ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អតីត​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អូស្ត្រាលី​កត់​សំគាល់​ថា កម្ពុជា​កំពុង​រីក​លូត​លាស់

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:១៧

លោក Gareth Evans អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូស្ត្រាលី បាន​ជំរាប​សម្តេច​តេជោ

ច័ន្ទថា

លោក Gareth Evans អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូស្ត្រាលី បាន​ជំរាប​សម្តេច​តេជោ

រាជ​ធានី​ភ្នំពេញ ៖ លោក​អ៊ាង សុផល្លែត ជំនួយ​ការ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក Gareth Evans អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូស្ត្រាលី បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា ដំណើរ​ទស្សន​កិច្ច​របស់​លោក​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ចូល​រួម​កិច្ច​សន្ទនា​អាស៊ី​លីង-​កម្ពុជា​២០១០ ដើម្បី​ស្វែង​យល់​រវាង​គ្នា​និង​គ្នា​ រវាង​កម្ពុជា​-អូស្ត្រាលី និង​តំបន់​ផ្សេងៗ​ទៀត ព្រម​ទាំង​អ្នក​ចូល​រួម​សំខាន់ៗ​ផ្សេង​ទៀត​ដើម្បី​ឱ្យ​មាន​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​កាន់​តែ​ខ្លាំង​ឡើង ។

លោក​អ៊ាង សុផ​ល្លែត ​ប្រាប់​ឱ្យ​ដឹង​​បែប​នេះ​នា​រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ក្នុង​ឱកាស​ដែល​លោក​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​អូស្ត្រាលី អញ្ជើញ​ចូល​ជួប​សំដែង​ការ​គួរ​សម​ជា​មួយ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ខណៈ​ដែល​លោក​មក​បំពេញ​ទស្សន​កិច្ច​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​។ លោក​​ Gareth Evans ​បាន​អប​អរ​សាទរ​ចំពោះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ដឹក​នាំ​ព្រះ​រាជា​ណាចក្រ​​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង​ ទាំង​វិស័យ​សេដ្ឋ​កិច្ច​ នយោ​បាយ​ ស្ថិរ​ភាព សន្តិ​សុខ​សង្គម ។ លោក​​​រំព្ញក​ថា លោក​បាន​មក​កាន់​ព្រះ​រាជា​ណាចក្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០០៣ ហើយ​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​កំពុង​តែ​មាន​ការ​រីក​ចំរើន​លូត​លាស់​​គួរ​ឱ្យ​កត់​សំគាល់​ជា​​ទីបំផុត ។

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក Gareth Evans ដែល​កន្លង​មក​​បាន​ជួយ​ដល់​កម្ពុជា​ គឺ​សុខ​សន្តិ​ភាព​របស់​កម្ពុជា ដែល​បាន​ទទួល​មក​ គឺ​មិន​អាច​កាត់​ផ្តាច់​បាន​អំពី​ការ​ចូល​រួម​ចំណែក​របស់​លោក​ឡើយ ។ សម្តេច​បាន​ថ្លែង​អំណរ​គុណ​ដល់​ការ​ប្រឹង​ប្រែង​របស់​លោក Gareth Evans ​ក្នុង​ការ​នាំ​អាស៊ីលីង មក​ពិភាក្សា​នៅ​ក្នុង​ព្រះ​រាជា​ណាចក្រកម្ពុជា​ផង​ដែរ ។ លោក Gareth Evans ជា​មន្ត្រី​ការ​បរ​ទេស​អូស្ត្រាលី​មួយ​រូប​​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ពី​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក្នុង​ទសវត្ស​ទី​៨០ ហើយ​លោក​បាន​ដាក់​ស្នើ​រូប​មន្ត​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​កម្ពុជា​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ដែល​រូប​មន្ត​របស់​លោក​​នេះ​ហើយ​បាន​ដាស់​អង្រួន​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​​ឱ្យ​ភ្ញាក់​ពី​ដំណេក​ស្តីពី​បញ្ហា​កម្ពុជា​រហូត​ដល់​អង្គ​ការ​កំពូល​ក្នុង​ពិភព​លោក​នេះ​​​ចូល​មក​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ឆ្នាំ​១៩៩៣ និង​បាន​ដាក់​អាជ្ញា​ធរ​ "អ៊ុន​តាក់" នៅ​កម្ពុជា​ដើម្បី​រៀបចំ​ការ​បោះ​ឆ្នោត ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd