ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេបញ្ជា​ការ​​​ពួកតាលីបង់​​ម្នាក់ស្លាប់​​​នៅភាគខាង​ជើង​​​អាហ្វហ្គានីស្ថាន​

14 ឆ្នាំ មុន

​ប៉ូលិសរាយការណ៍​​​កាលពីថ្ងៃទី​​​​៥ កុម្ភៈ ​ថា ប៉ូលិស​​​​​អាហ្វហ្គានីស្ថាន​​​កាលពីយប់ថ្ងៃទី​​​៤ កុម្ភៈ បានសម្លាប់​​​​មេបញ្ជាការ​​​​ពួកតាលីបង់​ម្នាក់ ក្នុង​​ឱកាស​​នៃប្រតិបត្តិការ​​​មួយនៅ​ខេត្ត​គុន​ឌុស ​​ចម្ងាយ​ប្រមាណ​​​ជា​​​២៥០គីឡូម៉ែត្រ ​​ខាង​ជើង​ក្រុង​​កាប៊ុល​។​ អ្នកនាំពាក្យ​​ប៉ូលិស​​ខេត្តគូស​បញ្ជាក​់​ថា ក្រោយ​ពី​​​ទទួលបាន​ព័ត៌មាន​​នានា​មក ប៉ូលិស​​បាន​វាយប្រហារ​​​​កន្លែង​​​លាក់ខ្លួន​​មួយនៅ​​ភូមិ HAQTASH ស្រុក​​ខា​ណា​បាដ កាលពីយប់​ថ្ងៃ​ទី​​​៤ កុម្ភៈ ​ហើយ​បាន​​សម្លាប់​​​​នឹង​កន្លែង​នូវ​​មេ​បញ្ជា​ការ​​​ម្នាក់របស់​​​​ពួកតាលីបង់ ។ ​​​​

អាវុធ និង​​គ្រាប់​រំសេវ​​មួយចំនួន​​ ព្រមទាំង​​គ្រឿង​ផ្ទុះ​​​ត្រូវ​​​រឹបអូស​​យក​​​​បាន​ក្នុង​​ប្រតិបត្តិការ​​​នេះ រួច​​​ប៉ូលិស​ និង​ជន​ស៊ីវិល​​ពុំ​ទទួល​​រង​គ្រោះឡើយ​។​ ​គេពុំ​បាន​ប្រាប់​​​ពីឈ្មោះ​របស់​មេបញ្ជា​ការ​​​រូប​នេះ​​​​​ឡើយ រួច​​ពួកតាលីបង់​​​​​ក៏នៅ​​​ពុំទាន់​ធ្វើ​​​​អត្ថា​ធិប្បាយ​​ណាមួយ​​​ពីរឿង​នេះ​នៅឡើយ​​ដែរ៕​