គណៈកម្មាធិការរៀបចំការប្រកួតប្រជែងរាយការណ៍កាលពីថ្ងៃទី២៥ មីនាថា រូបថតពីសង្គ្រាមនៅលីប៊ីរបស់អ្នកកាសែតឈ្មោះGORAN TOMASEVIC ធ្វើការឱ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រដណ្តើមបានជោគជ័យក្នុងការប្រឡងរូបថតសារព័ត៌មានអន្តរជាតិនៅប្រទេសចិន ។
ការប្រឡងរូបថតសារព័ត៌មានអន្តរជាតិលើកទី៨នោះដែលឆ្នាំនេះស្ថិតក្រោមប្រធានបទ «សន្តិភាពនិងការអភិវឌ្ឍន៍» ពួកអ្នកថតរូបសារព័ត៌មានអន្តរជាតិ១១នាក់ និងអ្នកថតរូបសារព័ត៌មានចិន៥នាក់ ជាអ្នកឈ្នះពានរង្វាន់ក្នុងប្រភេទរូបថតចំនួន៨ប្រភេទ ដូចជារូបថតពីជីវិត ពីសង្គ្រាម ពីធម្មជាតិ និងវប្បធម៌ ។ នេះជាការគូសបញ្ជាក់របស់លោកយូនីញ ប្រធានគណៈកម្មាធិការរៀបចំការប្រឡងក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយនៅទីក្រុងហង់ហ៊្សូ ទីប្រជុំជនខេត្តហ្សេយ៉ាង ។
អ្នកកាសែតរូបថតជាង២.៣០០នាក់មកពីប្រទេសនិងតំបន់ជាង៥០ បានបញ្ជូនរូបថត ៣០.០០០សន្លឹកចូលរួមក្នុងការប្រឡងនេះ ។
អ្នកកាសែតរូបភាពបរទេសបានចូលរួមច្រើនបំផុតក្នុងការប្រឡងរូបថតនេះគឺដល់ទៅ៦០% ៕
ចែករំលែកព័តមាននេះ