ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនបុរសម្នាក់​តាមដីកា​ពីករណី​​វាយប្លន់​​យកកង់​​ និងស្បែក​ជើង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​កាលពីថ្ងៃទី២៦ មីនា ២០១២ ​​វេលាម៉ោង​​៦ និង៥០នាទីល្ងាច នគរ​បាល​​​ខណ្ឌ​សែនសុខ បាន​ឃាត់ខ្លួន​​បុរស​ម្នាក់​ឈ្មោះ​ធុន ប៊ុនធឿន អាយុ​៣២​ឆ្នាំ ​​ជា​សន្តិសុខ​​​របស់ក្រុម​ហ៊ុន​​​CFM មាន​ទីលំនៅ​ក្នុងភូមិច្រេស ​សង្កាត់ភ្នំពេញ ​​​ថ្មី ខណ្ឌសែនសុខ ​​​តាមដីកា​លេខ​១៨១១ ចុះ​ថ្ងៃ​ទី​​៣០ ​​កក្កដា ២០០៩ ​​របស់​ចៅក្រម​​​ស៊ើប​​សួរ​​សាលា​ដំបូង​​រាជធានីភ្នំពេញ ​​ លោកថាំង ស៊ី​ណាត ​ពីបទ​​វាយប្លន់​​​យក​កង់​​ និង​ស្បែកជើង​​ ។

តាម​ប្រភព​ព័ត៌មានពី​នគរបាលឱ្យ​ដឹង​ថា ​​កាលពី​​ល្ងាច​ថ្ងៃ​​ខាង​លើ នគរ​បាលបានចុះ​ល្បាត​​នៅតាមផ្លូវ​​​ ក៏ប្រទះឃើញ​​​ជនសង្ស័យខាង​លើ ជិះ​ម៉ូតូ​​នៅមុខរោងចក្រ​​​សានហ្វុង ​​ហើយ​ក៏​ឃាត់​ខ្លួន​​តែម្តង ។​​ បច្ចុប្បន្ន ជនសង្ស័យកំពុង​ឃាត់​ខ្លួន​​នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌសែនសុខ​ ដើម្បី​​ចាត់​ការ​តាមច្បាប់ ៕