ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកក​ារ​ប្រកួត​កីឡា​សិស្ស​មធ្យម​សិក្សា​ជ្រើស​រើស​ជើង​ឯក​2012

13 ឆ្នាំ មុន

​ខេត្ត​តា​កែវ ៖​ នារសៀល​ថ្ងៃ​ទី២៣ កុម្ភៈ​ កន្លង​មក​នៅ​ទី​លាន​បាល់​ទាត​់សា​លា​គរុ​កោសល្យ និង​​វិក្រិតការ​ខេត្ត​មន្ទីរ​អប់​រំ​យុ​វជន​និង​កី​ឡា​ខេត្ត​ បានរៀប​ចំ​បើកក​ារ​ប្រ​កួត​កី​ឡា
​សិ​ស្ស​ម​ធ្យម​សិក្សា​ ជ្រើស​រើស​ជើង​ឯក​ប្រ​ចាំ​ឆ្នាំ​​២០១២ ក្រោម​អ​ធិ​បតី​លោក​ ឡាយ​ វណ្ណៈ​ អ​ភិ​បាល​រង​ខេត្ត​ ដោយ​មាន​ការ​អ​ញ្ជើញ​ចូល​រួម​ពី​លោក​ នុត​ ខុន​ ប្រ​ធាន​ម​ន្ទីរ​អប់​រំ​យុ​វ​ជន​និង​កីឡា​ខេត្ត​ លោក​​ ប្រធាន​-អនុ​ប្រធាន​មន្ទីរ​​ជុំ​​វិញ​ខេត្តគណៈ​ប្រតិ​ភូដឹក​នាំ​​ ក្រុម​កី​ឡា​ករ កី​ឡា​ការិនី និង​ទស្ស​និក​ជន​យ៉ាង​កុះ​ករ​ ។

 លោក​ នុត​ ខុន​ ប្រ​ធាន​​មន្ទីរ​អប់​រំ​យុ​​វ​ជន​និង​កីឡា​ខេត្ត​ឱ្យ​ដឹង​ថា​ ការ​ប្រ​កួត​កី​ឡា​សិស្ស​មធ្យម​សិ​ក្សា​ជ្រើស​រើស​ជើង​ឯក​ប្រ​ចាំ​ឆ្នាំ​២០១២នេះ​ មាន​កី​ឡា​ករ កីឡា​ការិ​នីមកពី​កម្រង​មធ្យម​សិក្សាស្រុក៩ ក្រុង១​ លើ​វិ​ញ្ញា​សា​ បាល់​ទាត់​ បាល់​ទះ​ បាល់​បោះ​ អត្ត​ពល​កម្ម​ ប៉េ​តង់(​ប៊ូល)​ និង​ប្រណាំង​កង់​ ដែល​មាន​កីឡា​ករ​ កីឡា​ការិនី​ចូល​រួមប្រ​កួត​សរុប៩៣២នាក់​ (ស្រី៤២៩នាក់) ។ ចំណែកប្រតិ​ភូ​ដឹក​នាំ​កីឡា​ករ​មាន១៥០​នាក់​(ស្រី​៧នាក់) ។ លោក​ប្រធាន​មន្ទីរ​បាន​បន្ត​ទៀត​ថា ​​ចំ​ពោះបាល់​ទាត់ ​បុរស​មាន​១០​ក្រុម​ នារី​៨​ក្រុម បាល់​ទះបុរស​មាន​១០​​ក្រុម។​

នារី​៨​ក្រុម​ បាល់​បោះ​បុរស​៨​ក្រុម​ នារី​៧​ក្រុម​ អត្ត​ពល​កម្ម​ដើរ​​​បុរស​​៧​ក្រុម​ នារី​៨​ក្រុម​ រត់ចង្ងាយបុរស​៨​ក្រុម​ នារី​៨ក្រុម រត់​ល្បឿន​បុរស​៨​ក្រុម​ នារី​៨​ក្រុម​ លោតកម្ពស់​បុរស​៨​ក្រុម​ នារី​៨​ក្រុម​​ លោត​ចំងាយ​បុរស​៩​ក្រុម​ នារី​៨​ក្រុម​។ ចោល​ដុំ​ដែក​បុរស​៨​ក្រុម​ នារី​៩​ក្រុម​ ប្រណាំង​កង់​បុរស​៨​ក្រុម នារី​៨​ក្រុម​ ប៉េ​តង់​១​ទល់​១​ បុរស​៨​ក្រុម​ នារី​៩​ក្រុម ២​ទល់​២​ បុរស ៩​ក្រុម នារី​៨​ក្រុម ​​៣​ទល់​៣​ បុរស​៨​ក្រុម​ នារី​៨​ក្រុម ។

លោក​ ឡាយ​ វណ្ណៈ​ អភិ​បាលរង​ខេត្ត​មាន​ប្រសាសន៍​ថាការប្រកួត​កី​ឡា​សិស្ស​មធ្ស​ម​សិក្សាជ្រើស​រើស​ជើង​ឯក​ប្រ​ចាំ​ឆ្នាំ​​នេះ​ពិត​ជាមាន​សា​រសំខាន់​ណាស ់​ក្នុង​ការ​ទ្រ​ទ្រង់​វិ​ស័យ​កី​ឡា​​ឱ្យ​កាន់​តែ​មាន​សកម្ម​ភាព​ផុល​ផុស​ និង​លើកកម្ពស់​សមត្ថ​ភាពរបស់​ក្មួយ​ៗ​ទាំង​អស់​​កាន់​តែ​ប្រ​សើរ​ឡើង​ ហើយ​អ្នក​ទទួល​បាន​ជ័យ​ជន្នះនឹង​មាន​ឱកាសទៅ​ប្រ​កួត​ថ្នាក់​ជាតិ​​នៅ​ខេត្ត​កំ​ពត​​នាពេល​ខាង​មុខ​ឆាប់ៗ​នេះ ។ លោក​អភិ​បាល​រង​ខេត្ត​បាន​បន្ត​ថា គឺ​ក្មួយៗ​ត្រូវ​យល់​ថា​ ដើ​ម្បី​ឱ្យ​ជីវិត​របស់​យើង​មាន​អនាគត​ភ្លឹ​ស្វាង ​​ក្មួយៗ​ត្រូវ​​ប្រ​កាន់​ខ្ជាប់​នូវ​ឥ​រិ​យា​បថល្អ និង​ឱ្យ​​តម្លៃ​ខ្លួន​ឯង ​ធ្វើ​ជា​ម្ចាស់​ការលើ​ខ្លួន​ឯង​ ។

កត្តាទាំង​នេះហើយ​នាំ​មក​នូវ​សារសំ​ខាន់​ដែល​យើង​គ្រប់​គ្នានិ​យាយ​ថា​ កីឡាធ្វើ​ឱ្យ​រាងកាយ​យើង​មាំ​មួន ​សុខ​ភាពល្អ មាន​ភាពរហ័ស​រហួន មាន​បញ្ញា​ស្មារតី​វាង​វៃ និង​សាមគ្គី​​ល្អ។ ទន្ទឹម​នឹង​លេង​កីឡា ​សូម​ក្មួយៗ ជៀស​​ឱ្យ​ផុត​ពីគ្រឿង​ញៀន​ ត្រូវ​ខិ​ត​ខំ​រៀន​សូត្រដើ​ម្បីចាប់​យក​ជំ​នាញ​ណាមួយសម្រាប់​​ចិ​ញ្ចឹម​ជី​វិត​ទៅ​ថ្ងៃ​អនាគត ៕