ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារីម្នាក់​ត្រូវ​​ជន​ដៃ​ដល់​​វាយ​សម្លាប់​ហើយ​​រំលោភ​

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ​សព​កុមារី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​​នៅ​ក្នុង​ព្រៃ​​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​​២០០​ម៉ែត្រ​ ដោយ​កាយ​អាក្រាត​ កាល​ពីវេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៧ កុម្ភៈ ​២០១២ ស្ថិត​​ក្នុង​ភូមិ​ចំបក់​.ស ​ឃុំ​រុង​រឿង ស្រុក​ថ្ពង បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ ​កុមារី​រងគ្រោះ​ឈ្មោះ​​ញ៉ាញ់ ស្រីនិត អាយុ​៧​ឆ្នាំ ​រស់​នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ សព​កុមារី​រង​​គ្រោះ​ត្រូវ​ជន​ដៃ​ដល់​ច្របាច់​.ក​​រួច​វាយ​ខ្ទេច​មុខ​ ហើយ​ចាប់​រំលោភ​​ទៀត ។ ​នៅ​ក្បែរ​​កន្លែង​កើត​ហេតុ​​គេ​ប្រទះ​​ឃើញ​មាន​ខោ​លី​អូ​មួយ និង​កង​ដៃ​ជ័រ​១៕