ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ Stanleyក្លាយ​ជា​ម្ចាស់​ពាន​ជើង​ឯក​វាយ​កូន​ហ្គោល​​នៅ​អា​មេរិក​ ​

14 ឆ្នាំ មុន

ទី​បំ​ផុត​កញ្ចប់​ថវិកា៦​លាន​និង​១សែន​ដុល្លារ​អា​មេរិកនៃ​កម្ម​វិធី​ប្រកួត​Waste Management Phoenix Open​ត្រូវ​បាន​វាយ​បំ​បែក​ដោយ​កីឡាករ​ម្ចាស់​ផ្ទះ​អា​មេរិក​Kyle Stanley។  ​នៅ​លើ​ទី​លាន​ប្រកួត​ក្នុង​ទី​ក្រុង​Scottsdale​រដ្ឋ​អា​រី​ហ្សូ​ណាកាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៥​កុម្ភៈ កីឡាករ​Stanleyបាន​វេច​យក​ទៅ​ផ្ទះ​វិញ​នូវ​ទឹក​ប្រាក់​រង្វាន់​១​លាន​និង​ជិត​១០​ម៉ឺន​ដុល្លារ​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង​ឯក​ក្នុង​លទ្ធផល​សរុប​ ១៥​អាន់​ឌ័រ ២៦៩​។

ជ័យ​ជម្នះ​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​គេ​ធ្វើ​បាន​៦ អាន់​ឌ័រប៉ា ៦៥​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​។ គេ​បាន​ថ្លែង​ថា ៖«ខ្ញុំ​ពិត​ជា​មិន​ដឹង​ថា ឥឡូវនេះ​ខ្ញុំ​កំពុង​គិត​ពី​អ្វី​ឡើយ ។ អ្វី​ដែល​ចាំ​បាច់​តែ​មួយ​គត់​គឺ​ផ្តោត​លើការ​ប្រកួត​ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​​ទុក​លទ្ធ​ផល​កាល​ពី​សប្តាហ៍​មុន​មួយ​ឡែក​សិន»។  ​ពេល​នោះ​ Stanleyបាន​យំ​សា​ជា​ថ្មី  តែ​ការ​យំ​ក្នុង​ពេល​នេះ​គឺ​យំ​ដោយ​ក្តី​រំ​ភើប​ចិត្ត​នឹង​ជ័យ​ជម្នះ។ កីឡាករ​អា​មេរិក​រូបនេះ​បាន​បន្ត​ថា​៖«ខ្ញុំ​សូម​ថ្លែងអំណរ​គុណ​ដល់​អ្នក​ម្តាយ​និង​លោក​ឪពុក​​របស់​ខ្ញុំ ។​ពួក​គាត់​បាន​ធ្វើ​រឿង​ជា​ច្រើន​សម្រាប់​​ខ្ញុំ​។ ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​មក​ថ្លែង​បាន​ទេ»។

ចំ​ណាត់​ថ្នាក់​លេខ២​​បាន​ទៅ​លើ​កីឡាករ​ Ben Crane។ Craneឆ្លង​កាត់​៤​ជុំ​ប្រកួត​ធ្វើ​បាន​លទ្ធផល​សរុប ១៤​អាន់​ឌ័រ ២៧០ ​នាំ​មុខ​១​សត់​លើ​កីឡាករ Spencer Levin។ Levinឆ្លង​កាត់​៤​ជុំ​ប្រកួត​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​លេខ៣​ស្ទួន​ជា​មួយ​លទ្ធផល​សរុប​១៣​អាន់​ឌ័រ ២៧១​។ ជាច្រើន​ឆ្នាំ​មក​នេះ កីឡាករ​ Levinពុំ​ធ្លាប់​បាន​យក​ឈ្នះ​ពាន​ជើង​ឯក​ PGA Tourណាមួយ​នៅ​ឡើយ​ទេ ។ អំឡុង​ការ​ប្រកួត​ គេ​ដណ្តើម​បាន​ការ​នាំ​មុខ​លេខ១ស្ទួន​ក្រោ​យ​ធ្វើ​បាន​​១បឺឌី​នៅឡូ​ទី​១៤​។ តែ​ជា​អកុសល​គេ​ធ្វើ​មិន​បាន​ល្អ​នៅ​ឡូ​ទី​១៥​ដែល​មាន​៥​ប៉ា ។​

​កីឡាករ​ Stanleyបាននិយាយ​ថា​៖«ខ្ញុំ​ពិត​ជា​សោកស្តាយ​ចំពោះ​កីឡាករ​ Levin។ យើង​ពិត​ជា​មិន​ចង់​ជូន​ពរ​ឱ្យ​កីឡាករ​ណា​ម្នាក់​ទទួល​លទ្ធ​ផល​បែបនេះ​ទេ​។ គេ​គឺ​ជា​កីឡាករ​ជើង​ខ្លាំង​ម្នាក់ ។ ខ្ញុំ​សោក​ស្តាយ​ខ្លាំង​ណាស់​ »។ កីឡាករ​អា​មេរិក Phil Mickelsonបញ្ចប់​ការ​ប្រកួត​ស្ថិត​នៅ​ចំ​ណាត់​ថ្នាក់​លេខ​២៦​ស្ទួន​បន្ទាប់​ពី​ធ្វើ​បាន​លទ្ធផល​សរុប ៦​អាន់​ឌ័រ ២៧៨​។​ ចំណែក​ទឹក​ប្រាក់​រង្វាន់​វិញ កីឡាករ​Ben និង Crane​(លេខ២)​ទ​ទួល​បាន​ជាង​៦៥​ម៉ឺន​ដុល្លារ​។ ឯកីឡាករ ​Spencer Levin(លេខ៣)​ទទួល​បាន​ជាង​៤១ម៉ឺន​ដុល្លារ ៕