រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វ៊ីលីពីន លោកបេនីញ៉ូ អាគីណូ ពុំប្រឆាំងជំទាស់ឡើយ ចំពោះ ការពន្យារពេលស្នាក់នៅក្នុងមន្ទីរពេទ្យក្រោមការតាមឃ្លាំមើលរបស់អតីតប្រធានាធិបតី លោកស្រីក្លូរៀ អារ៉ូយ៉ូ ។ អ្នកនាំពាក្យរងរបស់ប្រធានាធិបតីគូសបញ្ជាក់ថា លោកប្រធានាធិបតីអាគីណូ បានឱ្យក្រសួងមហាផ្ទៃ និងប៉ូលិសជាតិហ្វ៊ីលីពីនសម្រេចលើកន្លែងយ៉ាងសមស្រប ដើម្បីឃុំឃាំងលោកស្រីអារ៉ូយ៉ូ ។
ក្រសួងមហាផ្ទៃ និងប៉ូលិសជាតិអះអាងថា នឹងពន្យារពេលការស្នាក់នៅរបស់លោកស្រីអារ៉ូយ៉ូ នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់អតីតយុទ្ធជន VMCC ក្រោមការឃ្លាំមើល។ ក៏ប៉ុន្តែបទចោទប្រកាន់បានអំពាវនាវដល់តុលាការតំបន់ប៉ាសាយ ទទួលបន្ទុកធ្វើសវនាការកាត់ទោសលោកស្រីអារ៉ូយ៉ូ ពីបទក្លែងបន្លំសន្លឹកឆ្នោតឱ្យផ្ទេរ លោកស្រីអតីតប្រធានាធិបតីរូបនេះទៅកាន់ពន្ធនាគារមួយ៕
ចែករំលែកព័តមាននេះ