ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​​បុក​គ្នា​​ជា​មួយ​​ម៉ូតូ​​នៅ​មុខ​វិទ្យា​ល័យ​​បឹង​ត្របែក​​ ម៉ូតូ​ដាច់​មួយ​កំណាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​​រង​របួស​ដួល​បោក​ក្បាល​​ទៅ​​នឹង​ថ្នល់​សន្លប់ស្តូក​ស្តឹង ​ ខណៈ​ពេល​ជិះ​ម៉ូតូ​បត់​ឆ្វេង​ត្រូវ​រថយន្ដ​បុក​នៅ​ចំណុច​ផ្លូវកែង​​ប​ណ្តាល​ ឱ្យ​ម៉ូតូ​ដាច់​​មួយ​កំណាត់​ខាង​មុខ​ខ្ទាត​ចេញពី​គ្នា​ខ្ទេចខ្ទី ​កាលពី​​វេលា​ម៉ោង​​១២​អធ្រាត្រ​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​មុខ​វិទ្យា​ល័យ​បឹង​ត្របែក តាម​បណ្ដោយវិថី​ព្រះ​មុនី​វង្ស​កែង​​​ផ្លូវ​លេខ៤​៨៤ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន។

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​​រង​របួស​ដួល​បោក​ក្បាល​​ទៅ​​នឹង​ថ្នល់​សន្លប់ស្តូក​ស្តឹង​ ខណៈ​ពេល​ជិះ​ម៉ូតូ​បត់​ឆ្វេង​ត្រូវ​រថយន្ដ​បុក​នៅ​ចំណុច​ផ្លូវកែង​​ប​ណ្តាល​ឱ្យ​ម៉ូតូ​ដាច់​​មួយ​កំណាត់​ខាង​មុខ​ខ្ទាត​ចេញពី​គ្នា​ខ្ទេចខ្ទី ​កាលពី​​វេលា​ម៉ោង​​១២​អធ្រាត្រ​ថ្ងៃ​ទី​២២ កុម្ភៈ នៅ​មុខ​វិទ្យា​ល័យ​បឹង​ត្របែក តាម​បណ្ដោយវិថី​ព្រះ​មុនី​វង្ស​កែង​​​ផ្លូវ​លេខ៤​៨៤ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការ​មន។

ជន​រង​គ្រោះ​ឈ្មោះ​ឈួ​ន ហួត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជាបុគ្គលិក​ចែកចាយ​ស្រា​បៀរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​៥ ក្រុម​៣៣ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ សាក្សី​ឃើញ​ហេតុ​ការណ៍​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​​ម៉ូតូ​ម៉ាក​វន្ដ​ដឺ​ឡូ​វ ពណ៌​ក្រហម បើក​បរ​ដោយ​បុរស​ម្នាក់​តាម​វិថី​ព្រះ​មុនី​វង្ស​ពី​ត្បូង​ទៅ​ជើង ចំណែក​រថយន្ដ​​កូ​រ៉ូ​ឡា ពណ៌​ស្លែ ជិះ​ពី​ជើង​ទៅ​ត្បូង ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា។ ខណៈ​មក​ដល់​កែង​ផ្លូវ​លេខ​​៤៨៤ ម៉ូតូ​​បាន​បត់​ឆ្វេង​ក៏ត្រូវ​​រថយន្ដ​បុក​ចំហៀង​ខាងឆ្វេង​​ដាច់​កង់​មុខ​ខ្ទេច ឯ​អ្នក​បើក​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​​ថ្នល់​សន្លប់ ។ ជន​រង​គ្រោះ​ត្រូវ​បាន​​រថយន្ដ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន ។

ប្រភព​ដដែល​បន្ដ​ទៀត​ថា ក្រោយ​ពេល​បុក​ហើយ​រថយន្ដ​​ព្យា​​យាម​បើក​រត់​គេច​បាន​ប្រហែល​៥០​ម៉ែត្រ​​ត្រូវ​អ្នក​ឃើញ​​ហេតុការណ៍​ដេញ​តាម​ឃាត់​ឱ្យ​ឈប់ ស្រប​ពេល​នោះ​ប៉ូលិស​ប៉ុស្ដិ៍​ដើរ​ល្បាត​តាម​ផ្លូវ​ឃើញ​​ក៏​ជួយ​អន្ដរាគមន៍​​ចាប់​​ឃាត់​រថយន្ត​តែម្តង ៕