ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបំពាក់ស័ក្តិដល់នាយទាហានជាន់ខ្ពស់2រូប ប្រកាសមុខតំណែង1រូប និងបំពាក់មេដាយ1រូប

14 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ស្ថិតក្រោមអធិបតីភាព​លោក​នាយឧត្តមសេនីយ៍ ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជា​អនុប្រធានគណៈ​បញ្ជាការ​ឯកភាពសមរភូមិជួរ​មុខ​ព្រំដែនកម្ពុជា​-ថៃ​ទិសយោធភូមិភាគ៤ កាលពី​រសៀល​ថ្ងៃទី​២៦ មីនា នៅទីបញ្ជាការ​ដ្ឋាន​អង្គរក្ស​ប្រចាំ​ជួរមុខ​ចំណុច​៩៥​ក្បែរ​​តំបន់​ប្រាសាទ​ព្រះវិហារ​ មាន​រៀបចំ​​ពិធី​បំពាក់​ឋានន្តរ​ស័ក្តិដល់​នាយទាហាន​ជាន់​ខ្ពស់​ចំនួន​២រូប ។

​លោក អ៊ុំ  ម៉ារ៉ា ទីប្រឹក្សាសម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​ នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា ជាអភិបាល​ខេត្ត​ព្រះវិហារ​ ​ឧត្តម​សេនីយ៍​ទោ​មកពី​កងអង្គ​រក្ស​ ត្រូវបាន​ព្រះមហាក្សត្រ​​នៃព្រះរាជាណាចក្រ​កម្ពុជា ដំឡើង​ឋានន្តរស័ក្តិ​ទៅជា​ឧត្តម​សេនីយ៍​ឯក និង​រក្សា​ក្របខណ្ឌ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ និងលោក ស ថាវី ​ទី​ប្រឹក្សា​​សម្តេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាអភិបាល​រង​ខេត្ត​ព្រះវិហារ​ មាន​ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ​​ ​មកពី​កង​អង្គរក្ស ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណា​ចក្រកម្ពុជា​ ដំឡើង​ឋានន្តរស័ក្តិទៅ​ជា​ឧត្តម​សេនីយ៍​ឯក​ និងរក្សា​ក្របខណ្ឌ​ក្នុង​កង​យោធ​ពល​ខេមរភូមិន្ទ​ ។

ក្នុងពិធីនេះ​ក៏មាន​ការ​ប្រកាស​មុខ​តំណែង​បន្ថែម​ដល់​លោក​ឧត្ត​មសេនីយ៍​ឯក អ៊ុង សារិទ្ធិ មេបញ្ជា​ការ​រង​បញ្ជាការដ្ឋានអង្គរក្ស​ ជា​នាយរង​សេនា​ធិ​ការ​​ចម្រុះ និងបំពាក់​មេដាយ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ថ្នាក់​ជា​តូបការ​ ជូន​លោកឧត្តម​សេនីយ៍​ឯក ថាន់ សារី នាយ​សេនាធិការ​បញ្ជា​ការ​ដ្ឋាន​​អង្គរក្ស​ប្រចាំ​ជួរ​មុខ​ផងដែរ ។

លោកនាយ​ឧត្តមសេនិយ៍ ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា វីរស្នាដៃ និង​វីរភាពដ៏​ឆ្នើម​របស់​លោក អ៊ុំ ម៉ារ៉ា ​និង​លោក​​ ស ថាវី  ​ប្រមុខ​​ រាជ​រដ្ឋាភិបាល​មិនអាចកាត់ផ្តាច់ពី​​ជួរ​កង​ទ័ព​បាន​ទេ ដ្បិត​ពេលនេះ​លោក អ៊ុំ ម៉ារ៉ា និង​លោក ស​ ថាវី ​កំពុង​ស្ថិត​​ក្នុងការ​ដឹកនាំ​កិច្ច​ការ​ស៊ីវិល​ក៏ពិត​មែន​​តែជាក់​ស្តែង​​កន្លង​ទៅ​ ដូចជា នៅ​លើទឹកដី​ខេត្ត​ព្រះវិហារ គឺ​​ជា​េខត្តមួយ​ដែល​ប្រឈម​មុខ​​នឹង​ការ​ឈ្លានពាន​ពី​សំណាក់​​ប្រទេសជិតខាង​ ដែល​គ្រប់​ពេលវេលា​ថ្នាក់​ដឹកនាំ​​ខេត្ត​មួយ​នេះ​តម្រូវ​​ឱ្យអ្នក​ដឹកនាំ​កំពូល​ខេត្ត​មាន​សមត្ថភាព​ដឹកនាំ​ទាំងខាង​យោធា ទាំង​ផែ្នករដ្ឋបាល​ផង​  ដែរ ។​

លោកនាយឧត្តមសេនីយ៍​ ក៏បាន​រំលឹក​អំពី​មហិច្ឆតាឈ្លានពាន​ពីសំណាក់​កង​ទ័ពសៀម​មក​លើ​បូរណភាពទឹក​ដី​កម្ពុជា​​កន្លងមកនេះ ​ធ្វើ​ឱ្យ​កង​ទ័ពកម្ពុជា​ ត្រូវ​ប្រឈមមុខយ៉ាង​ក្រាញ​ននៀល​ក្នុង​ការ​ទប់​ស្កាត់​មិន​ឱ្យ​កង​ទ័ព​សៀម​​រំលោភ​បំពាន​មក​លើ​អធិបតេយ្យភាព​​របស់​កម្ពុជា​​ សូម្បី​តែមួយមីលី្លមែ៉ត្រក៏មិន​បាន​ឡើយ ។ រហូតមក​ដល់​ពេលនេះ ​កងកម្លាំង​កម្ពុជា​នៅតែ​មាន​ប្រៀប​ឈរ​ជើង​យ៉ាង​រឹង​មាំ​នៅ​លើ​អធិប​តេយ្យ​របស់​ខ្លួន​ ​ក្រោម​បទ​បញ្ជា​ដ៏មាន​ប្រសិទ្ធ​ភាព​​របស់​សម្តេច​អគ្គ​មហាសេនា​បតីតេជោ  ហ៊ុន សែន​​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ៕​