ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចោរឆក់​ម្នាក់​ជាប់​អន្ទាក់​ប៉ូលិស​ទាំង​យប់​

14 ឆ្នាំ មុន

​​​​រាជធានីភ្នំពេញ ៖ ចោរឆក់​ម្នាក់​ក្នុង​ចំណោម​​គ្នា​២​នាក់​ត្រូវ​បាន​ប៉ូលិស​ខណ្ឌ​ទួលគោក​ស្ទាក់​ចាប់​បាន​ជាក់ស្ដែង​នៅ​មុខ​វិទ្យា​ល័យ​ជា​ស៊ី​ម​សាម​គ្គី​ក្រោយ​ពី​ជននេះ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ស្ដ្រី​លក់​ស្រា​បៀ​រម្នាក់​ ខណៈកំពុង​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៦​ មីនា ២០១២​។

ជនសង្ស័យ​មាន​​ឈ្មោះ​ពៅ ចាន់​តារា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិត្រ​ពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ​ចំណែកឯ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ឌួ​ង សុ​ភ័​ក្រ អាយុ​២៩​ឆ្នាំ ជា​អ្នក​​លក់​ស្រា​បៀរ មាន​ទី​លំនៅ​ក្នុងភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ តាម​ការ​ឱ្យ​ដឹង​ពី​ស្ដ្រី​រង​គ្រោះ​​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក់​ស្តេប តាម​បណ្ដោយ​ផ្លូវ​២៧១​ពី​ត្បូង​ទៅ​ជើង ។ លុះមកដល់​ចំណុច​កើតហេតុ ស្រាប់តែ​​មាន​ជន​សង្ស័យ២​នាក់​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​វី​វ៉ា​មក​អែប ហើយ​អ្នក​ជិះ​ពី​ក្រោយ​បាន​ឆក់​យក​កាបូប​ដែល​​ព្យួ​រនៅ​នឹង​ដៃ​ម៉ូតូ​​គាត់​ក៏​ភ្ញាក់ ហើយ​​ស្រែក​ចោរ​ៗ ខណៈនោះ​ប៉ូលិស​ព្រហ្មទណ្ឌ​​ឃើញ​ ក៏​ដេញ​តាម​​ ដោយ​ពួក​វា​​បើក​រត់​តាម​បណ្ដោយ​ផ្លូវ​២៧១ ពេល​នោះ​ប៉ូលិស​អន្ដរាគម​ន៍​ឈរជើង​នៅ​ប៉ុ​ស្ដ៍​២៤​ម៉ោង​មុខ​វិទ្យាល័យ​ជា​ស៊ី​ម​សាមគ្គី ​​ឮ​តាម​រយៈ​វិទ្យុទាក់ទង ក៏​ចេញ​មក​កាក ។​

ភ្លាមៗ​នោះ​ក្រុម​ចោរ​ឃើញ​ប៉ូលិស​បម្រុង​ជិះ​គេច​​ចូល​ផ្លូវលំ​តូច បែ​រជាទៅ​បុក​ថូផ្កា បណ្ដាល​ឱ្យ​ដួល​ក៏​ត្រូវ​ប៉ូលិស​អន្ដរាគមន៍​ក្របួច​ចាប់​បាន​ម្នាក់ ឯ​ម្នាក់​ទៀត​បាន​រត់​ចូលទៅ​ក្រោយ​វិទ្យា​ល័យ​​ជា​ស៊ីមសាមគ្គី​គេចខ្លួន​បាត់​៕