ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ក្លឹប Nottingham ត្រូវបាន​ប្រទះឃើញ​ស្លាប់​ក្នុងគេហដ្ឋាន​របស់លោក

14 ឆ្នាំ មុន

យោង​​​​ទៅតាម​ប្រភពព័ត៌មាន​​​ពីគេហទំព័រ​​​​របស់ក្លឹប Nottingham  ក្នុង​ក្របខណ្ឌ​​​អង់​គ្លេស​​ឆេម​ពានស៊ីបបានឱ្យ​ដឹង​ថា ​ម្ចាស់​​​ភាគ​ហ៊ុន​ក្លឹប​ គឺ​លោក Nigel Doughty ​ត្រូវ​​បាន​គេប្រទះ​ឃើញ​​​​​ដេកស្លាប់ក្នុងគេហដ្ឋាន​​របស់​លោក​នៅ ក្នុង​បន្ទប់​ហាត់​ប្រាណ ។​ គេ​ហ​ទំព័រ​​​ដដែល​​នោះ​បាន​បន្ត​ឱ្យ​ដឹង​ទៀតថា ៖ លោក Doughty វ័យ​៥៤​ឆ្នាំ ត្រូវ​​បានប្រទះ​ឃើញ​​ស្លាប់​កាលពី​ព្រឹក​ព្រលឹម​​ថ្ងៃសៅរ៍ក្រៅគេហដ្ឋាន​របស់​លោក​ក្នុង​ទី​ក្រុង Lincolnshire ។​ ទាក់ទិនទៅនឹង​​ករណី​​​ស្លាប់​របស់​​ម្ចាស់ក្លឹប​នេះដែរ មិនទាន់​​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង​​​ពីមូលហេតុនៅឡើយទេ ​ហើយ​​​​​ស្រប​ពេលជាមួយគ្នានេះ ​មន្ត្រីក្លឹប​​បានជំរុញ​ឱ្យ​​ក្រុមគ្រួសារ​​​របស់​សព​ដាក់ពាក្យបណ្តឹង​ទៅ​អាជ្ញា​ធរ​​ប៉ូលិស​​​ដើម្បី​បើកការ​​​ស៊ើបអង្កេត ។

​ចំណែក​​ឯកីឡាករ​​ខ្សែប្រយុទ្ធ​​​ Derbyshire​បានសម្តែង​​ការ​សោកស្តាយ​យ៉ាងខ្លាំងចំពោះ​​​មរណភាព​របស់លោក Doughty ដោយ​និយាយ​ថា ៖ ខ្ញុំ​​ស្ទើរ​តែ​មិនជឿ​​ចំពោះ​​​ព័ត៌មាន​នេះ​ តែទោះជាយ៉ាងណាក្តី អ្វីៗ​​វាគឺ​វា​ការពិត​​​ ពោល​គឺ​លោក Doughty ​បាន​​ស្លាប់​ពិតប្រាកដ​​​​​មែន ។ ​​ដោយឡែក​​​មិត្ត​រួម​ក្រុម​របស់​កីឡាករ Derbyshire គឺ​​កីឡាករ​ Garaht Mc Cleary បាននិយាយថា ៖ ​ខ្ញុំសូម​ចូលរួម​រំលែកទុក្ខ​ដល់​ក្រុមគ្រួសាររបស់លោក​ និង​សូមសម្តែង​​ការ​ដឹង​គុណ​​​ដ៏ជ្រាលជ្រៅ​​ចំពោះ​​ស្នាដៃ​របស់លោក​នា​ពេល​កន្លងមក ។

គាត់​​គឺជា​មនុស្សសំខាន់ណាស់ ​សម្រាប់ក្លឹប Nottingham ។ ​គួររំលឹក​​ដែរថា ​លោក Nigel Douhty គឺជា​​មនុស្ស​ដ៏សំខាន់​ម្នាក់ដែល​បានជួយ​​ជ្រោម​ជ្រែង​​​​ផ្នែក​ហិរញ្ញ​វត្ថុដល់ក្លឹប Nottingham ។ លោកបាន​ចំណាយ​​​​លុយ១១​លាន​ផោន ដើម្បី​ទិញភាគ​ហ៊ុន​ក្លឹបនេះ​កាលពី​ឆ្នាំ​១៩៩៩ ៕