ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​​​ផ្ញើ​​ម៉ូតូ​​ពេល​ថ្ងៃ​បាន​ក្លាយ​​​ជា​​ច្រក​​ឆ្លង​ដែន​​​ពេល​​យប់​

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​​ ៖ ទីតាំងផ្ញើ​​ម៉ូតូ​​ពេល​ថ្ងៃ ក្នុង​​​​​​​​បរិវេណ​​កាស៊ី​ណូ​​ ក្បែរ​​មាត់​អូ​រ​ព្រំដែន​​​ និង​ក្បែរ​​​ច្រក​​ទ្វារ​​អន្តរជាតិ​​ប៉ោយ​ប៉ែត​​ ស្ថិតក្នុង​​ភូមិ​​​ក្បាល​​ស្ពាន​​១ សង្កាត់​​ប៉ោយ​ប៉ែត​ ត្រូវ​​​​​គេ​​​​​កត់​សម្គាល់​​ឃើញ​ថា បាន​ក្លាយ​ជា​កន្លែង​​​ដែល​​ពលករ​​​ឆ្លង​ដែន​​ខុស​ច្បាប់​​ចូលទៅ​​ទឹក​ដី​ថៃ​ ។ នៅ​ចំណុច​​​​​ទី​តាំង​​ផ្ញើ​​ម៉ូតូ​​​​ក្បែរ​មាត់​អូរ​ព្រំ​ដែន​​នេះ គេ​​បាន​ទទួល​​​ផ្ញើ​​ម៉ូតូ​​ក្នុង​មួយ​ថ្ងៃ​​ៗ​​ពី​​២០​០​ទៅ​​​៣០០​គ្រឿ​​ង​​ លុះ​ពេល​​យប់​​​គេឃើញ​​មាន​​ពលករ​​បាន​​នាំគ្នា​​​ឆ្លង​ដែន​ចូល​​​ទៅ​​​​​ដី​ថៃ​ នៅចំណុច​​​​​នោះ​​ ដោយ​មាន​ជណ្តើរ​​មួយ​​សម្រាប់​​ឱ្យ​​​​​ពលករ​​​​ដើរ​ឆ្លង​​ទៅ​មក​​ ។

​ជាក់​ស្តែង​​​នៅ​វេលា​​ម៉ោង​​​ជិត​​​៩យប់់​​ ថ្ងៃទី​​​២៥ មីនា​​ កន្លង​មក​​គេ​ឃើញ​​មាន​​ពលករ​​​ប្រុស​ស្រី​​​ជាច្រើន​​​​​​បាន​​​នាំគ្នា​​ឆ្លងដែន​​ចូល​​​ទៅ​ដី​ថៃ​​ ដោយ​​​​គ្រប់​គ្នា​​​ មាន​​​ស្ពាយ​​និង​យួរ​​​កាបូប​​​ខោ​អាវ​ជាប់​​ខ្លួន​​ទៀត​​​ផង​ ហើយ​​ខណៈ​​អ្នក​យក​ព័ត៌មាន​​​​ព្យាយាម​​​សួរនាំ​ពលករ​​ទាំង​នេះ​ បែរ​ជាមាន​បុគ្គល​ម្នាក់​​ចេញមុខ​​​មិន​ឱ្យ​សួ​រនាំ​​ និង​​ហាម​ថតរូប​​​ ហើយ​ព្រ​​មាន​​​​ចាប់​ដក​ម៉ាស៊ីន​​ថត​ទៀត​ផង​​ ។ ជុំវិញ​​​បញ្ហា​​​ខាងលើ​នេះ​ លោកអនុ សេនីយ៍​​​ទោ​​ ឡឹក អូន មន្ត្រី​​​ប៉ូលិស​​អន្តោ​​ប្រវេសន៍​​ទទួល​​​ខុស​​​​ត្រូវ​​​នៅ​ចំណុច​​​​​ផ្ញើ​​​​ម៉ូតូ​​​​​​​​​ជា​កន្លែង​កើត​ហេតុ​​​បានប្រាប់​​​ថា ដោយ​សារ​​លោក​រវល់​​ទៅ​​​​ហូប​​​ការ​គេ​​​ទើប​​​មាន​​ជន​ឆ្លៀត​ឱកាស​​​នាំពលករ​​​ឆ្លង​ដែន​​ដោយ​លោក​ពុំ​​បាន​​​ដឹងនោះទេ ។

គេ​​​កត់​សម្គាល់​​ថា មួយ​រយៈ​​​​​នេះ​ ខណៈ​​​​​ដែល​​​​ជិតដល់​រដូវ​​​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​​ គេ ឃើញ​​​​​ពលករ​​ខុសច្បាប់​​ ត្រូវ​​ភាគី​​ថៃ​ចាប​់​​បញ្ជូន​​ ​​ប្រគល់​ឱ្យ​សមត្ថ​​កិច្ច​​​​កម្ពុជា​​តាម​ច្រក​ទ្វារ​​អន្តរជាតិ​​ប៉ោយប៉ែត​​​ ​​កាន់់តែ​មាន​ចំនួន​ច្រើន​​​ឡើង​​ ដោយ​​ក្នុង​មួយ​ថ្ងៃ​​ៗ​មាន​​​៥ទៅ​៦រថយន្ត​​ មិនក្រោម​​​៣០០នាក់​​នោះ​ទេ​ ៕