ​ផ្ទះ​ជួល​ ក្នុងភូមិ​ផ្សារ​តូ​ច​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ២-​ឈ្មោះ​ ស៊ន​ តុលា​ ភេទប្រុស អាយុ​​​​១៦​ឆ្នាំ​ ជា​​​​​សិស្ស ​រស់​នៅ​ភូមិ​ផ្សារ​តូច​ សង្កាត់​ទួល​សង្កែ​​​​​​ ។ ចំណែក​ម្ចាស់​ម៉ូតូ ដែល​ត្រូវ​​​​ចោរ​ប្លន់​ឈ្មោះ ហេង​ ចាន់ថា ភេទស្រី​ អាយុ​២២​​​​​ឆ្នាំ​ រស់​នៅផ្ទះ​លេខ​៥៥៤​E ផ្លូវ​លេខ​៥៩៨​ ភូមិ​ស្វាយ​ប៉ាក​ ក្បែរ​កន្លែង​កើត​ហេតុ​ ។

​​មន្ត្រី​ប៉ូ​លិស​​ប៉ុស្តិ៍​ស្វាយ​ប៉ាក​​​​ឱ្យដឹងថា ​​ជន​សង្ស័យ​​​​២នាក់​នោះ​បាន​ស្ទាក់​ផ្លូវ​ស្ត្រី​រង​គ្រោះ​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ ​១​AV ១០១៤​ តែ​​ត្រូវ​​ប៉ូលិស​ដើរ​ល្បាត​​​​​​ចាប់​ខ្លួន​បាន​ទាំងពីរ​នាក់​ ។

​​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នាង​ ហេង​ ចាន់ថា ​ជិះ​ម៉ូតូ ដើរ​លេង​លំហែកាយ​នៅ​តាមសួន​ច្បារ​ ផ្លូវ​ចូល​ទី​ក្រុង​រណបហ្គ្រេន​ភ្នំពេញ  លុះត្រឡប់​ទៅ​​ផ្ទះ​ចេញ​​​មកវិញ​បាន​បន្តិច​ស្រាប់តែ​ត្រូវ​​ជន​​២​នាក់នោះ​ កំពុង​អង្គុយ​លេង​លើ​សួន​ ​​ស្ទុះ​ទៅ​​​ស្ទាក់​ផ្លូវ​ចាប់​ដៃ​ម៉ូតូ  និង​វាយ​​​​​​គំរាម​ឱ្យ​ចេញ​ពី​​​ម៉ូតូ តែ​នាង​មិន​ព្រម​ចុះ​ចេញ​ពី​ម៉ូតូ​ទេ​ គឺ​​ឱប​ក​ម៉ូតូជាប់ ។ ​ឃើញ​បែប​នោះ​ជន​ម្នាក់​​​​លោត​ធាក់​​​នាង​ តែ​នាង​នៅ​តែ​ក្រាញ​ននាល​មិន​ព្រម​ចេញ​ ព្រម​ទាំ​ង​ស្រែក​ចោរៗ។ គាប់​ជួន​ពេ​ល​នោះ​មាន​ប្រជា​​​ពល​​​រដ្ឋ​ចំនួន​២​នាក់​​​ជិះ​ម៉ូតូមួយ​គ្រឿងទៅ​ដល់​ទើបចោរ​ទាំង​​២​នាក់​រត់​គេច​ខ្លួន​ ។ ​​​ប្រជាពលរដ្ឋ​នាំគ្នា​ដេញ​ចាប់ចោរ​​រហូត​ដល់​ផ្លូវ​លេខ​៥៩៨​ ទើប​​កម្លាំង​​ល្បាត​របស់​​​​ប៉ុស្តិ៍​ស្វាយ​ប៉ាក​​​ឃើញ​ជួយ​​ចាប់​បាន​ចោរ​ទាំង​ពីររ​នាក់​ រួច​​​​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​សាកសួរ​ និង​នាំបន្ត​ទៅ​កាន់​អធិការ​ដ្ឋាន​ខណ្ឌ​ឫស្សី​កែវ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕