ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេកខាំ ជា​បុរស​សិចស៊ី​បំផុត​លើ​លោក​តាម​រយៈ​ការរៀប​ចំណាត់​ថ្នាក់​​របស់​ទស្សនា​វដ្តី​ «ហ៊ីត»

14 ឆ្នាំ មុន

កីឡា​​ករ​ដេវីដ ​បេកខាំ ​បាន​​ទទួល​​ការ​បោះ​​ឆ្នោត​​ពីបណ្តា​​ក្រុម​ស្ត្រី​​តាម​រយៈ​ទស្សនា​វដ្តី​ ហ៊ីត ​ថា ជា​បុរស​ដ៏សិចស៊ី​​បំផុត​នៅ​លើ​ពិភព​លោក​ ដោយ​ឈ្នះ​​តារា​ហូលីវូដ​ដ៏​ល្បី​​ឈ្មោះ គឺ​​លោក​រ៉ៃអាន់​ ហ្គូស​​លីង ​និង​លោក​រ៉ៃអាន់ ​រ៉េណុល ។ ជាលទ្ធ​ផល​​បាន​បង្ហាញ​​ថា ​មិត្តអ្នក​​អាន​បាន​ផ្តល់​​សំឡេង​ដល់​អតីត​កីឡា​ករ​ក្លឹប Man Utd ​អាយុ​៣៦​ឆ្នាំ ​រូប​នេះ (បេកខាំ) ​ស្ថិត​នៅ​លំដាប់​ទី​១ ចំណែក​លំដាប់​​ទី២ និង​ទី​៣ បាន​ទៅលើ​លោក​រ៉ៃអាន់ ហ្គូស​​លីង ​និង​លោក​រ៉ៃអាន់ រ៉េណុល ​ជាតារាភាព​យន្ត​​ហូលីវូដ​តាម​លំដាប់ ។

​ខាង​ក្រោម​នេះ​ជា​ចំនួន​១០​លំដាប់​ថ្នាក់​​បុរស​ដែល​សិចស៊ី​បំ​ផុត​​នៅ​លើ​ពិភព​លោក​របស់​ទស្សនា​វដ្តី​ហ៊ី​ត ​រួម​មាន​​ទី១ ដេវីដ បេកខាំ ​ទី​២ រ៉ៃអាន ហ្គូស​លីង ទី​៣ ​រ៉ៃអាន់ ​រ៉េ​ណុល​ ទី​៤ ​ប្រ៊េត​​លី គូព័រ ទី​៥ ជេក ​ជីល​លេន​ហល ទី៦ រ៉ូ​ប៊ើត ផេត​ធីន​សុន ទី​៧ ​ថុម ហាឌី​ ទី៨ ចននី​ ដេប ទី៩ ហ៊ីវ ជេក​មេន ​និង​ទី១០ សេក ​អេហ្វ​រ៉ុន៕