ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​រ៉េវ​ហ្វ័រ​​បើក​​បុក​ម៉ូតូ​​ប៉ូលិស​​នាំ​មុខ​​​ក្បួន​ប្រតិ​​ភូ​​យោ​ធា​​ថៃ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មាន​ការភ្ញាក់ផ្អើល​មួយ​​និងធ្វើឱ្យកម្លាំងសមត្ថកិច្ចនគរបាលប៉េអឹម​រត់​ជាន់ជើងគ្នា ខណៈពេលរថយន្តមួយគ្រឿងម៉ាករ៉េវ​ហ្វ័របើកដោយ​បុរស​ចំណាស់​បានបុកម៉ូតូ​ដឹកនាំក្បួនប្រតិភូអគ្គបញ្ជាការភូមិន្ទថៃនៅ​​ចំណុចកែងផ្លូវលេខ៥២ និង១១៤​ ស្ថិត​ក្នុង​សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ​ កាលពីវេលា​ម៉ោង២ និង៥០នាទី ថ្ងៃទី២៨ មីនា ២០១២ បើ​ទោះ​បីជាមានការឲ្យសញ្ញាបញ្ជា​ឱ្យឈប់ពី​កម្លាំង​ប៉េអឹម និងនគរបាលការពារ​នៅ​ចំណុច​នោះក៏ដោយ។​

នៅ​​ក្នុង​ហេតុ​ការ​បើក​រថ​យន្ត​បុ​​កម៉ួតូដឹក​នាំ​ក្បួន​ប្រតិ​ភូ​នេះ​មិន​បណ្តាល​ឱ្យ​មាន​​មនុស្ស​រងរ​បួស​ធ្ងន់​ធ្ងរ​នោះ​ទេ គ្រាន់​តែ​​ម៉ូតូ​ក្បួន​ខូច​ខាត​ផ្នែក​ខាង​ឆ្វេ​ង រីឯ​រថយន្តបែក​ចង្កៀង​ស៊ីញ៉ូ​ខាង​ស្តាំ។​កម្លាំង​នគរ​បាល​ដែល​ឈ​រការ​ពារ​​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៥១​និង​១១៤​បាន​ឲ្យ​ដឹង​ថា នៅ​​វេលា​ម៉ោង​ជិត​៣​រសៀល នា​ថ្ងៃ​កើត​ហេតុ​នោះ​មាន​​ក្បួន​​​ប្រតិ​ភូមិ​អគ្គ​បញ្ជា​ការ​ភូមិន្ទ​ថៃ​ដែល​មាន​ម៉ូតូ​បើក​ផ្លូវ​ដោយ​ប៉េ​អឹម​ដែល​ទើប​តែ​ចេញ​ពី​អគ្គ​​បញ្ជា​កា​រក្រសួង​ការ​ជាតិ លុះ​ក្បួន​មក​ដល់​​ចំណុច​​កែង​ផ្លូវ​លេ​ខ៥១ និង​១១៤​​ស្ថិត​ក្នុង​​សង្កាត់​​​ផ្សារ​​ថ្មី​១ ខណ្ឌ​ដូន​ពេញ ស្រាប់​តែ​មាន​រថ​​យន្ត​មួយ​​គ្រឿ​ង​ម៉ាក​រ៉េវ​ហ្វ័រ​បើក​បរ ដោយ​បុរស​​ចំណាស់​​ម្នាក់ និង​មាន​ស្រ្តី​ម្នាក់​រួម​ដំណើរ​បាន​​បើក​​តាម​​ផ្លូវ​​លេខ​៥១ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង ហើយ​ត្រូ​​វកម្លាំង​នគរបាល​និង​ប៉េអឹម​ការ​ពារ​គោល​ដៅ​នោះ​​លើក​​​សញ្ញា​​បញ្ជា​ឲ្យ​ឈប់ ដើម្បី​រង់​ចាំ​ក្បួន​​ប្រតិ​​ភូ​ទៅ​ផុត​សិន ។ ក៏​​ប៉ុន្តែ​ម្ចាស់​រថ​យន្ត​នៅ​តែ​បំពា​ន​ព្យា​យា​មបើក​រំកិល​ទៅ​មុខ​ដល់​កែង​​ផ្លូវ​​លេខ​១១៤ ក៏​បុក​ជា​​មួយ​ម៉ូតូ​ប៉េ​អឹមនាំ​​មុខ​​ក្បួន​​​ប្រតិ​ភូ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​កណ្តាល​ថ្នល់។

ភ្លាមៗ​នោះ​បណ្តាល​ឲ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​តែ​ត្រូវ​កម្លាំង​ចំរុះ​បញ្ចៀស​រថ​យន្ត​ក្បួន​ប្រតិ​ភូមិ​ឲ្យ​ចេញ​​ផុត​ផង​ដែរ។ សមត្ថ​កិច្ច​ជំនាញ​និយាយ​ថា បុរស​ម្ចាស់​​រថ​យន្ត​​មាន​ឈ្មោះ​លី កៃម៉ាន់ អាយុ​៧១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ក្រោយ​ពី​​កើត​ហេតុ​រថ​យន្ត​បង្ក​ត្រូវ​​បញ្ជូន​ទៅ​ទី​បញ្ជា​ការ​​ប៉េអឹ​ម​ខណ្ឌ​ដូន​ពេញ​ដើម្បី​ធ្វើ​ការ​​ស្រាវ​ជ្រាវ៕