ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​ប្រទះ​ឃើញ​សព​​​បុរស​​ម្នាក់​​ចង.ក​​​​​ស្លាប់​​​​ហើម​​រលួយ​​​

14 ឆ្នាំ មុន

ខេត្ត​កំពត​​ ៖ ​​សព​បុរ​ស​​មិនស្គាល់​អត្ត​សញ្ញាណ​​​ម្នាក់​​ត្រូវបាន​​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​​​​ចងក​​នឹ​​ង​ខ្សែ​​អំបោះ​​សីមា​​​ភ្ជាប់​​នឹង​ដើមឈើ​​​មួយ​ដើម​ទំហំ​​​​​ប៉ុន​ភ្លៅ​​​​ នៅ​​​​ក្នុង​​​ព្រៃ​​ជើង​​​ភ្នំ​​ខាងក្រោម​វត្ត​​គិរី​​ឱសថ​​​ទឹកជប់​ កាល​​ពី​​វេលា​ម៉ោង​​​៩និង​៣០នាទី​​​ព្រឹក​​ថ្ងៃទី​​២៨ មីនា​​ ២០១២​​​​ ស្ថិត​​ក្នុង​ភូមិ​​ស្នំប្រាំពីរ​ ឃុំ​​មាក់​​ប្រាង ស្រុក​ទឹក​ឈូ​ ​។

យោង​​តាម​​សាក្សី​​​​​ប្រាប់ឱ្យដឹង​ថា នៅ​វេលា​ម៉ោង​​​ខាងលើ​​ ពួកគាត់​​បានទៅ​​​ធ្វើ​ចម្ការ​​​នៅក្បែរ​​កន្លែង​កើត​ហេតុ​​ ដោយ​​​​មាន​​​​គ្នា​២នាក់​​​ ។ ខណៈ កំពុង​តែ​​​​ពិនិត្យ​​​ទុ​​យោ​​​ទឹក​​ដែល​តពី​​​ភ្នំ​គិរី​​​ទឹក​ជប់​​​មក​​ចម្ការ​​​​ដែល​ពួក​​​គាត់​កំពុង​​​​ថែ​ទាំ​​​​​នោះ ស្រាប់​តែ​​មាន​​ធំ​ក្លិន​​​ស្អុយ​​​ រួច​​ក៏​​​សួរគ្នា​​​​​​​ក្លិន​​​អី​ក៏​ស្អុយ​​​​​​ម៉្លេះ​​​​​​​​​​​​​​​​​​ក៏នាំគ្នា​​​​ដើរ​រកមើល​​​ក៏​​​​ប្រទះ​ឃើញ​​​សពបុរស​​ខាងលើ​​​​​តែម្តង​ ហើយ​​ប្រញាប់​​​ប្រញាល់​​រាយ ការណ៍ ប្រាប់​​​​ប៉ុស្តិ៍​រដ្ឋបាល​​ឃុំ​​ឱ្យ​ទៅ​ពិនិត្យ​​​ ។

​​ សព​​បុរស​​រងគ្រោះ​​មាន​​ពាក់អាវ​​​ឆ្នូត​​ដៃវែង​​ ពណ៌​​​​ផ្កាឈូក ខោជើង​វែង​​ ពណ៌​ស្លែ ស្បែកជើង​ប៉ាត់​​តា​​មាន​ឆ្នូត​​​សបួន​​ ដៃ​ស្តាំ​​​ពាក់អំបោះ​​​សីមា​​ ពណ៌ក្រហម​​​ ​​​ព្រមទាំង​​​ពាក់ម៉ាស់​ពណ៌ខៀវ​​ ​​។ តាម​​ការ​​សន្និដ្ឋាន​​របស់សមត្ថកិច្ច​​ជំនាញ​​ថា ​​សព​​​អាចស្លាប់​​ដោយ​​អំពើ​​ឃាតកម្ម​​​ ៕​