សួនសត្វមួយនៅក្នុងរដ្ឋផេនស៊ីលវ៉ានៀ សហរដ្ឋអាមេរិក គេឃើញស្វាចាស់មួយក្បាលមាន អាយុ៤៧ឆ្នាំ ឈ្មោះ «សាម៉េនថា» បានក្លាយជាមិត្តសម្លាញ់របស់ទន្សាយតូចមួយក្បាលឈ្មោះ«ផេនដា» ក្រោយពីស្វានោះបានបាត់បង់មិត្តសំណព្វរបស់វាកាលពីខែមុន ។
គួរបញ្ជាក់ថា ស្វា «សាម៉េនថា» ជាស្វាមួយក្បាលមានវ័យចំណាស់ ដោយមុននេះមានដៃគូជាស្វាដូចគ្នា ប៉ុន្តែបានងាប់កាលពីខែមុន(កុម្ភៈ)។ ក្រោយមកវាបានជួបដៃគូថ្មី ជាសត្វទន្សាយខ្នាតតូច ដោយពួកវាទាំងពីរកំពុងបង្ហាញភាពល្អូកល្អិននឹងគ្នា ៕
ចែករំលែកព័តមាននេះ