ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​​កា​បូប​​លុយ​​ក្នុង​​​​ផ្សារ​​ធំ​​ថ្មី​​ត្រូវ​​ប្រជា​​ពល​​រដ្ឋ​​​ចាប់​​​ប្រគល់​​ឱ្យ​នគរ​បាល

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​ជន​សង្ស័យ​ពីរ​នាក់​​ប្រុស​​ស្រី​ត្រូវ​ប្រជា​​ពល​​រដ្ឋ​ចាប់​​ឃាត់​​ខ្លួន​​ប្រគល់​ឱ្យ​នគរ​បាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ជននោះ​រួម​ដៃ​គ្នា​ធ្វើ​សកម្ម​ភាព​​លួច​​កាបូប​លុយ​របស់​ស្រ្តី​ម្នាក់​នៅ​តូប​លក់​ខោ​អាវ​លេខ​F1.070 ក្នុង​​ផ្សារ​​ធំ​ថ្មី ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌ​ដូន​ពេញ កាល​​ពី​វេលា​ម៉ោង៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ មីនា​​ឆ្នាំ​២០១២  ហើយ​ព្យា​យាម​រត់​គេច​ខ្លួន ។

យោង​តាម​របាយ​ការណ៍​របស់​នគ​របាល​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​មាន​ក្រុម​ស្ទាវ​​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​ចូល​ក្នុង​ផ្សារ​ធំ​ថ្មី ហើយ​ធ្វើសកម្មភាពបន្លំលួចកាបូបលុយ​ ពីស្រ្តីម្នាក់ដែលកំពុងតែឈរទិញខោអាវនៅតូបលេខអេហ្វ១.០៧០ ពេលនោះម្ចាស់តូបឃើញទាន់ក៏ស្រែក​ឆោឡោឡើង ។ ភ្លាមៗក្រុមក្មេងស្ទាវទាំងនោះ យល់សភាព​ការណ៍មិនស្រួលបាននាំគ្នារត់​គេច​ខ្លួន តែស្រីជំទង់ស្ទាវម្នាក់ ត្រូវ​ប្រជាពល​រដ្ឋ​ឃាត់​ខ្លួនបាន​នៅកន្លែងកើតហេតុ ទើបឈាន​ទៅ​ចាប់បក្សពួកវាបន្ថែមម្នាក់ទៀត នៅម្តុំផ្សារ
ទំនើបសូរិយាហើយប្រគល់ឱ្យនគរបាលប្រចាំការក្នុងផ្សារធំថ្មីចាត់ការតាមផ្លូវច្បាប់ ។

មន្រ្តី​នគរ​បាល​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​លួច​កាបូប​លុយ​ក្នុង​ផ្សារ​ធំថ្មី​ដែល​អស់​​លក្ខណ៍​​ត្រូវ​ បានឃាត់ខ្លួននោះម្នាក់ឈ្មោះកែវ​ពិសី ភេទ​ស្រីអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ​១០៣ ផ្លូវ​លេខ២០៣ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក និងម្នាក់ទៀតឈ្មោះភួង វិសាល ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១១ ផ្លូវលេខ​២១៣ សង្កាត់វាលវង់ ខណ្ឌ​៧​មករា ៕