ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទុះឆេះ​​បំពង់បង្ហូរ​​​ឧស្ម័ន​​​អេហ្ស៊ីប​​​​ទៅអ៊ី​ស្រាអែល​​ និង​​ហ្ស៊ក​ដានី​

14 ឆ្នាំ មុន

​ប្រភព​សន្តិសុខ​​​​មូលដ្ឋាន​គូស​បញ្ជាក់​​ថា បំពង់បង្ហូរ​​​ឧស្ម័ន​​​​មួយដែលបញ្ជូន​ឧស្ម័ន​ទៅ​អ៊ី​ស្រា​អែល​​ និងហ្ស៊ក​ដានី ​ជា​គោល​ដៅ​​​​នៃការ​វាយប្រហារ​ដោយ​គ្រាប់​​បែក​មួយ​កាលពី​​​ព្រឹកថ្ងៃ​ទី​​​៥ កុម្ភៈ ​នៅ​ឧបទ្វីប​​ស៊ីណៃ របស់​អេហ្ស៊ីប​។​ ប្រភពនេះ​​​បញ្ជាក់​ថា ​​ជនប្រដាប់អាវុធ​​​ប្រមាណជា​​​​១០នាក់​​បាននាំគ្នា​​ដាក់​គ្រឿងផ្ទុះ​ពី​ក្រោម​បំពង់​​​ឧស្ម័ន​​​​នេះ​នៅ​ភាគខាង​​​លិច​ទីក្រុង​ EL-ARISH ​ខាង​ជើង​​​ឧបទ្វីប​​ស៊ីណៃ ​​ហើយ​ពួកគេ​​​ធ្វើ​​ឱ្យ​​ផ្ទុះនា​វេលាម៉ោង​​១​រំលង​អធ្រាត្រ​​ម៉ោងក្នុងស្រុក​​។ ​គេបាន​​ស្តាប់​ឮស្នូរ​​​​ផ្ទុះ យ៉ាង​ខ្លាំង និង​ឃើញ​​អណ្តាត​ភ្លើង​​បាញ់​ឡើង​​លើ​យ៉ាង​ខ្ពស់​​។​

សម្រាប់ពេលនេះ ពុំទាន់​​​មាន​ព័ត៌​មាន​​ណា​មួយ​​​រាយការណ៍​ពីជន​រងគ្រោះ​​ឡើយ ។ ​​នេះ​ជា​ការផ្ទុះ​​​លើកទី​​​​១២​ហើយ ​​សំដៅ​​លើ​បំពង់​​​​បង្ហូរ​ឧស្ម័ននោះ​ ចាប់​តាំងពី​​​​​ខែ​កុម្ភៈ ឆ្នាំ​​​២០១១ មក​។​ មុនការផ្ទុះ​​ទាំងនេះ ​​​៨០%នៃឧស្ម័ន​​​​ធម្មជាតិ​​សម្រាប់​​​​ប្រើ​​ផលិត​​អគ្គិសនី​នៅហ្ស៊ក​ដានី​ត្រូវ​​បាន​ទិញ​​ពីអេហ្ស៊ីប ​ខណៈដែល​​​អ៊ី​ស្រាអែល​​​​នាំ​ចូល​​​ឧស្ម័ន​​ពីអេហ្ស៊ីប​​ប្រមាណជា​​​​៤០%​ សម្រាប់​ផលិត​​​អគ្គិសនី​​​ដែរ ៕​