ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​ពុល​ក្តាម​​ទន់​ខ្លួន​​ដើរ​លែង​រួច​រួមជា​មួយ​ប្អូន​ស្រី​ម្នាក់​ទៀត​ធ្ងន់​គួរ​សម

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ ​និង​នារី​ម្នាក់​​​ត្រូវ​ឪពុក​ម្ដាយ​ដឹក​យក​ទៅ​​សង្គ្រោះ​​​នៅ​​​មន្ទីរ​ ពេទ្យ​ព្រះ​កុសុមៈ ​ដោយសារ​តែ​ពុលក្ដាម​ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ។

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ ​និង​នារី​ម្នាក់​​​ត្រូវ​ឪពុក​ម្ដាយ​ដឹក​យក​ទៅ​​សង្គ្រោះ​​​នៅ​​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ​ដោយសារ​តែ​ពុលក្ដាម​ កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៨ មីនា ។

យុវជន​ដែល​ពុល​ក្ដាម​នោះ​មានឈ្មោះ​គឹ​ម ចាន់​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ប្អូនស្រី​ឈ្មោះ​ហៅ​ក្រៅ​ក្ដាម អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ជិត​ផ្សារ​អូរ​បែក​ក្អម ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ប្រភព​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា នៅ ​ថ្ងៃ​កើតហេតុ​វេលា​ម៉ោង​៨​ព្រឹក ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំគ្នាហូប​ក្ដាមថ្ម​រួច​ក៏​បែក​គ្នា​ទៅ​ប្រកប​របររក​ស៊ី​រៀងខ្លួន​ៗ​ដោយ​មិន​មាន​រោគ​​សញ្ញា​ណាមួយ​ចម្លែក​ទេ ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា លុះដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ទើប​ឈ្មោះ​គឹ​ម ចាន់​នី ចាប់ផ្ដើម​មាន​អាកា​រ​ក្អួតចង្អោរ​មិន​ព្រម​បាត់​សោះ រហូត​អស់កម្លាំង​ល្ហិត​ល្ហៃ​ទន់ដៃទន់ជើង។ បន្ទាប់​មក​ស្រាប់តែ​ប្អូនស្រី​ចាប់ផ្ដើម​ក្អួតចង្អោរ​ដែរ ប៉ុន្ដែ មិន​ទាន់​ធ្ងន់ធ្ងរ​ដូច​បងប្រុស​ទេ។ ដោយឃើញ​អាកា​រៈ​ក្អួតចង្អោរ​មិន​ព្រម​បាត់ ​ទើប​ដឹង​ថា បណ្ដាល​​​មក​ពី​ពុល​ក្ដាម ប៉ុន្ដែ​សមាជិកគ្រួសារ ដែល​​ហូប​ក្ដាម​ទាំងអស់​គ្នា​នោះ​ពុល​តែ​២​នាក់​​ទេ ក្រៅពី​នេះ​មិន​បាន​ពុល​ធ្វើទុក្ខ​អ្វី​ទាំងអស់ ៕