ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ូ​កូ​វិច​ឈ្នះ​ពាន​រង្វាន់​​កីឡាករ​ឆ្នើម​ប្រ​ចាំ​ឆ្នាំ​ Laureus World Sportsman of the Year2011នៅ​អង់​គ្លេស​

14 ឆ្នាំ មុន

កីឡាករតឺន្នីស​លំ​ដាប់ទី​១ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​ឈ្នះ​ពាន​រង្វាន់​កិត្តិ​យស​ Laureus World Sportsman of the Yearប្រ​ចាំ​ឆ្នាំ​២០១១​ដែល​កម្ម​វិធី​ប្រគល់​ពាន​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ឡុង ​ប្រ​ទេស​អង់​គ្លេស​កាល​ពី​ថ្ងៃ​ទី​៦​ខែ​កុម្ភៈ​ ។​ ឆ្នាំ​កន្លង​មក​ យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​​ក្រប​ខណ្ឌធំ​ចំនួន​៣​។ គេ​បាន​យក​ឈ្នះ​៤១​ប្រកួត​បន្ត​បន្ទាប់​គ្នា​និង​ស្គាល់​ពាក្យ​ថា​ចាញ់​តែ​៦​លើក​ប៉ុណ្ណោះ ។​ ពាន​រង្វាន់​ធំ​ដែល​គេ​បាន​យក​ឈ្នះ​មាន​ដូចជា Australian Open, Wimbledon​និង U.S Open។ គេ​បាន​ចាប់​ផ្តើម​រដូវ​កាល​ថ្មី​ជា​មួយ​នឹង​ការ​ឈ្នះ​ពាន​ជើង​ឯក​នៅ​ទី​ក្រុង Melbourne។

ថ្លែង​ក្នុង​ពេល​ទទួល​ពាន​រង្វាន់​កិត្តិ​យស​លើក​នេះ​ យ៉ូ​កូ​វិច​បាន​ថ្លែង​ថា​៖«អ្វី​ដែល​លេច​ធ្លោ​បំ​ផុត​សម្រាប់​ខ្ញុំ​គឺ​ជួប​ជុំ​ជា​មួយ​រាល់​បណ្តា​ជន​ល្បី​ឈ្មោះ​ក្នុង​វិ​ស័យ​កីឡា​និង​មាន​ឱកាស​បាន​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​និង​រឿង​រ៉ាវ​ក្នុង​ជី​វិត​ជា​មួយ​គ្នា​។ វា​ជា​បទ​ពិ​សោធន៍​ដ៏​ភ្ញាក់​ផ្អើល​មួយ​ដែល​ខ្ញុំ​មិន​អាច​បំ​ភ្លេច​បាន​។ គ្រប់​គ្នា​នៅ​ទី​នេះ​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ពិ​សេស​។ ខ្ញុំ​គោរ​​ពពួក​គេ​ទាំង​អស់​នោះ​ជា​ពិសេស​លើ​ស្នា​ដៃ​ដែល​ពួក​គេ​សម្រេច​បាន​»។

កីឡាករ​ស៊ែប៊ី​រូបនេះ​បាន​និយាយ​ថា គោល​បំណង​របស់​ខ្លួន​ក្នុង​ពេល​ឥឡូវនេះ​គឺ​ធ្វើ​ឱ្យ​បាន​ដូចជា​កីឡាករ​អូ​ស្ត្រា​លី Rod Laverដែល​បាន​យក​ឈ្នះ​ពាន​ក្រប​ខណ្ឌធំ​ចំនួន​២ក្នុង​មួយ​ឆ្នាំ​។ គេ​បាន​និយាយ​ថា​៖«វា​ពិត​ជា​កិច្ច​ការ​ដ៏​លំ​បាក​មួយ​តែ​វា​ធ្វើ​ឱ្យ​រំភើប​រីក​រាយ​។ វា​ធ្វើ​ឱ្យ​ព្រឺ​សំ​បុរ​»។ ​​ចំណែក​កីឡា​វាយ​កូន​ហ្គោល​វិញ ម៉ាក អ៊ី​លរ៉យ​មក​ពី​អៀរ​ឡង់​ឈ្នះ​ពាន​ Breakthrough of the Yearខណៈ​ដែល​កីឡាករ​មិត្ត​រួម​ជាតិ​របស់​គេ ដា​រិន ក្លាក​ឈ្នះ​ពាន​Comeback of the Year។ ​អត្ត​ពលិក​រត់​ប្រ​ណាំង​របស់​កេន​យ៉ា​នាង Vivian Cheruiyotដែល​ជា​ម្ចាស់​ពាន​ពិភព លោក​រត់​ចម្ងាយ ៥​ពាន់​និង​១០​ពាន់​ម៉ែត្រ​ឈ្នះ​ពាន​រង្វាន់កីឡាការិនី​ឆ្នើមSportswoman’s Award ៕