ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីរៀន​​អង់​គ្លេស​ត្រូវ​ជន​មិន​ស្គាល់​​មុខ​២​នាក់​ជិះ​ម៉ូតូ​​ដេញ​​គ​ប់ ​នឹង​​ដុំ​ថ្ម រហូត​​​ដួល​ម៉ូតូ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បោក​ក្បាល​ម្នាក់​ឯង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំ​ង​មុខ​​ដួល​បោក​ ក្បាល​ម្នាក់​ឯង ខណៈ​​ធ្វើ​ដំណើរ​​ចេញពី​រៀន​ភាសា​អង់គ្លេស​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ ជិះ​ម៉ូតូ​ស្រែកហៅ​ឱ្យ​ឈប់​​ហើយ​ដេញ​តាម​​ និង​គប់​ដុំ​ថ្ម​ត្រូវ​ឆ្អឹងជំនីរ​ខាងឆ្វេង។ ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា នៅ​មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា ត្រង់​ចំណុច​​​ផ្លូវ​​លេខ​១៦៣​

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ជិះ​ម៉ូតូ​លឿន​ពេក​ចាប់​ហ្វ្រាំ​ង​មុខ​​ដួល​បោក​ក្បាល​ម្នាក់​ឯង ខណៈ​​ធ្វើ​ដំណើរ​​ចេញពី​រៀន​ភាសា​អង់គ្លេស​ត្រូវ​ជន​មិន​ស្គាល់​មុខ​២​នាក់​ជិះ​ម៉ូតូ​ស្រែកហៅ​ឱ្យ​ឈប់​​ហើយ​ដេញ​តាម​​ និង​គប់​ដុំ​ថ្ម​ត្រូវ​ឆ្អឹងជំនីរ​ខាងឆ្វេង។ ហេតុការណ៍​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​៩ មីនា នៅ​មុខ​ភោជនីយដ្ឋាន​ណាំ​ទ្រា ត្រង់​ចំណុច​​​ផ្លូវ​​លេខ​១៦៣​កែង​ផ្លូវ​លេខ​៤៨០ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

ជន​រង​គ្រោះ​ឈ្មោះ​អាង សុវណ្ណ​រតនា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៩ ស្នាក់​នៅផ្ទះ​លេខ​១០២ ផ្លូវ​៣២BT សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ខាងលើ រូបគេ​ចេញពី​រៀន​ភាសា​អង់​គ្លេស​នៅ​វិទ្យា​ស្ថាន​ប៊ែល​ធី​​អន្ដរ​ជាតិ សាខា​ផ្សារ​ដើម​​ថ្កូវ ​ខណៈ​​ជិះ​ម៉ូតូ​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ចេញពី​រៀន ស្រាប់តែ​មាន​ជន​មិន​ស្គាល់​​មុខ​២​នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ស្រែកហៅ​ឱ្យ​ឈប់ ប៉ុន្ដែ​ខ្លួន​​​មិន​ព្រម​ឈប់​​ពួកគេ​ក៏​​ជិះ​​ម៉ូតូ​ដេញ​តាម ហើយ​យកដុំ​ថ្ម​​គប់​បណ្ដាល​ឱ្យ​ត្រូវ​ឆ្អឹងជំនីរ​ខាងឆ្វេង រហូត​មក​ដល់​មុខ​ភោជនីយ​​​​ដ្ឋាន​ណាំ​ទ្រា​មាន​ពិធី​មង្គល​ការ​​​ដោយ​មាន​មនុស្ស​ច្រើនខ្លួន​ក៏​ជាន់​ហ្វ្រាំង​ប្រថុច​ញុ​ច បណ្តាល​​ឱ្យ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​តែ​ម្ដង។ ចំណែក​ជន​មិន​ស្គាល់​មុខ​២​នាក់​នោះ​បាន​​បើក​ម៉ូតូ​គេច​បាត់​ទៅ ។

ទោះបីជា​យ៉ាងណា ករណី​នេះ​មិនដឹង​ថា ជា​រឿង​តាម​ប្លន់​យក​ម៉ូតូ ឬ​ជា​រឿង​គំនុំ​ទេ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ដ​ទៀត​ដើម្បី​ឱ្យ​ដឹង​​ថា បណ្ដាល​​​មក​ពី​មូលហេតុ​អី​ពិតប្រាកដ ៕