ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋអាជ្ញាអាមេរិកបញ្ឈប់ការស៊ើបអង្កេតលើកីឡាករអាមស្ត្រង

14 ឆ្នាំ មុន

រដ្ឋ​អាជ្ញា​អា​មេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថា ខ្លួន​បាន​ទ​ម្លាក់​ចោល​​ការ​ស៊ើប​អង្កេត​លើ​កីឡាករ​ប្រ​ណាំង​កង់​ឡេន អា​ម​ស្រ្តង​រួមនិង​បណ្តា​កីឡាករ​ប្រ​ណាំង​កង់​ដទៃ​ទៀត​ហើយ​។​ សេចក្តី​ថ្លែង​ការណ៍មួយ​ដោយ​មេធា​វី​សហ​រដ្ឋ​អា​មេរិក​លោក Andre Birotte jnrបាន​បញ្ជាក់​ថាការិ​យា​ល័យ​ ​Birotteនឹង​បិទ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រ​ព្រឹត្តបទ​ឧក្រិដ្ឋ​របស់​សមា​ជិក​ក្រុម​ប្រ​ណាំង​កង់​អា​ជីព​មួយ​ដែល​អាម​ស្ត្រង​មាន​ចំណែក​ក្នុង​​នោះ​។ ​សេចក្តី​ថ្លែង​ការ​ណ៍​បាននិ​យាយ​ទៀត​ថា​៖«មេធា​វី​សហ​រដ្ឋ​អា​មេរិក​បាន​បញ្ជាក់​ថា ការ​ប្រកាស​ជា​សាធារណៈ​ពាក់​ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធា​នា​ដោយ​របាយ​ការ​ណ៍​មួយ​ចំនួន​ស្តី​អំ​ពី​ការ​ស៊ើប​អង្កេត​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយជុំ​វិញ​ពិ​ភព​លោក» ។​

ឡេន អាម​ស្ត្រង​ដែល​បាន​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​កង់ Tour de Franceចាប់​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៥​តែង​តែ​បាន​បដិសេធ​រៀង​រហូត​មក​ថា​ខ្លួន​មិន​ដែល​បាន​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​អំឡុង​ការ​ប្រ​ណាំង​នោះ​ទេ​។​ តែ​ទី​បំ​ផុត​រូប​គេ​នៅ​តែ​ក្លាយ​ទៅ​ជា​ប្រធាន​បទ​​នៃ​ការ​ស៊ើប​អង្កេត​ដោយ​រដ្ឋ​អាជ្ញា​សហ​ព័ន្ធ​ដែល​ព្យាយាម​រក​ឱ្យ​ឃើញ​ថាតើ ក្រុម US Postalដែល​អាម​ស្ត្រង​ជា​អ្នក​បង្កើត​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ ឬ​យ៉ាង​ណា។​ ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឱ្យ​ផុស​ផុល​ឡើង​ដោយ​អន្លើ​ពី​សំ​ណាក់​កីឡាករ​អា​មេរិកហ្វ្លយ លែន​ឌីស​ដែល​អះ​អាង​ថា អាម​ស្ត្រង​បង្រៀន​រូប​គេ​ពី​បច្ចេក​ទេស​ប្រើ​ប្រាស់​សារ​ធាតុ​ហាម​ឃាត់​អំ​ឡុង​ពួក​គេ​ទាំង​២​នៅ​ជា​មិត្ត​រួម​ក្រុម​ជា​មួយ​គ្នា​។

​កាល​ពី​ខែ​មី​នា​ឆ្នាំ​ទៅ​មិញ​ សមា​ជិក​សភា​ Congressរបស់​អា​មេរិក​លោក Jack Kingstonបាន​រិះ​គន់​ការ​ស៊ើប​អង្កេត​ដោយ​និយាយ​ថា គាត់​មិន​ជឿ​ប្រភព​ដែល​គេ​ប្រើ​លើ​ការ​ស៊ើប​អង្កេត​ទាំង​អស់​មាន​ប្រ​សិទ្ធភាព​ទេ​។ កាល​ពី​ខែ​កក្ក​ដា អាម​ស្ត្រង​បាន​ប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុម​ដើម្បី​តវ៉ា​ប្រ​ឆាំង​នឹង​អ្នក​ស៊ើប​អង្កេត​ក៏​ដូច​ជា​កាសែត​ New York Timesនិង​Wall Streetដែល​បាន​ផ្សព្វ​ផ្សាយ​ព័ត៌​​មាន​ខ្វះ​ការ​ពិត​។ អាម​ស្រ្តង​យល់​ថា ការ​ចុះ​ផ្សាយ​ដោយ​កង្វះ​ខាត​ព័ត៌​មាន​ពិត​នឹង​ធ្វើ​ឱ្យ​សា​ធារណ​ជន​ភ័ន្ត​ច្រឡំ​ ជា​ពិសេស​គឺ​បំ​ផ្លាញ​កិត្តិ​យស​របស់​ខ្លួន​។ ​នៅ​ក្នុង​​ការ​បិទ​ការ​ស៊ើប​អង្កេត​លើក​នេះ​ ការិយា​ល័យ​Birotteមិន​បាន​ប្រាប់​ឱ្យ​ដឹង​ពី​មូល​ហេតុ​ឡើយ​ ៕​