ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីរុស្ស៊ី​​​​ស្គម​​​នៅ​សល់​​​ស្បែក​ដណ្តប់​ឆ្អឹង​

14 ឆ្នាំ មុន

កាលពី​​ថ្ងៃទី​​១២ មីនា កន្លងមក ​​ទីភ្នាក់​​​​​ងារ​​ស៊ីនហួ បាន​​បង្ហាញ​​រូប​ភាព​​​​គួរ​ឱ្យ​​​ព្រឺព្រួច​​របស់​​​​នាង​​សានីយ៉ា ​ប៊ូបេន​​ហ្គោ ជន​ជាតិ​​រុស្ស៊ី​​អាយុ​២០​​ឆ្នាំ​ នៅទីក្រុង​យេហ្គា​​តេរីនប៊ួក​​ ភាគ​ខាង​លិច​​ឆៀង​ខាង​ត្បូង​​ប្រទេស​ ដោយ​​ស្គម​នៅ​​សល់​តែស្បែក​​ដណ្តប់​ឆ្អឹង​​​​​​ មូល​ហេតុ​​បណ្តាល​​មកពី​​សម្រក​​ទម្ងន់ ។​ ​បច្ចុប្បន្ន​​​នៅ​សល់​តែ​២០​គីឡូ​ក្រាម​​  ​ព្រោះ​​ចង់​មាន​​រូប​រាង​​​​សមសួន​ ប៉ុន្តែ​​​ក្រោយពី​​ឆ្លង​​កាត់​​អំឡុង​​ពេល​​សម្រក​ទម្ងន់​​យូរ​ក៏​​ក្លាយ​ជា​​អ្នក​​​ញៀន​ថ្នាំ​  និង​មិន​​​ចង់​​ទទួល​​ទាន​អាហារ​​​ខណៈពេល​​​​ឥរិយា​បថ​​ដ៏​ចម្លែក​ខាងលើ​​រង​ការ​រិះ​​គន់​នៅ​​​ក្នុង​ប្រព័ន្ធ​​​វ៉េបសាយ ។​

​​នាង​សានី​យ៉ា​ មាន​កម្ពស់​​១,៥៨​​ម៉ែត្រ​ ​និយាយ​​ថា ​​​នេះ​គឺជា​​ជ័យ​ជម្នះ​​មួយ​ក្នុង​​​ខ្សែ​ជីវិត​​​​​ដែល​ខ្លួន​ពេញ​ចិត្ត​នឹង​​រូប​រាង​​​​ខាងលើ​​និង​​មាន​សោមនស្សរីក​​រាយ​​​ដែល​​សម្រក​​ទម្ងន់​​បាន​​ច្រើន​​ជាង​ការគ្រោង​ទុក ។​ ស្រប​​ពេល​ជា​មួយ​គ្នា​នេះ​  បណ្តា​​​​អ្នក​​​លេង​​​អ៊ី​​ធើរ​ណេត​​មួយ​ចំនួន​បញ្ជាក់​ថា គឺជា​រូ​បភាព​​មិន​អាច​ទទួល​យក​បាន​​ដោយ​​​បញ្ជាក់​​ថា ប្រសិន​​បើ​មិន​ស្គម​​​បែប​នេះ​ នាង​​សានីយ៉ា​​​គឺជានារី​ដ៏​ស្រស់​​ស្អាត​ម្នាក់​ ខណៈ​ពេល​​​​គ្រូពេទ្យ​​ជំនាញ​​​បង្ហើប​​​​ឱ្យ​​ដឹង​​​ថា  ​នាង​​សានីយ៉ា​​ ជាមនុស្ស​កើត​ជំងឺ​«អាន័ររ៉េកស៊ី»​ ​ឬ​ជំងឺ​ស្គម​​រ៉ាំរ៉ៃ និង​អាច​​ស្លាប់​បាន​​ប្រសិន​​បើ​​មិន​ព្យាបាលទាន់​ពេល​​​ទេនោះ​ ៕