ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ាឡេស្ទីន ៖ លោកអាប់​បាស់ នឹង​ក្លាយ​​ជា​នាយករដ្ឋ​មន្ត្រី​​​​បណ្តោះអាសន្ន​

14 ឆ្នាំ មុន

​អ្នកទទួលខុសត្រូវ​​​​​ប៉ាឡេស្ទីន​​​ម្នាក់​អះអាង​​​​កាល​ពីថ្ងៃទី​​​៦ កុម្ភៈ ថា ប្រធានាធិបតី​ប៉ាឡេ​ស្ទីន លោក​ម៉ាមូដ ​អាប់​បាស់ នឹង​ដឹកនាំ​​រដ្ឋាភិ​បាល​​បណ្តោះអាសន្ន​​មួយ​រហូត​ដល់​ការបោះឆ្នោត ។ នេះ​បើ​​តាម​កិច្ចព្រមព្រៀង​​​​មួយ​រវាង​ចលនា​ហ្វា​តាហ៍​របស់​លោក និង​ក្រុមហាម៉ាស់​។​ អ្នកទទួលខុសត្រូវ​​រូបនេះ  ​ដែលចូលរួម​ក្នុង​កិច្ចប្រជុំ​​​អន្តរ​​​ប៉ាឡេស្ទីន​នៅក្រុង​​ដូហា​ បញ្ជាក់​​ថា ​ភាគីទាំង​​​២​បានព្រមព្រៀង​​គ្នា​ថា លោក​ប្រធានា​ធិបតី​​អាប់​បាស់ នឹង​ដឹកនាំ​​រដ្ឋាភិបាល​​​ស្រុះស្រួល​​ជាតិមួយ​ដែលរួម​​មាន​ពួកអ្នក​ឯករាជ្យ​ និង​ពួក​អ្នក​​បច្ចេក​​​​ទេស​ទទួលបន្ទុកត្រួតពិនិត្យ​​​​ការ​បោះ​ឆ្នោត​​​​។​

កិច្ចប្រជុំ​​​​រវាង​លោក​អាប់បាស់ និង​​ប្រមុខ​ក្រុម​ហាម៉ាស់ លោក​ខា​ឡេ​ដ មីចា​អាល់ ប្រព្រឹត្ត​ទៅ​​នៅក្រុង​​​ដូហា ​​ក្រោម​ការ​ឧបត្ថម្ភ​​របស់​បណ្តា​​​អ្នក​ទទួលខុសត្រូវ​​​​កាតា ដែល​ចូលរួមយ៉ាង​សកម្ម​​​ក្នុង​​ការបង្រួបបង្រួម​​ប៉ាឡេស្ទីន ។ កិច្ចប្រជុំ​​ថ្មីគ្រោង​​​​ធ្វើនា​ព្រឹក​​​ថ្ងៃទី​​៦ កុម្ភៈ រវាង​មេដឹកនាំ​​​​នៃ​ក្រុម​​​ប៉ាឡេស្ទីន​​​ទាំង​​២ និង​​ព្រះអង្គ​ម្ចាស់​​​​​រាជ​ទាយាទ​​កាតា​ ស៊ិក​ តាមីម ​ប៊ីន ​ហាម៉ាដ ​​អាល់​ថា​នី ​ដែលក្នុង​​កិច្ចប្រជុំនោះ​​​កិច្ចព្រមព្រៀង​​នេះ​នឹង​ត្រូវប្រកាស​។​

លោក​អាប់​បាស់ និង​​លោក​មឺ​ចា អាល់ បាន​ព្រមព្រៀងគ្នា​​​កាល​ពីថ្ងៃទី​​​​៥ កុម្ភៈ ​​ពី​ភាពចាំបាច់​​នៃ​​​​ការ​រៀបចំ​​​ដោយ​​ឆាប់រហ័ស​​នូវ​ការបោះឆ្នោត​​ប្រធានាធិបតី​​ សភា និង​ក្រុមប្រឹក្សា​​​ជាតិប៉ាឡេ​ស្ទីន ៕​