នៅក្នុងទិដ្ឋភាពនេះគឺតារាម៉ូដនិងសម្លៀកបំពាក់ជាស្នាដៃរបស់នាងរីដាវេលីស ខូស្ទូម អ្នកចេញម៉ូដដ៏ល្បីឈ្មោះជនជាតិហុងគ្រីត្រូវបានថតខណៈពេលកំពុងបង្ហាញម៉ូដនៅលើរោងសៀក «ការ៉ូឡាយឡុត» ក្នុងទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រីកាលពីថ្ងៃទី១២ មីនា កន្លងមក ។ ចាត់ទុកថាជាម៉ូដដ៏ចម្លែកមួយមានលក្ខណៈសិចស៊ី និងគួរគយគន់នៅលើវេទិកាម៉ូដដ៏ល្បីឈ្មោះនៅប្រទេសហុងគ្រី ។
កន្លងមកបណ្តាប្រទេសនានានៅលើពិភពលោកបានចេញម៉ូដ និងបង្ហាញម៉ូដជារឿយៗក្នុងអំឡុងពេលដំណាច់រដូវរងា ឬរដូវស្លឹកឈើជ្រុះ គឺជាផ្នែកមួយក្នុងការងារទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មហាជននៅលើពិភពលោក ៕
ចែករំលែកព័តមាននេះ