ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​ស្រស់ស្អាតចូលញ៉ាំ​​​ប្រហិត​ចៀន​នៅ​ច្បារអំពៅមួយ​ភ្លែត​ចោរ​លួច​រថ​យន្ត​​​​ស៊េរីទំនើប​បាត់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​និស្សិត​ស្រីម្នាក់​​ជា​កូន​អ្នក​មាន​ ត្រូវ​បានចោរ​​​លួច​​ចាក់​សោ​​យក​រថយន្ត​ម៉ាកកាមរី​​​ស៊េរី​២០០៧ ​​ហាយប្រ៊ីដទៅបាត់​ ខណៈ​នាង​អង្គុយញ៉ាំ​ប្រហិត​ចៀន-ពង​ទាកូន ​​នៅ​ទី​​ប្រជុំ​​​ជនអ៊ូអរ តាមផ្លូវ​​លេខ​៣៥៧​​​​ ភូមិ​ដើម​​​មក្លឿ ​សង្កាត់ច្បារ​អំពៅទី១ ​​ខណ្ឌ​មានជ័យ ​បង្ក​ឱ្យមានការ​​ភ្ញាក់​ផ្អើល​​​ និង​សោកស្តាយ​​​យ៉ាង​​​​ខ្លាំង​​​កាលពីវេលាម៉ោង​៥ និង​៣០នាទី​​ល្ងាច ថ្ងៃទី​២៧ មីនា ​​២០១២ ។

​នារីម្ចាស់រថយន្ត​​ឈ្មោះសេរី ​​សុ​ភាវី ​អាយុ​២០​ឆ្នាំ ជា​កូន​អ្នក​មាន​ស្តុកស្តម្ភម្នាក់ ក្នុង​រាជធានី ភ​្នំពេញ​ ចំណែក​​រថយន្ត​​​ដែលចោរ​លួច​​​យ៉ាង​ព្រហើន​​ និងលឿនមិនគួរ​ឱ្យ​ជឿ​នោះ ​​ម៉ាកកាម​រី ​​​ហាយប្រ៊ីដ ស៊េរី​ឆ្នាំ​២០០៧ ​ពណ៌ស្ករ ​ពាក់​ស្លាក​លេខភ្នំពេញ​ 2U 7576 ។ តាម​ប្រភពព័ត៌មាន​​​ពីកន្លែងកើេតហេតុ​បានឱ្យ​ដឹង​ថា មុន​ដំបូង​​នាងស្រស់ស្អាត​​ និស្សិត​ម្នាក់នេះ ​​បើក​រថយន្ត​ចូលមកសំចត​នៅ​​កន្លែងកើតហេតុ ​​​ខាង​លើ ​គឺទុកនៅ​​ឆ្ងាយពីខ្លួនប្រមាណ​១០០​ម៉ែត្រ មើល​ឃើញ​​ជ្រងងោៗ ហើយ​​នាងចូល​ទៅញ៉ាំ​​​ប្រហិត​​​ចៀន​ ពងទាកូន​… ភ្លេច​​ខ្លួន​​ប្រមាណ​២០​នាទី ពេលងាកសម្លឹង​​មកមើល​រថយន្ត ស្រាប់​តែ​​​បាត់​​ឈឹង​តែម្តង ។ ​​​

កញ្ញា​ម្ចាស់​រថយន្ត​​​សម្តែង​ភាព​​ស្រឡាំងកាំង​​​ផ្អើល​ឆោឡោ​ ប្រញាប់​ទៅប្តឹង​ប៉ូលិស​​​ និង​ចាក​ចេញ​ទៅផ្ទះ​បាត់ទៅ …។ ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រ​កាសែត​កោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕