ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែអាក្រក់បំផុតនៅលើ​ពិភពលោក​ងាប់​ក្នុង​​អាយុ​15ឆ្នាំ​ និងមានទម្ងន់800ក្រាម

14 ឆ្នាំ មុន

«យ៉ូដា» ​ឆ្កែ​ដ៏​អាក្រក់​​បំផុត​នៅ​លើ​​ពិភព​​លោក​បាន​ងាប់​​នៅ​ក្នុង​អាយុ​១៥​ឆ្នាំ កាលពី​ថ្ងៃ សៅរ៍​ទី១៧ មីនា ​ក្រោយ​ពី​​​កាន់តំណែង​នោះ ​មិន​បាន​មួយឆ្នាំផង ។ ​យ៉ូដា ​ឈ្នះ​លើ​ការ​ប្រកួត​ឆ្កែ​អាក្រក់បំផុត​នៅលើពិភពលោក ប្រចាំ​ឆ្នាំ​២០១១ ដែល​រៀបចំឡើង​​​នៅ​ទីក្រុងប៉េ​​តាលូម៉ា ​​រដ្ឋកាលីហ្វ័រនីញ៉ា ​​សហរដ្ឋអាេមរិក កាលពី​ខែ​មិថុនា ​​២០១១ ​​ទទួល​​ប្រាក់​រង្វាន់​១០០០​ដុ​ល្លារ និងពាន​ជើង​ឯក​​ធំ​ជាង​​ខ​្លួនវា​ដល់ទៅ​១៥​ដង​ឯណោះ ។

ឆ្កែដែលមានលក្ខណៈ​​ចម្លែក​ គឺ​មាន​​រោម​បះ​ មាន​អណ្តាត​លៀន​ចេញ​ខាង​ក្រៅ និងជើង​វែង ​​​ប៉ុន្តែ​គ្មាន​រោម ​និងមានទម្ងន់​​៨០០ក្រាម ​ធ្លាប់​​​​រស់នៅ​ដ៏ពិបាក នៅ​មុន​ពេលដែល​លោក​ធើរី ​ ស៊ូម៉ាកហ្គើ ​​អ្នក​រស់​ក្នុងទីក្រុង​ហេនហ្វត រដ្ឋ​កាលីហ្វ័រនីញ៉ា ​ប្រទះ​ឃើញវា ត្រូវ​​គេបោះ​បង់​ចោលនៅ​​ឯ​​អគារ​​មួយ​ ។ ពី​​​​​ដំបូង​ ម្ចាស់នឹកស្មាន​ថា ​វាជាកណ្តុរ ព្រោះ​​មាន​​ដង​ខ្លួន​តូច ហើយ​បានយកទៅទៅ​ចិញ្ចឹម ​​។ ក្រោយ​ពេល​យ៉ូដាទទួល​​​រង្វាន់​​​ជាឆ្កែដ៏អាក្រក់​​​បំផុត​នៅលើ​ពិភព​លោក ក៏ទទួល​ភាពល្បី​ល្បាញ និងបាន​​បង្ហាញ​មុខ​នៅ​ក្នុងទូរ​ទស្សន៍ ។

លោកវិកហ្គើរ ​ដឺអាម៉ន គណៈ​កម្មការ​​រៀប​ចំ​​ការប្រកួត​ឆ្កែអាក្រក់បំផុត​​នៅលើ​ពិភព​លោក​បាន​ឱ្យ​ដឹងថា ទោះបី​ជាយូ៉ដាងាប់ ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​​​របស់វា​នៅតែស្ថិតនៅលើពិភព​លោក​បន្ត​ទៀត ដរាបណា​​មានការប្រកួត​​ជាថ្មី​ដែល​ធ្វើ​​ឡើងនៅ​ខែ​មិថុនា​ខាងមុខ  ៕