រាជធានីភ្នំពេញ ៖ នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ថ្នាំញៀនពីរនាក់កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី២៦ មីនា ២០១២នៅផ្ទះជួលលេខ៥៤អឺ៤ ផ្លូវលេខ១២៦ ស្ថិតក្នុងភូមិ៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ ។
ជនសង្ស័យប្រើប្រាស់ថ្នាំញៀនដែលនគរបាលឃាត់ខ្លួន ១-ឈ្មោះឆន ហ័ង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខខាងលើ និងឈ្មោះពេជ្រ ដានី ភេទស្រី អាយុ២១ឆ្នាំ ជាស្ត្រីរកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះជួលម្តុំផ្សារឌុយម៉ិច សង្កាត់មនោរម្យ ខណ្ឌ៧មករា ។ យោងតាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា នៅថ្ងៃកើតហេតុនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី២ បានចុះល្បាតដល់ចំណុចផ្ទះជួលខាងលើប្រទះឃើញបុរសស្រ្តីពីរនាក់ កំពុងតែប្រើប្រាស់ថ្នាំញៀន ហើយឃាត់ខ្លួនតែម្តង។ជាមួយនោះដែរសមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទក្រាមពណ៌ថ្លា(មា៉ទឹកកក) ចំនួន១កញ្ចប់តូចមានទម្ងន់០,០៣ក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំ ៕
ចែករំលែកព័តមាននេះ