រាជធានីភ្នំពេញ ៖ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ឆ្មក់ចូលឆែកឆេរបង្ក្រាបសកម្មភាពគ្រឿងញៀនក្នុងសណ្ឋាគារណាណា បន្ទប់លេខ៣០៤ លើកំណាត់ផ្លូវលេខ១៥៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនមនុស្ស៤នាក់ គឺប្រុស២នាក់ ស្រី២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី២៦ មីនា ២០១២ ។
ក្នុងពេលបង្ក្រាបគ្រឿងញៀនភ្លាមៗនេះគេមិនទាន់ស្គាល់ឈ្មោះ ឬអត្តសញ្ញាណជនជាប់សង្ស័យនៅឡើយទេ ប៉ុន្តែ គេបានឃើញវត្ថុតាងដូចជាកញ្ចប់ម្សៅ ពណ៌ស ប្រហែល១គីឡូក្រាម និងសម្ភារជាច្រើនទៀត ។ ពេលចុះបង្ក្រាបទាំងប៉ូលិសនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារថ្មី៣ ធ្វើដូចជាលួចលាក់បាំងភ្នែកសាធារណជនខ្លាំងណាស់ ហើយបែងចេកបក្សពួកសម្រាប់អ្នកដែលទទួលព័ត៌មានទៀតផង ។
ពោលគឺប៉ូលិសទាំងនេះមិនឱ្យអ្នកកាសែតកោះសន្តិភាពចូលយកព័ត៌មានរឿងបង្ក្រាបគ្រឿងញៀននេះទេ ប៉ុន្តែអ្នកកាសែតផ្សេង គឺឱ្យចូលដែលនេះជាការប្រកាន់បក្សពួក… ឬមួយប៉ូលិសទាំងនោះប្រមូលបានវត្ថុមានតម្លៃអ្វីលាក់បាំងកោះសន្តិភាព? សាធារណជនងឿងឆ្ងល់ខ្លាំងណាស់! ចង់ដឹងតាមរយៈកោះសន្តិភាព ។ ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ