ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ចាត់​ទុក​គ្រោះថ្នាក់​​ចរាចរណ៍​ទៅ​​លើ​កម្ម​ករ​និ​យោ​ជិត​ជា​ឃាតករ​លាក់​មុខ​ដ៏​សាហាវ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កិច្ចប្រជុំ​មួយ​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​សាល​ប្រជុំ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម ក្រោម​អធិបតី​លោក​កាន់ ម៉​ន រដ្ឋ​លេខាធិ​ការ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​​ដែល​​ផ្ដោត​ទៅ​លើ​វិធានការ​ទប់ស្កាត់​ករណី​គ្រោះ​ថ្នាក់ពេល​ធ្វើ​ដំណើ​រ​របស់​កម្មករនិយោជិត ហើយ​ក្រសួង​បាន​ចាត់​ទុក​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​លើ​កម្មករនិយោជិត​ពេល​ធ្វើ​​ដំណើរ​ថា ជា​ឃាតករ​លាក់​មុខ​ដ៏​សាហាវ​​ដែល​បាន​សម្លាប់​កម្ម​ករនិយោជិត រួម​ទាំង​ប្រជាពលរដ្ឋ​ស្លូតត្រង់​ស្ទើ​រាល់ថ្ងៃ​។ ​ការ​ប្រជុំ​នេះ​ធ្វើ​ឡើង​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨​ មីនា​ ដោយ​មានការ​ចូលរួម​ពី​នាយក​បេឡា​ជាតិ​ ប្រធាន​គណៈកម្ម​កា​សិក្សា​ស្រាវជ្រាវ​ទប់​ស្កាត់​ករណី​សន្លប់ និង​បង្ការ​គ្រោះថ្នាក់​ការងារ និង​​តំណាង​ក្រសួងមហាផ្ទៃ​ តំណាងក្រ​សួ​ួ​ង​សុខា​ភិបាល និង​មន្ដ្រី​​នគរបាល​​ចរាចរណ៍​មក​ពី​ស្នង​ការ​ដ្ឋានរាជធានី​ភ្នំពេញ​ផង​ដែរ​។

លោក​កាន់ ម៉​ន ​​បាន​មាន​ប្រសាសន៍​នៅ​កិច្ច​ប្រជុំ​នេះថា ​កិច្ចប្រជុំ​ថ្ងៃនេះ​គឺ​ជា​ការ​ផ្ដួចផ្ដើម​ពិភាក្សា​​រៀបចំ​​វិធានការ​ទប់​ស្កាត់​ករណី​គ្រោះ​ថ្នាក់​ពេល​ធ្វើ​ដំណើរ​របស់​កម្ម​ករ​និយោជិត​ដោយ​សហការ​គ្នា​ណែនាំ​និង​ផ្សព្វផ្សាយ​អប់រំ​បន្ដ​ដល់​បងប្អូន​កម្មករ​ពិសេស អ្នកបើ​កបរ​ត្រូវ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ប្រុង​​ប្រយ័ត្ន​មិន​ប្រើ​គ្រឿង​ស្រវឹង យោគយល់​គ្នា​ក្នុង​នាម​ជា​អ្នក​បើក​បរ​ដូច​គ្នា ត្រួតពិនិត្យ​​យាន​យន្ត​របស់​ខ្លួន​តាម​លក្ខណៈ​បច្ចេកទេស​ជា​ប្រចាំ​ និង​មិន​ត្រូវ​ផ្ទុក​កម្មករនិយោជិត​លើស​​កំណត់ ឬ​ឱ្យ​កម្ម​ករ​ឈរ ឬ​តោង​​ដែល​​ងាយនឹង​រងគ្រោះថ្នាក់​ជាយថា​ហេតុ ព្រោះ​នេះ​ជា​ចំណុច​សំខាន់​ដែល​អ្នក​បើក​បរ​​ត្រូវ​ចូលរួម​អនុវត្ដ​ច្បាប់ស្ដី​ពី​ចរា​ចរណ៍​ផ្លូវគោក​។ លោក​កាន់ ម៉​ន ​បាន​មាន​ប្រសាសន៍​បន្ដ​ទៀត​ថា ​យោង​តាម​របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គមគិត​ត្រឹម​ឆ្នាំ​២០១១​ ​សមា​ជិកនៃ​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​​ដែល​​ទទួល​រងគ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​សរុប៣.៥៦៥​នាក់​ ស្រី២.៣៤៨​នាក់ ក្នុង​នោះ​រង​​របួសស្រាល​៣.១៩៤​នាក់ ​ស្រី២.១៧៦​នាក់​ រង​របួសធ្ងន់​​៣៣២​​នាក់ ស្រី​១៥៨​នាក់ ចំណែក​អ្នក​ស្លាប់​សរុប​៣៩​នាក់ ស្រី​១៤​នាក់ ។

លោក​កាន់ ម៉ន បន្តថា ​ក្នុង​យេៈ​ពេល​ជិត​៣​ខែ​ដើម​ឆ្នាំ​២០១២​នេះ​មាន​សមាជិក​របស់​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គមទទួល​រងគ្រោះថ្នាក់​ក្នុង​ពេល​ធ្វើ​ដំណើរ​សរុ​ប​៦០៤​នាក់ ស្រី​៣៦៣​នាក់ រង​របួសស្រាល​​៥២២​នាក់ ស្រី​៣២៧​នាក់ រង​របួសធ្ងន់​៦៨​នាក់ ស្រី​៣៣​នាក់ ប្រុស​៣៥​នាក់​និង​ចំណែក​អ្នក​ស្លាប់​សរុប​១៤​នាក់ ស្រី​៣​នាក់៕