ប្រភពព័ត៌មានក្នុងស្រុកមួយគូសបញ្ជាក់ថា មនុស្សយ៉ាងតិច៤នាក់បានត្រូវស្លាប់ ហើយ១២នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី២២ កុម្ភៈ ក្រោយការផ្ទុះឆេះបំពង់បង្ហូរប្រេងមួយនៅខេត្តស៊ុយអេភាគខាងកើតអេហ្ស៊ីប។ ប្រភពសហគ្រាសគូសបញ្ជាក់ថា ការផ្ទុះ កើតមាននាវេលាថ្ងៃត្រង់ថ្ងៃទី២២ កុម្ភៈ បង្កឱ្យមានភ្លើងឆាបឆេះក្នុងសហគ្រាសនៃរោងចក្រចម្រាញ់ប្រេងកាតមួយនៅស៊ុយអេ។ ពួកអ្នកពន្លត់ភ្លើងបានតស៊ូពន្លត់ភ្លើងដែលឆេះរួចពួកអ្នករបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមូលដ្ឋានមួយ ។ មូលហេតុនៃការផ្ទុះនេះនៅពុំទាន់ដឹងនៅឡើយ ៕
ចែករំលែកព័តមាននេះ