ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​ចម្លែក​​​ត្រូវ​ទឹក​​មិនបាន​​ទោះបី​ជា​​យំក៏អាច​ស្លា.ប់​បាន​

12 ឆ្នាំ មុន

ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ពីអាការ​​ជំងឺចម្លែក​​របស់​​នាង​​ខេធី ​ដេល ​អាយុ​២៧ឆ្នាំ​ អ្នក​ស្រុក​​​ក្នុង​ទីក្រុង​ផ្លីន ប្រទេស​អង់​គ្លេស ជា​​ប្រភេទ​​ជំងឺ​​ «Aquagenic Urticaria ​​»​ ​ឬជំងឺ​ចាញ់​ទឹក​​​​រួមទាំងទឹក​ភ្នែក​​​​របស់​ខ្លួន​​​​​ផង​ប្រសិន​​​បើ​យំ​​ក៏អាចបណ្តាល​​ឱ្យ​​អ្នក​​កើត​ជំងឺ​នេះ​ស្លា.ប់​បាន ។ ​ក្រៅពី​​នេះ​នាង​ថែម​ទាំង​ត្រូវ​បញ្ឈប់​​អាជីព​​​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​នាម​ជា​គ្រូ​បង្ហាត់​​រាំ ព្រោះ​​​​ញើស​​ចេញ​ពីរាង​​កាយ​​ក៏ធ្វើ​​ឱ្យ​​​ទទួល​​រងគ្រោះ​ថ្នាក់​​ដូចគ្នា ។ ប្រភេទ​​ជំងឺ​​ចាញ់​​ទឹក​​​ត្រូវ​បាន​ប្រទះ​ឃើញ​​​ត្រឹមតែ​​៣៥នាក់​នៅទូទាំង​ពិភព​លោក​ ។

ទីភ្នាក់​ងារ​​​​ព័ត៌​មាន​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ពីអាការ​​ជំងឺចម្លែក​​របស់​​នាង​​ខេធី ​ដេល ​អាយុ​២៧ឆ្នាំ​ អ្នក​ស្រុក​​​ក្នុង​ទីក្រុង​ផ្លីន ប្រទេស​អង់​គ្លេស ជា​​ប្រភេទ​​ជំងឺ​​ «Aquagenic Urticaria ​​»​ ​ឬជំងឺ​ចាញ់​ទឹក​​​​រួមទាំងទឹក​ភ្នែក​​​​របស់​ខ្លួន​​​​​ផង​ប្រសិន​​​បើ​យំ​​ក៏អាចបណ្តាល​​ឱ្យ​​អ្នក​​កើត​ជំងឺ​នេះ​ស្លាប់​បាន ។ ​ក្រៅពី​​នេះ​នាង​ថែម​ទាំង​ត្រូវ​បញ្ឈប់​​អាជីព​​​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​នាម​ជា​គ្រូ​បង្ហាត់​​រាំ ព្រោះ​​​​ញើស​​ចេញ​ពីរាង​​កាយ​​ក៏ធ្វើ​​ឱ្យ​​​ទទួល​​រងគ្រោះ​ថ្នាក់​​ដូចគ្នា ។  ប្រភេទ​​ជំងឺ​​ចាញ់​​ទឹក​​​ត្រូវ​បាន​ប្រទះ​ឃើញ​​​ត្រឹមតែ​​៣៥នាក់​នៅទូទាំង​ពិភព​លោក​ ។

ពេល​​ខ្លួន​ប្រាណ​​​ត្រូវ​​ទឹក​​​បង្ក​ឱ្យ​​មានការ​​​ឈឺចាប់​ បើ​ត្រូវ​​​​ទឹក​​ក្នុង​អំឡុង​ពេល​​យូរក៏​​កាន់​តែ​​រលាក​​និង​​ឈឺចាប់​​​ខ្លាំង​ឬ​អាច​​បណ្តាល​ឱ្យ​​​ស្លាប់​​​បាន​ ។ នាង​​ខេធី ​ដេល ​បង្ហើប​​ឱ្យ​ដឹង​ថា «​មាន​ពេល​​ខ្លះ​​ខ្ញុំ​មាន​អារម្មណ៍​​ថា​ហាក់​ដូចជាត្រូវ​បង្ខាំង​​​ទុក​តែ​ក្នុងផ្ទះ​​​​ ខ្ញុំ​មាន​​​អារម្មណ៍​​​ចង់​យំ​ ប៉ុន្តែ​​​​​មិន​អាច​ដំណើរការ​​​បានព្រោះ​​​ខ្លាច​​​ឈឺ​ចាប់​ ។  អ្នក​ខ្លះ​​ ប្រាប់​​ថា​ ​ខ្ញុំ​អាច​​​ស្លាប់​​ដោយ​​សារ​ទឹក​​ ។ ស្រប​ពេល​​ជាមួយ​គ្នា​នេះ អ្នក​ខ្លះ​​​ក៏​មិន​អាចយល់​ច្បាស់​​ទាក់ទង​នឹងអាការ​​ជំងឺ​​​ប្រភេទ​​នេះ​​ពួកគេ​​សើច​​នៅពេល​​ខ្ញុំ​ប្រាប់​​ថា​​ ខ្ញុំ​ងូត​ទឹក​​មិន​បាន​ ។

លោក​​អេនឌី ​អាយុ​៣២ឆ្នាំ ​ជា​ប្តី​​បង្ហាញ​​​ឥរិយា​បថ​​ល្អ​​​ចំពោះ​​​ខ្ញុំ ​គេ​​ប្រតិបត្តិ​​​គ្រប់​​​បែប​យ៉ាងនិងមិន​​​បណ្តែត​​បណ្តោយ​​​​ឱ្យ​ខ្ញុំ​​ធ្វើ​ការ​​ងារ​​ទាក់ទង​​នឹង​​ទឹក​​ដូចជាបោក​អាវ​ជាដើម ​មាន​ពេល​ខ្លះ​ក៏ទៅ​ងូត​ទឹក​​​​​ដោយ​អាការ​​​​ប្រញាប់​ប្រញាល់​និង​​ជូតខ្លួន​ប្រាណ​​​បាន​ឆាប់​​ក្នុង​​រយៈ​​​ពេល​​២នាទី ​ចំណែក​​​អេនឌី​​​ក៏ជួយកក់​សក់​​ឱ្យ​ខ្ញុំ​​ដែរ​ ។​ គួរបញ្ជាក់​ថា​ អាការ​​ជំងឺ​ចាញ់​​​ទឹក​របស់​នាង​​បាន​​កើត​ឡើង​​នៅពេល​​​​នាង​មាន​​អាយុ​​១៦ឆ្នាំ​  និង​បច្ចុប្បន្ន​​​​ក្រុម​គ្រូពេទ្យ​​​មិន​ទាន់​មាន​​វិធី​​សាស្ត្រ​​ព្យាបាល​​នៅ​ឡើយ​ទេ​ ៕