ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​​ក្លឹប Man City ​​ដែលមានវ័យចំណាស់​​ជាងគេ

12 ឆ្នាំ មុន

យោ​ង​ទៅ​តាម​ប្រភពព័ត៌មាន​​ពី​កាសែត​​​អង់​គ្លេស​​​ The Sun ចេញផ្សាយ​​កាលពីថ្ងៃអាទិត្យ ទី៥ កុម្ភៈ​​ ឆ្នាំ២០១២ ​​បានឱ្យ​ដឹងថា ៖ ​​​លោក​យាយ​ Celia Hodkin គឺជាអ្នក​គាំទ្រ​​ក្លឹប Man City ​​ដែលមាន​វ័យចំណាស់​​ជាងគេបំផុត ។ ​លោកយាយ Celia Hodkin ​បច្ចុប្បន្ន​​មានវ័យ៨៨ឆ្នាំ​​​បានប្រាប់​​កាសែត The Sun ឱ្យ​ដឹង​ថា ​ខ្ញុំ​​​គឺជា​អ្នកគាំទ្រ​​​ក្លឹប​​បាល់ទាត់​ Man City តាំង​ពី​​​ខ្ញុំ​​​​មានអាយុ​​​៩ឆ្នាំ​​ពោលគឺ​​​តាំងពីឆ្នាំ១៩៣៣ មក​ម្ល៉េះ​ ។

​នៅក្នុង​ខួបកំណើត​​លើកទី៨៨​លោកយាយ​​បាន​មក​ចូលរួម​មើលដោយ​ផ្ទាល់ក្នុងពហុ​កីឡ​ដ្ឋាន​​រវាង​ក្រុម​ Man City ​និង Fulham  កាល​ពីរាត្រី​​ថ្ងៃសៅរ៍ ​​​ថ្ងៃទី​៤ កុម្ភៈ ​ឆ្នាំ២០១២ ហើយ​លោកយាយ​​បានជួប​កីឡាករ​​ម៉ារីយូ បាឡូតេលី មុនការប្រកួត​​ចាប់​ផ្តើម ។ លោកយាយ​បានរៀបរាប់ថា មួយជីវិត​នេះ ខ្ញុំ​​ស្រឡាញ់ក្លឹប Man City  ខ្លាំងណាស់ ​​ហើយ​​រាល់​ការ​ប្រកួត​​របស់ក្លឹប​នេះខ្ញុំ​តែងតែ​​​​អង្គុយ​​​​មុខ​ទូរទស្សន៍​ មើលការប្រកួត​​​របស់ពួកគេ​​​រហូត​​​ដល់ចប់ ទោះបី​ជាខ្ញុំ​មានការ​មមាញឹក​​​មើល​ថែ​ទាំ​​ប្តីរបស់​ខ្ញុំ​ដែលមាន​អាយុ​៩១​ឆ្នាំនេះ​ទៅ​ហើយ​ក្តី​​ ។ ​

លើសពីនេះ​ទៅ​ទៀត ខ្ញុំ​តែងតែ​​​​បន់ស្រន់​ឱ្យ​ក្លឹប​នេះទទួលបានជ័យជម្នះ​​​រាល់ការ​​ប្រកួត ​និង​ដណ្តើមបាន​ជើងឯកសម្រាប់ឆ្នាំ​២០១២នេះ ។ ចំណែក​​​ឯ​លោក Mike Summerbee វ័យ​៦៩​ឆ្នាំ​​ ឯកអគ្គរដ្ឋទូត​​របស់ក្លឹប Man City  បាន​និយាយថា ​៖​ វាគឺជា​​កិត្តិយស​​ខ្លាំងណាស់ ​​ដែល​បានជួប​អ្នកគាំទ្រ​ដ៏ស្មោះស្ម័គ្រ​​​ដូចជា​លោក​យាយ​​បែប
នេះ ៕