ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ឺម៉ក​​ម៉ូតូ​បើក​បុក​​រថយន្ត​ចត​នៅ​ចិញ្ចើម​​ផ្លូវ​ជិត​ផ្លូវ​កែ​ង​​ក្រឡាប់​​ផ្ងារ​ជើង​សង​​​​​​​​​៦០​ដុល្លារ​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​បើក​បុក​ពី​ក្រោយ​​រថយន្ដ​ហ្ស៊ី​ប​មួយ​គ្រឿង​ ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យក្រឡាប់​​ផ្ងារ​​ជើង​​ទ្រមេឃ​នៅ​តាម​​បណ្តោយ ​វិថី​ព្រះ​សីហ​នុ​កែង​​ផ្លូវ​១២៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ។

រាជធានីភ្នំពេញ ៖ រ៉ឺ​ម៉ក​ម៉ូតូ​បើក​បុក​ពី​ក្រោយ​​រថយន្ដ​ហ្ស៊ី​ប​មួយ​គ្រឿង​ ចត​នៅ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យក្រឡាប់​​ផ្ងារ​​ជើង​​ទ្រមេឃ​នៅ​តាម​​បណ្តោយ​វិថី​ព្រះ​សីហ​នុ​កែង​​ផ្លូវ​១២៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨ កុម្ភៈ ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រថយន្ដ​ហ្ស៊ី​ប ពណ៌​ទឹកសមុទ្រ ចត​​នៅ​ចិញ្ចើម​ផ្លូវ​ព្រះ​សីហ​នុ ក្បែរ​​ផ្លូវ​​កែង​១២៥ ចំណែ​ក​រ៉ឺ​ម៉ក​ម៉ូតូ​បើក​តាម​វិថី​ព្រះ​សីហ​នុ ពី​លិច​ទៅ​កើត ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​​មិន​ដឹង​​ជា​យ៉ាង​ម៉េច​​ ស្រាប់តែ​​បើក​ទៅ​បុក​​រថយន្ដ​ហ្ស៊ីប​ពី​​ក្រោយ​​ចំហៀង​ខាងឆ្វេង​បណ្តាល​ឱ្យ​បែក​ស្ដុ​ប​​ខាង​ក្រោយ និង​រយះ​គម្រប​លើ​កង់​រថយន្ដ​។ រីឯ​រ៉ឺម៉ក​ម៉ូតូ​បាន​ក្រឡាប់​ផ្ញា​រ​ជើង​ឡើង​លើ​នៅ​ជាប់​រថយន្ដ​ហ្ស៊ី​ប​នោះ ប៉ុន្ដែ​សំណាងល្អ​មិន​មាន​រង​របួស​ទេ ។

ក្រោយ​ពេល​កើតហេតុ​ម្ចាស់​រ៉ឺ​ម៉ក​​ម៉ូតូ​ និង​ម្ចាស់​រថយន្ដ​ហ្ស៊ី​ប​​បាន​ធ្វើការ​ចរចា​គ្នា ដោយ​ម្ចាស់​រថយន្ដ​ហ្ស៊ី​ប​ទាមទារ​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​សង​ចំនួន​៦០​ដុល្លារ ​ដើម្បី​បញ្ចប់​រឿង​ ៕